fbpx

វិបត្តិសង្គ្រាមសេដ្ឋកិច្ចអាមេរិក និងចិនកំពុងរុញក្តីសុបិនរបស់ឥណ្ឌាក្លាយជាមហាអំណាចបច្ចេកវិទ្យា

បរទេស៖ វិបត្តិសង្គ្រាមសេដ្ឋកិច្ចអាមេរិក និងចិន នៅតែបន្តកើតឡើងរហូតមកដល់អាណិត្តថ្មីរបស់លោកប្រធានាធិបតី Joe Biden នៅឡើយ ប៉ុន្តែវាត្រូវបានអ្នកវិភាគមើលឃើញថា សង្គ្រាមសេដ្ឋកិច្ច​មួយនេះបានជារឿងល្អសម្រាប់ឥណ្ឌាទៅវិញក្នុងពេលនេះក្នុងការឈានទៅសម្រេចបានក្តីសុបិនរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំបំផុតនៅលើពិភពលោក។

Hinrich Foundation ជាអង្គការធ្វើការដើម្បីជំរុញពាណិជ្ជកម្មពិភពលោកដែលមានផលប្រយោជន៍ទៅវិញទៅមក និងប្រកបដោយនិរន្តរភាព មានមូលដ្ឋាននៅក្នុងទ្វីបអាស៊ីបានរកឃើញថា ឥណ្ឌានឹងទទួលបានប្រយោជន៍ដ៏ធំពីជម្លោះនៃសង្ក្រាមត្រជាក់បែបពាណិជ្ជកម្មរវាងចិន និងអាមេរិក ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌមួយដែលប្រជាជាតិមួយចាំបាច់ត្រូវលុបចោលនូវរបាំងដែលតែងតែបានកើតឡើងជាយូរណាស់មកហើយដូចជាបន្ទាន់ក្រហម និងបញ្ហាប្រសិទ្ធភាពធ្វើការរបស់រដ្ឋាភិបាលផងដែរ។

របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ​ Hinrich Foundation នៅថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថាស្ថានភាពតានតឹងនៃបញ្ហាបច្ចេកវិទ្យារវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើឲ្យកើតចេញជាលទ្ធផលថ្មីនៃសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់ ចាំបាច់ត្រូវតែផ្លាស់ប្តូរយុទ្ធសាស្ត្រ និងប្រតិបត្តិការរបស់ខ្លួនទៅលើទីតាំងថ្មីដែលមិនមានសំពាធ ហើយក្នុងនោះឥណ្ឌាអាចមើលឃើញយ៉ាងច្បាស់ថា ខ្លួនគឺជាតួអង្គសំខាន់ដែលអាចស្រូបទាញយកឱកាសនេះបានច្រើនយ៉ាធំធេងជាងគេបំផុត។

ក្រោយការប្រកាសរបស់លោកប្រធានាធិបតីអាមេរិកថ្មី Joe Biden នូវពាក្យមួយម៉ាត់ថា China-free ឬមានន័យថាមិនមានផលិតផលរបស់ចិនរួចមកនោះ រោងចក្រធំៗជាច្រើនបានចាប់ផ្តើងងាកមកមើលឃើញឥណ្ឌាភ្លាមថាជាទីតាំងដ៏ល្អបំផុតសម្រាប់ពួកគេ ខណៈដែលឥណ្ឌាក៏ជាប្រទេសសមាជិកនៅក្នុងក្រុមសេដ្ឋកិច្ចយក្សទាំង4លើពិភពលោកផងដែរ។

កិច្ចប្រជុំមួយដែលត្រូវបានធ្វើឡើងកាលពីដើមខែមីនារវាងបណ្តាប្រទេសទាំង 4 បានចាប់យកប្រធានបទសំខាន់មួយដែលបង្ហាញអំពីក្ដីព្រួយបារម្ភកាន់តែខ្លាំងឡើងនៃសេដ្ឋកិច្ច និងកម្លាំងយោធារបស់ប្រទេសចិនចំពេលដែលចិន និងឥណ្ឌាទើបតែប្រឈមមុខគ្នាដោយកម្លាំងយោធាតាមបណ្តោយព្រំដែន  ដែលរឹតតែធ្វើឲ្យឥណ្ឌាបានទទួលការគាំទ្រកាន់តែខ្លាំងពីសំណាក់មហាអំណាចផ្សេងទៀតចំពោះការប្រជែងលើទីផ្សារលើគ្រប់វិស័យជាមួយនឹងមហាយក្សចិន។

ជាលទ្ធផលក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Apple Inc., Amazon.com Inc. និង Samsung Electronic Co. ដែល ធ្លាប់តែពឹងផ្អែកទាំងស្រុងទៅលើផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះក៏ចាប់ផ្តើមផ្លាស់ប្តូរទីតាំងរោងចក្ររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌា និងអាស៊ីអាគ្នេយ៍ផងដែរ។

