fbpx

អាមេរិក និងអឺរ៉ុបថ្កោលទោសរុស្សីករណីចាប់មេដឹកនាំបក្សប្រឆាំងលោក Navalny

វ៉ាស៊ីនតោន៖ នៅព្រឹកថ្ងៃចន្ទទី18 ខែមករានេះមេដឹកនាំកំពូលលើពិភពលោកជាច្រើនបូករួមទាំងសហរដ្ឋអាមេរិកផងដែរបានធ្វើការប្រកាសស្នើសុំឲ្យមានការដោះលែងមេដឹកនាំបក្សប្រឆាំងដ៏ល្បីរបស់រុស្សី គឺលោក Alexei Navalny បន្ទាប់ពីលោកត្រូវបានរដ្ឋាភិបាលក្រុងមូស្គូចាប់ឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះក្នុងពេលដែលលោកទើបបានធ្វើដំណើរមកពីអាល្លឺម៉ង់។

ការវិលត្រឡប់មកដល់ប្រទេសកំណើតកាលពីថ្ងៃអាទិត្យនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក Navalny បានចំណាយពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនៃប្រទេសអាល្លឺម៉ង់តាំងតែពីរដូវក្តៅមុនដោយសារទទួលរងនូវការបំពុលដែលលោកតែងតែចោទប្រកាន់ថារដ្ឋាភិបាលក្រុងមូស្គូគឺជាអ្នកនៅពីក្រោយផែនការនេះ។

ឆ្លើយតបភ្លាមៗទៅនឹងការចាប់ខ្លួននេះផងដែរ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានប្រកាសថ្កោលទោសរុស្សីផងដែរ ដោយលោកបានបញ្ជាក់ថា ការចាប់ខ្លួនលើកចុងក្រោយនេះអាចជាការប៉ុនប៉ងដដែលៗរបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការព្យាយាមធ្វើឲ្យលោក Navalny ស្ងប់ស្ងាត់ និងជាការបំបាក់ស្មារតីចំពោះសម្លេងឯករាជ្យ និងបក្សប្រឆាំងផ្សេងទៀតនៅក្នុងប្រទេសរុស្សី។

គួរឲ្យដឹងដែរថា លោក Navalny ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូក្នុងពេលដែលលោកវិលត្រឡប់ពីអាល្លឺម៉ង់ បើទោះបីជាមានការស្នើសុំពីសំណាក់មេដឹកនាំអឺរ៉ុប និងអាមេរិកជាពិសេសទីប្រឹក្សាថ្មីកិច្ចការងារសន្តិសុខរបស់លោក Joe Biden ប្រធានាធិបតីអាមេរិកអាណត្តិថ្មីក្តី ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការដោះលែងនៅឡើយ។

ក្រៅតែពីអាមេរិក ក្នងនោះមនុស្សសំខាន់ៗដូចជាលោក Charles Michel ប្រធានក្រុមប្រឹក្សាសហភាអឺរ៉ុប ក៏បានប្រកាសថ្កោលទោសចំពោះសកម្មភាពចាប់ខ្លួនលោក Navalny ព្រមទាំងអំពាវនាវឲ្យមានការដោះលែងផងដែរ។
ដោយឡែករដ្ឋមន្ត្រីការបរទេសបារាំងវិញក៏បានលើកឡើងថា ការចាប់ខ្លួននេះ ជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយបារាំង ក៏ដូចជាដៃគូអឺរ៉ុបផ្សេងទៀតចង់ឃើញឲ្យមានការដោះលែងលោក Navalny វិញ ខណៈដែលរដ្ឋមន្ត្រីការបរទេសលីទុយនេស៊ី លោក Gabrielius Landsbergis ឯណោះវិញក៏បានស្នើឲ្យសហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលក្រុងមូស្គូផងដែរចំពោះករណីមួយនេះ៕

 

ជំនួញ, ព្រឹត្តិការណ៍

ឈប់ធ្វើកម្មករចំណាកស្រុកមកលក់នំប៉័ងតួគីបង្កើនជីវភាពធូរធាទាំងគ្រួសារ

មុខរបរធ្វើនំប៉័ងតួគីនាពេលបច្ចុប្បន្នបានក្លាយជាអាជីវកម្មខ្នាតតូច និងមានប្រជាប្រិយភាព ដោយសារតែចំណូលដែលទទួលបានក្នុងទំហំគួរសម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ស្វែងយល់ពីអាជីវកម្មបរិយាប័ន្ន

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ2019-2023 របស់រាជរដ្ឋាភិបាលកម្ពុជា (NSDP ឆ្នាំ2019-2023) មានគោលដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិប័ន្នកាន់តែប្រសើរ…
ព្រឹត្តិការណ៍, អចលនទ្រព្យ

