fbpx

ធនាគារធំៗមួយចំនួនចាប់ផ្តើមលុប Trump ចេញពីបញ្ជីអតិថិជនរបស់ខ្លួន

បរទេស ៖ ទូរទស្សន៍ CNN នៅថ្ងៃពុធនេះបានចេញផ្សាយថា ក្រៅតែពីធនាគារ Signature Bank គិតមកដល់ថ្ងៃនេះ ក៏មានធនាគារធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ Deutsche Bank បានប្រកាសពីការផ្តាច់ទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយនឹងប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក Donald Trump ដែរ។

ការសម្រេចចិត្តនេះត្រូវបានប្រភពដ៏គួរឲ្យទុកចិត្តម្នាក់របស់ធនាគារបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CNN ។ ក្រៅពីនេះក៏មានការចេញផ្សាយដោយកាសែត New York Times ផងដែរ ដោយបញ្ជាក់ពីមូលហេតុសំខាន់នៃការផ្ដាច់ទំនាក់ទំនងអាជីវកម្មទាំងអស់ជាមួយប្រធានាធិបតីចប់អាណត្តិខាងលើនេះដោយសារតែព្រឹត្តិការណ៍វាយប្រហារទៅលើអគាររដ្ឋាភិបាលអាមេរិកកាលពីសប្តាហ៍មុន។

ទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យរបស់ធនាគារ Deutsche Bank បានបដិសេធមិនបញ្ចេញព័ត៌មានលម្អិតនោះទេ ដោយត្រឹមតែនិយាយថា នេះគឺជាការរក្សាការសំងាត់ជូនអតិថិជនរបស់ខ្លួន។

កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅនេះ ធនាគារ Signature Bank បានប្រកាសថា ខ្លួនបានបិទគណនេយ្យរបស់លោក Trump ហើយថែមទាំងបានអំពាវនាវឲ្យលោកចុះចេញពីតំណែងផងដែរ។ បន្ថែមពីនេះ ធនាគារក៏បានសម្រេចបញ្ឈប់ការធ្វើអាជីវកម្មជាមួយនឹងសមាជិកសភារូបណាដែលមិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនាពេលកន្លងមក។

ក្រៅពីនេះលោក Trump ក៏ត្រូវបានគេដឹងដែរមានគណនេយ្យនៅតាមបណ្តាធនាគារសំខាន់ៗមួយចំនួនទៀតផងដែរដូចជា Capital One ជាគណនេយ្យសន្សំចន្លោះពី 5 ទៅ 25 លានដុល្លារនៅធនាគារ JPMorgan អាចចន្លោះពី 500,000 ទៅ 1 លានដុល្លារព្រមទាំងនៅធនាគារ Bank United ប្រមាណជា 250,000 ដុល្លារ។

ទោះជាយ៉ាងណាក្តីការបាត់បង់ទំនាក់ទំនងអាជីវកម្មជាមួយនឹងធនាគារ Deutsche Bank បានក្លាយទៅជាបញ្ហាដ៏អាក្រក់បំផុតសម្រាប់មុខជំនួញរបស់លោក Trump ៕

 

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សិង្ហបុរីបង្ហាញពីមហិច្ឆិតាប្រើប្រាស់រ៉ូបូតយោធា ដើម្បីការពារសុវត្ថិភាព និងសន្តិសុខជាតិ

នៅក្នុងផែនការចុងក្រោយរបស់ប្រទេសសិង្ហបុរី កំពុងពិចារណាក្នុងការបង្កើតអង្គភាពថ្មីមួយដែលនឹងត្រូវប្រើប្រាស់ម៉ាស៊ីនរ៉ូបូតចល័ត ដើម្បីបម្រើក្នុងវិស័យការពារជាតិ និងសុវត្ថិភាពសង្គមឲ្យ
អចលនទ្រព្យ

ចិន ឈរនៅលំដាប់លេខ១ក្នុងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ចិន នៅតែឈរនៅលំដាប់លេខ១ក្នុងនាមជាប្រទេសដែលផ្តល់ជំនួយ និងកម្ចីដល់កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដែលជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

