fbpx

អារ៉ាប៊ីសាអូឌីតគ្រោងបោះទុន 6ទ្រីលានដុល្លារលើគម្រោងវិនិយោគថ្មីជំនួសការពឹងផ្អែកពីចំណូលប្រេងតែមួយមុខ

បរទេស៖ ជាផ្នែកមួយនៃទស្សនវិស័យដ៏វែងឆ្ងាយរបស់ព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salmanដែលនៅត្រឹមឆ្នាំ2030 ខាងមុខនេះ គ្រោងបោះទុនប្រមាណ 6ទ្រីលានដុល្លារដើម្បីបង្កើតគម្រោងវិនិយោគថ្មីធ្វើជាឆ្អឹងខ្នងសេដ្ឋកិច្ចប្រទេស ជំនួសឱ្យការរំពឹងតែទៅលើចំណូលដែលទទួលបានពីវិស័យផលិតប្រេងឆៅដូចពេលបច្ចុប្បន្ន។

យោងតាមការសារព័ត៌មាន Saudi Press បានសរសេរថា កញ្ចប់ទុនវិនិយោគ 6ទ្រីលានដុល្លារនេះនឹងប្រើប្រាស់ពាក់កណ្តាលទៅលើគម្រោងវិនិយោគថ្មី ហើយទំហំសាច់ប្រាក់ដែលនៅសល់នឹងត្រូវប្រើប្រាស់ជាមួយនឹងគម្រោងដែលកំពុងដំណើរការស្រាប់។ ជាមួយគ្នានេះ ក្រៅពីមានមហិច្ឆិតាក្នុងការបង្កើតគម្រោងវិនិយោគថ្មីនាពេលខាងមុខនេះ អារ៉ាប៊ីសាអូឌីតនឹងរំពឹងថាអាចបង្កើតឱ្យកាសការងាររាប់លានកន្លែងជូនដល់ពលរដ្ឋរបស់ខ្លួនផងដែរ។

Reuters

គួរឲ្យដឹងដែរថាកញ្ចប់ថវិកាសម្រាប់ធ្វើការវិនិយោគនេះ អាចនឹងដាក់ឱ្យដំណើរការតាមច្រកវិនិយោគសាធារណៈ ឬ PIF(Public Investment Fund) ប្រមាណជា 85 ភាគរយ ហើយចំនួនដែលនៅសេសសល់គ្រោងនឹងដាក់អនុវត្តតាមការចូលរួមវិនិយោគពីក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុក។ នេះបើយោងតាមការបញ្ជាក់របស់ព្រះអង្គម្ចាស់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Saudi Press។

តាមរយៈ PIF ទុនវិនិយោគភាគច្រើននឹងត្រូវប្រើប្រាស់ទៅលើគម្រោងធំៗដូចជាតំបន់សេដ្ឋកិច្ចពិសេសដែលត្រូវបានគេស្គាល់ឈ្មោះថា NEOM ដែលមានផ្ទៃដីស្ទើរតែស្មើទៅនឹងប្រទេសប៊ែលហ្ស៊ិកទាំងមូល គម្រោងសួនកំសាន្តយក្សនៅខាងក្រៅទីក្រុង Riyadh ដែលមានឈ្មោះថា Qiddiya ដែលមានទំហំធំជាង Disney World ដល់ទៅ 2.5 ដង ជាពិសេសគម្រោងរមណីយដ្ឋាននៅក្នុងសមុទ្រក្រហមដែលមានរូមបញ្ចូលគ្នាទៅដោយកោះចំនួន 50 នោះផងដែរ៕

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

បណ្តាផ្សាររដ្ឋ និងផ្សារមិនរៀបរយដែលបានផ្អាកក្នុងរាជធានីភ្នំពេញ នៅមិនទាន់ បើកដំណើរការនោះទេ

បើទោះជាមាន ការបើកឱ្យមានចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដោយអនុលោមទៅតាម​ការ​កំណត់នៃតំបន់ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលក្នុងជំហាន​ដំបូង…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ប្រតិបត្តិការផ្ទេរប្រាក់រៀលជូនឪពុកម្តាយ ឬចាស់ទុំមុនពេលបុណ្យភ្ជុំបិណ្ឌកើនឡើងច្រើនជាងប្រាក់ដុល្លារ

ខណៈពេលដែលពិធីបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់ដែលប្រជាជនខ្មែរប្រកាន់ខ្ជាប់នោះ សម្រាប់ប្រតិបត្តិការផ្ញើប្រាក់មានការកើនឡើង ដោយក្នុងនោះការផ្ទេរជាប្រាក់រៀលមានកំណើនជាងប្រាក់ដុល្លារ
ជំនួញ, ព្រឹត្តិការណ៍

នំខ្មែរនៅតែមានប្រជាប្រិយភាព និងមានអ្នកចូលចិត្តទទួលទានច្រើន ជាពិសេសយុវវ័យ

ក្រោមទឹកចិត្តស្រឡាញ់ និងគាំទ្រនំខ្មែរ យុវត្តីចំនួន២នាក់បានចាប់ដៃសហការគ្នាបើកហាងលក់នំខ្មែរ ដែលកំពុងមានប្រជាប្រិយភាព និងគាំទ្រពីសំណាក់អតិថិជន ដោយជ្រកក្រោមយី
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

សិប្បកម្មកែច្នៃដើមទ្រាំងជាសម្ភារៈប្រើប្រាស់អាចជួយបង្កើនជីវភាពពលរដ្ឋមូលដ្ឋានបានប្រសើរ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះតាមរយៈការអភិរក្ស និងកិច្ចការពារបាននូវព្រៃឈើត្វព្រៃ គឺធ្វើឱ្យប្រជាពលរដ្ធ……
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

បច្ចេកវិទ្យាសំខាន់ចំនួន5 ដែលជួយឲ្យមនុស្សមានភាពងាយស្រួលក្នុងការរស់នៅពេលបច្ចុប្បន្ន

តាមការសិក្សារបស់អ្នកជំនាញបានបង្ហាញថា បច្ចេកវិទ្យាជំនួយស្មារតីដ៏ឆ្លាតវៃសិប្បនិម្មិត AI (Artificial Intelligence)ត្រូវបានគេរកឃើញ​ជាច្រើនទសវត្សរ៍មកហើយ…
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញឥណទានជាង៤ពាន់លានដុល្លារទៅក្នុងវិស័យកសិកម្ម

គិតត្រឹមខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន ១៧,០ ទ្រីលានរៀល សមមូលនឹង ៤,២ ពាន់លានដុល្លារអាមេរិក
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការវិនិយោគលើវិស័យអចលនទ្រព្យរបស់ចិនបានជួបឱនភាពក្នុងខែឧសភា

ប៉េកាំង៖ តួលេខជាផ្លូវការដែលត្រូវបានបង្ហាញដោយអាជ្ញាធរនៃប្រទេសចិនបានឲ្យដឹងថា កំណើននៃការវិនិយោគលើវិស័យអចលនទ្រព្យសម្រាប់ខែឧសភាកន្លងទៅនេះមានភាពខ្សោយបន្តិចបើធៀបទៅនឹងតួលេខដែលទទួលបានកាលពីខែមេសា។….
ជំនួញ, ព្រឹត្តិការណ៍

Microsoft ប្រកាសដាក់ឲ្យកម្មវិធី Internet Explorer ចូលនិវត្តន៍

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft នៅថ្ងៃសុក្រនេះបានប្រកាសក្នុងការដាក់ឲ្យចូលនិវត្តន៍នៃផ្ទាំងកម្មវិធី Internet Explorer ជាផ្លូវការហើយបន្ទាប់ពីបានដំណើរការអស់រយៈពេលជាង25ឆ្នាំរួចមក…
ព្រឹត្តិការណ៍, អចលនទ្រព្យ

សកម្មភាពទិញលក់អចលនទ្រព្យនៅម៉ាឡេស៊ីកើនទៅជិត ១៥ពាន់លានដុល្លារ ក្នុងឆមាសទី១

ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីនៅតែមានកំណើនខ្លាំងគិតត្រឹមចុងឆមាសទី១ ដើមឆមាសទី២កន្លងទៅដោយមានទំហំទឹកប្រាក់រហូតដល់ប្រមាណ ១៤,៨៩
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ឆ្នាំ2020 ទំហំពាណិជ្ជកម្មកម្ពុជា-សហភាពអឺរ៉ុបមានតម្លៃ 3.8 ពាន់លានដុល្លារ

ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថានៅឆ្នាំ2020 ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហភាពអឺរ៉ុបចំនួន 3,203 លានដុល្លារ និងនាំចូល 659 លានដុល្លារពីតំបន់ពាណិជ្ជកម្ម

AMS ECONOMY
@amseconomy