fbpx

សម្ដេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងខណៈកម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 ពីអង្គការសុខភាពពិភពលោក

បើពុំមានអ្វីប្រែប្រួលទេនោះប្រទេសកម្ពុជា នឹងទទួលបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-19 ពីអង្គការសុខភាពពិភពលោក (WHO) ចំនួន324,000ដូសជាលើកដំបូង ផ្តល់ជាជំនួយ ដោយមជ្ឈ មណ្ឌល កូវ៉ាក់ (COVAX Facility) ដែលនឹងមកដល់នៅថ្ងៃទី02 ខែមីនា ឆ្នាំ2021ខាងមុខនេះ។

ក្រសួងសុខាភិបាលបានជូនដំណឹងរួចមកថា កម្ពុជានឹងទទួលបានវ៉ាក់សាំង អាស្រ្តាហ្សេនីកា (AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន 324,000ដូស ខណៈដែលសម្ដេចតេជោ ហ៊ុន សែន ក៏បាន ប្រកាសចាក់វ៉ាក់សាំងនេះ បន្ទាប់ពីវ៉ាក់សាំងមកដល់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈ រដ្ឋ មន្ត្រី នៅព្រឹកថ្ងៃទី28 ខែកុម្ភៈ បានចាត់ឱ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល តំណាង សម្ដេច ទៅទទួលវ៉ាក់សាំងនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ នៅល្ងាចថ្ងៃទី28 ខែកុម្ភៈ ឆ្នាំ2021បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូន ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីដ-19 ដែលជាអំណោយរបស់អង្គភាពសុខភាពពិភពលោក (WHO) ដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ»។

សូមបញ្ជាក់ថាវ៉ាក់សាំង AstraZeneca ចំនួន 324,000ដូស ជាវ៉ាក់សាំងក្នុងចំណោម 1,104,000ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី1 ឆ្នាំ2021ដែលជាជំនួយ បថមផ្តល់ដោយ មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែលតាមប្រភពពីក្រសួងបានឱ្យដឹងថាវ៉ាក់សាំងនេះនឹងមក ដល់កម្ពុជានៅម៉ោង 19:50ល្ងាច ថ្ងៃទី2 មីនា2021។

វ៉ាក់សាំង (AstraZerea /SII) ដែលបានទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិ ហើយ វ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅ ពេលក្រោយទៀតជា ដំណាក់ៗនៅក្នុងឆ្នាំ2021នេះ។

តាមគម្រោងរបស់កូវ៉ាក់នឹងផ្តល់ឱ្យកម្ពុជាចំនួន 20% នៃចំនួនប្រជាជន 16 លាននាក់ ដែល ស្មើនឹង 3 លាន2 សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន 6លាន 4សែនដូស។

ទន្ទឹមគ្នាដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលចាក់វ៉ាក់សាំង AstraZeneca នៅ ម៉ោង 8និង 30នាទីព្រឹកថ្ងៃទី 4មីនា ឆ្នាំ2021 នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយ មានការធ្វើសន្នសីទសារ ព័ត៌មានផងដែរ។សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសថា កម្ពុជារំពឹងទទួល បានវ៉ាក់ សាំង កូវីដ-19 ពីអង្គការសុខភាពពិភពលោក តាមរយៈ COVAX ប្រមាណ 7លានដូស៕

ជំនួញ, ព្រឹត្តិការណ៍

ផ្សារទំនើបលក់រាយខ្នាតអន្តរជាតិល្បីៗកំពុងដាក់ផែនការប្រកួតប្រជែងគ្នានៅកម្ពុជា

កម្ពុជា បានក្លាយជាគោលដៅយ៉ាងសំខាន់សម្រាប់បណ្តាក្រុមហ៊ុនវិនិយោគផ្សារបែបទំនើបលក់រាយខ្នាតអន្តរជាតិល្បីៗ ខណៈដែលផ្សារ Big C បានដាក់ផែនការ៥ឆ្នាំ បន្ទាប់ពី 7Eleven ទើប
ព្រឹត្តិការណ៍