កម្មវិធី Video Call ចំនួន 5 ស័ក្ដិសមបំផុតសម្រាប់ក្រុមហ៊ុន និងអ្នកធ្វើការងារពីផ្ទះក្នុងកំឡុងពេលនេះ

អាចនិយាយបានថា ការជ្រើសយកកម្មវិធី1 ក្នុងចំណោម5 សម្រាប់ធ្វើកិច្ចពិភាក្សា ឬធ្វើការងារជាក្រុមនៅក្នុងកំឡុងពេលកើតមានវិបត្តិកូវីដ ជាពិសេសការ​បិទ​ខ្ទប់​រាជធានីភ្នំពេញ …
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទពាណិជ្ជកម្ម

ដំណាំត្រសក់ផ្អែម នឹងក្លាយជាកសិផលថ្មីសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន

ដោយសារមានកិច្ចសហការល្អពីរដ្ឋាភិបាលជប៉ុន តាមរយ:ភ្នាក់ងារអង្គការ JICA នៅកម្ពុជា បាន…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ទំហំនៃការនាំចេញរបស់កម្ពុជាទៅវៀតណាមកើនឡើងដល់1.47ពាន់លានដុល្លារក្នុងត្រីមាសដំបូងឆ្នាំ2021

កម្ពុជា -វៀតណាម បានធ្វើការពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង2មានកំណើនកើនឡើងដល់ជាង 2.69 ពាន់លានដុល្លារ ដោយក្នុងនោះ ប្រទេសកម្ពុជាបាន​បង្កើនការនាំចេញ…
ព្រឹត្តិការណ៍, អចលនទ្រព្យ

ទំហំទីតាំងលក់រាយនៅហុងកុងកើនឡើងប្រមាណ ៤ពាន់លានដុល្លារ

ទំហំទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើបក្នុងទីក្រុងហុងកុងនៅបន្តមានកំណើនក្នុងរយៈពេលប្រមាណ៥ខែជាប់គ្នា កើនឡើងប្រមាណ ៤ពាន់លានដុល្លារ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សមាគមចង់កាត់បន្ថយការនាំចូលជ្រូករស់ ខណៈឈ្មួញចង់នាំចូលជ្រូកបន្ថែម

មួយរយៈពេលចុងក្រោយនេះ កម្ពុជាបានកាត់បន្ថយការនាំចូលជ្រូកពីប្រទេសជិតខាងបានយ៉ាងល្អប្រសើរ ហើយបង្កើនលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

កសិផល ៣ ប្រភេទ ងាយដាំ ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារទូលាយ

ក្នុងចំណោមដំណាំជាច្រើនប្រភេទដែលប្រជាកសិករខ្មែរនិយមដាំសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ គេសង្កេតឃើញមានដំណាំ៣ប្រភេទដែលមានតម្រូវការខ្ពស់ ទទួលបានតម្លៃថ្លៃ
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការវិនិយោគលើវិស័យអចលនទ្រព្យរបស់ចិនបានជួបឱនភាពក្នុងខែឧសភា

ប៉េកាំង៖ តួលេខជាផ្លូវការដែលត្រូវបានបង្ហាញដោយអាជ្ញាធរនៃប្រទេសចិនបានឲ្យដឹងថា កំណើននៃការវិនិយោគលើវិស័យអចលនទ្រព្យសម្រាប់ខែឧសភាកន្លងទៅនេះមានភាពខ្សោយបន្តិចបើធៀបទៅនឹងតួលេខដែលទទួលបានកាលពីខែមេសា។….
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ម្ចាស់អាជីវកម្មបែប SMEs អាចស្វែងរកកម្ចីបាន២របៀប ជាមួយអត្រាការប្រាក់ទាប

ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអាចរកបាននូវកម្ចីពីរប្រភេទ គឺកម្ចីពីធនាគារ SME និងកម្ចីពីសារជីវកម្មធានាឥណទានកម្ពុជា ជាមួយនឹងការប្រាក់ពី ៦% -៧.៥% ទៅតាមវិស័យ

AMS ECONOMY
@amseconomy