ទំហំទីតាំងលក់រាយនៅហុងកុងកើនឡើងប្រមាណ ៤ពាន់លានដុល្លារ

ទំហំទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើបក្នុងទីក្រុងហុងកុងនៅបន្តមានកំណើនក្នុងរយៈពេលប្រមាណ៥ខែជាប់គ្នា កើនឡើងប្រមាណ ៤ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

របកគំហើញ ៖ DNA ឆ្អឹងក្មេងស្រីកាលពី ៧ ០០០ឆ្នាំមុន ខុសពី DNA នៃអំបូរមនុស្សបុរាណទូទៅលើពិភពលោក

អ្នកជំនាញស្រាវជ្រាវនៃសាកលវិទ្យាល័យអូស្ត្រាលីបានរកឃើញនូវប្រភេទ DNA នៃឆ្អឹងរបស់ក្មេងស្រីម្នាក់កាលពី ៧ ០០០ ឆ្នាំមុន មានលក្ខណៈខុសគ្នាពី DNA នៃឆ្អឹងមនុស្សបុរាណទូទៅ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

វិស័យទេសចរណ៍ចាប់មានដង្ហើមឡើងវិញ ខណៈដែលទេសចរក្នុងស្រុកមានទំនោរទៅលើតំបន់ធម្មជាតិ

ជាមួយនឹងភាពវឹកវរនៃការរីករាលដាលជំងឺឆ្លងកូវីដ-19ក្នុងរយៈពេលជាងមួយឆ្នាំនេះ វិស័យទេសចរណ៍ត្រូវបានគេមើលឃើញថា បានរងផលប៉ះពាល់យ៉ាងដំណំ និងស្ទើរតែមិនបានរួមចំណែកក្នុងការរកចំណូលថវិការចូលជាតិឡើយ។ …
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ក្រសួងបរិស្ថានតម្រូវឲ្យម្ចាស់គម្រោងសំណង់គ្រប់ប្រភេទអនុវត្តគោលការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម

ក្រសួងបរិស្ថានបានកំណត់ និងតម្រូវឲ្យម្ចាស់គម្រោងសាងសង់អគារគ្រប់ប្រភេទត្រូវធ្វើការវាយតម្លៃពីប៉ះពាល់បរិស្ថានសង្គមជាមុនសិន មុនស្នើសុំលិខិតសាងសង់ជៀសវាង…..
ព្រឹត្តិការណ៍, អចលនទ្រព្យ

គន្លឹះសំខាន់ៗចំនួន២ ក្នុងការទិញផ្ទះដោយបង់រំលស់មិនមានហានិភ័យ

អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញការសាទរទៅនឹងភាពរីកចម្រើននៃទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ប៉ុន្តែបានបង្ហាញពីក្ដីបារម្ភពាក់ព័ន្ធទៅនឹងការទិញបង់រំលស់ដោយមិនគិត…..
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការបញ្ជាទិញផ្ទះចល័តពីសំណាក់កំពូលមហាសេដ្ឋី Elon Musk ធ្វើឲ្យតម្លៃកើនពី ៥ -១០ ម៉ឺនដុល្លារក្នុង១ខ្នង

ការទិញផ្ទះចល័តដ៏តូចច្រឡឹងពីសំណាក់កំពូលមហាសេដ្ឋីលើពិភពលោក Elon Musk បានជំរុញឲ្យតម្លៃកើនឡើងពី៥-១០ម៉ឺនដុល្លារក្នុង១ខ្នង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

រោងចក្រកែច្នៃមួយនៅគុយវ៉ែត ប្រែក្លាយសំណល់សំបកកង់ ៣លានកង់ក្នុងមួយឆ្នាំទៅជាផលិតផលថ្មី

រដ្ឋាភិបាលនៃប្រទេសគុយវ៉ែត បានគាំទ្រទៅលើរោងចក្រកែច្នៃមួយដែលបានប្រមូលយកសំណល់សំបកកងរថយន្តចាស់ៗប្រមាណ៣លានគ្រាប់ក្នុង១ឆ្នាំទៅកែច្នៃជាផលិតផលថ្មីក្នុងន័យថែរក្សាបរិស្ថាន
ជំនួញ, ព្រឹត្តិការណ៍

ធ្លាយរបាយការណ៍ចំណូលក្រុមហ៊ុនមេ TikTok ប្រមូលលុយបានជាង ៣៤ពាន់លានដុល្លារកាលពីឆ្នាំទៅ

ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធីកំសាន្តដ៏ល្បីល្បាញ TikTok បានបញ្ចេញតួលេខពីប្រាក់ចំណូល​របស់​ខ្លួន​កាលពីឆ្នាំ2020កន្លងទៅនោះថា មានទំហំគុណនឹង2ដង…

AMS ECONOMY
@amseconomy