សិប្បកម្មសេរ៉ាម៉ិចខ្មែរ ជួយថែអាជីពប្រពៃណី និងត្រូវការកិច្ចគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុក

បើនិយាយពីសិប្បកម្មខ្មែរទាក់ទងនឹងស្មូន មនុស្សភាគច្រើនតែងគិតដល់ផលិតផលក្អម ចង្ក្រាន ឬឆ្នាំងដីដែលគេមិននិយមប្រើប្រាស់​ក្នុងជីវភាព​ប្រចាំថ្ងៃនា​ពេល​បច្ចុប្បន្នទៀតទេ។
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រដ្ឋាភិបាលប្រកាស និងជូនដំណឹងពីការទិញ_លក់ឧបករណ៍តេស្តរហ័សដល់ក្រុមហ៊ុនឯកជន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី01 ខែមិថុនា ឆ្នាំ2021នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-19 (Covid-19 Rapid Antigen Test)…..
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សភាពាណិជ្ជកម្មកម្ពុជា៖ កម្ពុជានឹងទទួលបានផលចំណេញយ៉ាងច្រើនបន្ថែមពីលើទុនវិនិយោគអន្តរជាតិ

ជាមួយនឹងការទទួលបានកំណើនទុនវិនិយោគជិត៣ពាន់លានដុល្លារនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១កន្លងទៅនេះ កម្ពុជានៅទទួលបានផលចំណេញ….
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អត្ថបទពាណិជ្ជកម្ម

កម្ពុជា-វៀតណាម នឹងបើកច្រកអន្តរជាតិថ្មីម៉ឺនជ័យនៅចុងខែឧសភានេះ

ប្រសិនបើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី31 ខែឧសភា ឆ្នាំ2021 ដើមសប្ដាហ៍ក្រោយនេះ ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាមម៉ឺនជ័យ (ព្រៃវែង)-តឺនណាម(តៃនីង)…
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

កូនកន្ធាយក្បាលកង្កែបដ៏កម្ររបស់ពិភពលោកជិត150ក្បាលរបស់កម្ពុជាត្រូវបានព្រលែងទៅក្នុងតំបន់ជម្រកធម្មជាតិ

សមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល (FiA) ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានធ្វើការលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ដែលជាប្រភេទសត្វ…
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

អាជ្ញាធរសម្រេចបិទផ្សារចំនួន២ទៀតក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ-19ជាបន្តបន្ទាប់

ផ្សារចំនួននៅកណ្តាករាជធានីភ្នំពេញចំនួន២ទីតាំងទៀតត្រូវបានអាជ្ញាធរសម្រេចបិទផ្អាកជាបណ្តោះអាសន្នក្នុងរយៈពេល14ថ្ងៃ ក្រោយរកឃើញមានអ្នក​ឆ្លង​ជំងឺកូវីដ-19…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កម្ពុជាទទួលបានថវិកាជាតិពីចំណូលពន្ធជិត ១ ១៦០លានដុល្លារនៅក្នុងរយៈពេល ៦ខែកន្លងទៅនេះ

នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១កន្លងទៅនេះ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិបានចំនួន ១ ១៥៩,៥…..
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

ក្រសួងទេសចរណ៍បញ្ឈប់ការចេញអាជ្ញាបណ្ណដល់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹក

ក្រសួងទេសចរណ៍បានសម្រេចចេញសេចក្ដីជូនដំណឹងមួយនៅល្ងាចថ្ងៃទី17 ខែមិថុនា ឆ្នាំ2021នេះថា យោងតាមសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ36
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ធ្វើផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនបែបណាដើម្បីឱ្យដល់គោលដៅដែលយើងចង់បាន

ការបង្កើតផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួនមិនត្រឹមតែអនុញ្ញាតឱ្យអ្នកគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើនគុណភាពជីវិតរបស់អ្នក ដោយកាត់បន្ថយភាពមិនច្បាស់…

AMS ECONOMY
@amseconomy