លោក Alex Capri ជាអ្នកជំនាញស្រាវជ្រាវម្នាក់មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីបាននិយាយថាជារៀងរាល់ពេលដែលគាត់និយាយទៅកាន់ក្រុមមនុស្សមានឥទ្ធិពលនៅក្នុងវិស័យបច្ចេកវិទ្យាពួកគេតែងតែបាននិយាយថាក្រុមហ៊ុនរបស់គេបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងរបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាបណ្តើរៗហើយ ហើយក៏បានលើកឡើងថាវាគឺជាការសម្រេចចិត្តដ៏រសើបបំផុតសម្រាប់អាជីវកម្មរបស់ពួកគេ។ ក្រៅពីនេះឥណ្ឌាក៏មានភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូលអាមេរិក ដើម្បីប្រមូលយកក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗផ្សេងទៀតមកកាន់ទឹកដីរបស់ខ្លួននៅក្នុងកំឡុងពេលនេះផងដែរ៕

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ជម្រើសល្អទាំង៧សម្រាប់ទុកលុយរបស់អ្នកនៅក្រៅធនាគារ

ក្រៅពីធនាគារដែលជាទីតាំងមានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកប្រាក់ លោកអ្នកក៏អាចមានជម្រើសផ្សេងៗចំនួន៧ទៀត ដែលមានសុវត្ថិភាពខ្ពស់
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការវិនិយោគអចលនទ្រព្យនៅសិង្ហបុរីកើនឡើង១២៧ ភាគរយសម្រាប់ត្រីមាសទី២

បន្តភាពវិជ្ជមានកាលពីត្រីមាសទី១ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២១នេះ ទំហំវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅសិង្ហបុរី មានកំណើនកើនឡើងរហូតដល់ប្រមាណ ១២៧ភាគរយ….
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ចំណេះដឹង ៖ ស្វែងយល់ពីធនាគារកណ្តាលអាមេរិក (FED)

ធនាគារកណ្តាល គឺជាស្ថាប័នហិរញ្ញវត្ថុមួយដែលមានសិទ្ធិគ្រប់គ្រងលើការផលិត និងការចែកចាយប្រាក់ និងឥណទានសម្រាប់ប្រជាជាតិមួយ ឬប្រជាជាតិមួយក្រុម។
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា ៖ កសិកម្មជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

សភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា វិស័យកសិកម្មគឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ​បាន​យ៉ាង​ល្អប្រសើរ ខណៈដែល…
ព្រឹត្តិការណ៍, អចលនទ្រព្យ

ដើមត្រីមាសទី២ ឆ្នាំ២០២១ទីផ្សារលំនៅឋានបែបឯកជននៅសឹង្ហបុរីកើនឡើងប្រមាណ២.៦ ភាគរយ

តាមរយៈតួលេខជាផ្លូវការដែលត្រូវបានបង្ហាញក្រុមហ៊ុនជំនាញស្រាវជ្រាវទីផ្សារអចលនទ្រព្យកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទីផ្សារលំនៅឋានបែបឯកជនថ្មីនៅប្រទេសសិង្ហបុរីបាន…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា៖ កម្ពុជានឹងទទួលបានផលចំណេញយ៉ាងច្រើនបន្ថែមពីលើទុនវិនិយោគអន្តរជាតិ

ជាមួយនឹងការទទួលបានកំណើនទុនវិនិយោគជិត៣ពាន់លានដុល្លារនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១កន្លងទៅនេះ កម្ពុជានៅទទួលបានផលចំណេញ….
ជំនួញ, ព្រឹត្តិការណ៍

សិប្បកម្មផលិតធ្យូងអនាម័យលក្ខណៈគ្រួសារខ្មែរ កំពុងតែមានតម្រូវការទីផ្សារពីក្រៅប្រទេស

បច្ចុប្បន្ន ធ្យូងអនាម័យដែលត្រូវបានច្នៃចេញពីត្រឡោកដូង និងកាកសំណល់ឈើផ្សេងៗនោះ បាន និងកំពុងទទួលការគាំទ្រប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ទំហំទីតាំងលក់រាយនៅហុងកុងកើនឡើងប្រមាណ ៤ពាន់លានដុល្លារ

ទំហំទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើបក្នុងទីក្រុងហុងកុងនៅបន្តមានកំណើនក្នុងរយៈពេលប្រមាណ៥ខែជាប់គ្នា កើនឡើងប្រមាណ ៤ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សត្វចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ជាអាហារពូជមកពីបរទេស ២ប្រភេទដែលប្រជាជនខ្មែរចូលចិត្តចិញ្ចឹម ហើយអាចលក់បានថ្លៃ

នៅក្នុងចំណោមពពួកសត្វចិញ្ចឹមសម្រាប់ធ្វើជាអាហារដែលប្រជាជនខ្មែរចូលចិតត្តចិញ្ចឹម ងាយស្រួលថែទាំ និងទទួលបានតម្លៃថ្លៃនាពេលបច្ចុប្បន្នមានចំនួន២ប្រភេទ….

AMS ECONOMY
@amseconomy