ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងអេហ្ស៊ីប ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពជំរុញបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងជាវេទិកាមួយក្នុងការស្វែងរកមធ្យោបាយ និងវិធីសាស្រ្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលបន្ថែមទៀតរវាងកម្ពុជា និងអេហ្ស៊ីប៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការបរទេស
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050