fbpx

ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ2020 កើនលើសផែនការ 35.2ភាគរយ

ភ្នំពេញ៖ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ2020 កន្លងទៅនេះ នៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ និងមានកំណើនជាងឆ្នាំកន្លងទៅដោយនៅក្នុងឆ្នាំ2020 ទិន្នន័យចំណូលពន្ធបានមកពីយានយន្តចំនួន 733,549 គ្រឿង ក្នុងនោះ រថយន្តចុះបញ្ជីថ្មី មានចំនួន 69,994 គ្រឿង នេះជាប្រភេទរថយន្តថ្មី បើប្រៀបទៅនឹងឆ្នាំ2019 មានការកើនឡើងចំនួនប្រមាណ 72 ម៉ឺនគ្រឿង។

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញឱ្យដឹងថា ទោះបីកម្ពុជាកំពុងប្រឈម និងការរីករាលដាល និងជំងឺកូវីដ19 យ៉ាងណាក្តី ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារ ពិសេសពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅតែមានលក្ខណៈល្អប្រសើរនៅឡើយ ពោលគឺចំនួនទឹកប្រាក់ដែលប្រមូលបានលើសច្បាប់កំណត់។

រូបភាព ៖ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ

តាមរយៈអគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលកម្ពុជាទទួលបានចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅឆ្នាំ2020 សរុបប្រមាណ 366,424 ប៊ីលានរៀល បើគិតទៅនឹងតួលេខឆ្នាំ2019 មានការកើនឡើងប្រមាណ 36 ពាន់លាន ស្មើនឹងប្រមាណ105.2% និងកើនលើសផែនការរំពឹងទុកចំនួន35.2% ។

សូមជម្រាបជូនផងដែរថានៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2021 ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធនឹងចុះត្រួតពិនិត្យបង់ពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូន លើយានយន្ត ដែលមិនទាន់បានបង់ពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ត្រូវមកបង់ពន្ធឱ្យបានរួសរាន់តាមធនាគារដែលមាន ចុះ MOUជាមួយក្រសួង ដូចជាកាណាដា ធនាគារវឌ្ឍនៈ ធនាគារអេស៊ីលីដាជាដើម៕

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

រដ្ឋាភិបាលដាក់ដំណើរការកម្មវិធីថ្នាក់ជាតិស្តីពីធុរកិច្ចថ្មីកម្ពុជា ជាផ្លូវការនាសប្តាហ៍ក្រោយនេះ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងដាក់ដំណើរការកម្មវិធីថ្នាក់ជាតិស្តីពីធុរកិច្ចថ្មីកម្ពុជា ដើម្បីតភ្ជាប់តួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ពង្រឹងកិច្ចសហការតាមរយៈកម្មវិធីបែបសហគមន៍ និង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ប្រទេសចិន នឹងក្លាយជាប្រទេសដើរតួនាទីយ៉ាងសំខាន់ដោះស្រាយវិបត្តិជីវៈចម្រុះសកលលោក

ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានឈរនៅលើពិភពលោកក្នុងការបង្កើនធនធានព្រៃឈើដោយមានដីជាង ៧០ លានហិកតា ដែលអាចជួយដោះស្រាយវិបត្តិជីវៈចម្រុះសកលលោកបាន
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្ពុជាទទួលបានថវិកាជាតិពីចំណូលពន្ធជិត ១ ១៦០លានដុល្លារនៅក្នុងរយៈពេល ៦ខែកន្លងទៅនេះ

នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១កន្លងទៅនេះ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិបានចំនួន ១ ១៥៩,៥…..
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ត្រីមាសដំបូងឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលពីការនាំអង្ករចេញជិត ១១០លានដុល្លារ

ការនាំចេញអង្កររបស់កម្ពុជានៅត្រីមាសដំបូងនៃឆ្នាំ2021នេះឈានដល់ 153,688 តោនដែលរកប្រាក់ចំណូលបាន 109.73 លានដុល្លារ។
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

ប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលរាជធានីភ្នំពេញ និងឆ្លងខេត្តបាន ប៉ុន្តែត្រូវអនុវត្តតាមវិធានការ

នៅព្រឹកថ្ងៃទី6 ខែឧសភា ឆ្នាំ2021នេះ រាជធានីភ្នំពេញបានបញ្ចប់វិធានការបិទខ្ទប់ និងអនុញ្ញាតឱ្យមានការធ្វើចរចរណ៍នៅក្នុងក្រុងឡើងវិញ លើកលែង​តែតំបន់ក្រហម និង…
ជំនួញ, ព្រឹត្តិការណ៍

Microsoft ប្រកាសដាក់ឲ្យកម្មវិធី Internet Explorer ចូលនិវត្តន៍

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft នៅថ្ងៃសុក្រនេះបានប្រកាសក្នុងការដាក់ឲ្យចូលនិវត្តន៍នៃផ្ទាំងកម្មវិធី Internet Explorer ជាផ្លូវការហើយបន្ទាប់ពីបានដំណើរការអស់រយៈពេលជាង25ឆ្នាំរួចមក…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ការប្រមូលពន្ធលើយានយន្តគេចពន្ធដែលចាប់បានជាការរួមចំណែករកចំណូលចូលរដ្ឋ

តាមរយៈអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលពន្ធពីយានយន្តគេចពន្ធបានជាង៧លានដុល្លារ ដែលជាការរួមចំណែកក្នុងការរកចំណូលបន្ថែមចូលរដ្ឋ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្ពុជាចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ

រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកនៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវលើកទី៦របស់ចិន ដើម្បីធ្វើឲ្យវិស័យសេដ្ឋកិច្ច និង
ជំនួញ, ព្រឹត្តិការណ៍

ប្រទេសនៅអាស៊ានមួយនេះចេញច្បាប់អនុញ្ញាតឲ្យមានការជួញដូរលុយអេឡិចត្រូនិក

ប្រទេសឡាវកាលពីចុងសប្តាហ៍កន្លងមកនេះទើបតែបានប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៦ទទួលបានសិទ្ធិស្របច្បាប់ក្នុងការជួញដូរលុយអេឡិចត្រូនិកយ៉ាងទូលាយនៅក្នុងប្រទេស….

AMS ECONOMY
@amseconomy