fbpx

​សិង្ហបុរីរំពឹងទទួលបានទុនវិនិយោគវិស័យសំណង់ប្រហែល 28 ពាន់លានដុល្លារសម្រាប់ឆ្នាំ2021នេះ

បរទេស៖ យោងតាមសេចក្តីប្រកាសរបស់អជ្ញាធរទទួលបន្ទុកកិច្ចការងារសាងសង់ និងសំណង់អគាររបស់សឹង្ហបុរីឬ BCA បាននិយាយថាសម្រាប់ឆ្នាំ2021នេះ តម្រូវការលើផ្នែកសំណង់នឹងមានសកម្មភាពកើនឡើងវិញ ជាមួយនឹងកំណើនទុនវិនិយោគរាប់ពាន់លានដុល្លារ។

BCA នៅថ្ងៃចន្ទទី18 ខែមករានេះបានបង្ហាញពីការព្យាករណ៍ទៅលើគម្រោងធំៗទៅលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនគម្រោងដែលនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំនេះ។ សម្រាប់វិស័យសំណង់នៅក្នុងឆ្នាំ2021 ត្រូវបានអជ្ញាធរ BCA រំពឹងនឹងទទួលបានកុងត្រាសាងសង់ក្នុងតម្លៃចន្លោះពី 23 ទៅដល់ 28 ពាន់លានដុល្លារដែលនឹងត្រូវបានចុះហត្ថលេខា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅថ្ងៃដដែលនេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារអភិវឌ្ឍន៍ជាតិ លោក Desmond Lee បាននិយាយថា នៅក្នុងទំហំវិនិយោគសុរបទាំងអស់នោះ រដ្ឋាភិបាលបានដើរតួយ៉ាងសំខាន់ដោយកញ្ចប់ទុនវិនិយោគក្នុងចន្លោះចាប់ពី 15 ទៅ 18 ពាន់លានដុល្លាររបស់វិស័យឯកជនត្រូវបានអនុម័តដោយសឹង្ហបុរី ខណៈដែលទំហំវិនិយោគដោយរដ្ឋាភិបាលកាលពីឆ្នាំ2020 មានត្រឹមតែ 13.2 ពាន់លានដុល្លារប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា អជ្ញាធរជាតិបានរំពឹងទុកថាការកសាង និងជួយស្តារសេដ្ឋកិច្ចឡើងវិញ និងមាននិរន្តភាពនៃកំណើនសំណង់ក្នុងរយៈពេល 5 ឆ្នាំមុខទៀត ខណៈដែលការព្យាករណ៍រំពឹងថានឹងទទួលបានទុនវិនិយោគបន្ថែមចន្លោះពី 25 ទៅ 32ពាន់លានដុល្លារទៀតនៅក្នុងចន្លោះឆ្នាំ2022 – 2025។

បច្ចុប្បន្នរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរីកំពុងធ្វើការត្រួតពិនិត្យនិងតាមដានវឌ្ឍនភាពនៃទីផ្សារអចលនទ្រព្យយ៉ាងម៉ត់ចត់បំផុត ហើយរដ្ឋាភិបាលនឹងធ្វើការកែប្រែគោលនយោបាយមួយចំនួនបើចាំបាច់ដើម្បីអាចធានាបានថាទីផ្សារអចលនទ្រព្យសម្រាប់ពលរដ្ឋសឹង្ហបុរីទាំងអស់នឹងនៅតែបន្តមានស្ថិរភាព និងនិរន្តភាពដដែល៕

ជំនួញ, ព្រឹត្តិការណ៍

ហេតុផលសំខាន់ៗដែលធ្វើឲ្យរថយន្ត Rolls Royce មានតម្លៃថ្លៃខ្លាំងខុសពីរថយន្តដទៃ

ចំណេះដឹង ៖ គ្រាន់តែនិយាយពីឈ្មោះរថយន្ត Rolls Royce ភ្លាមនោះអ្នកនឹងនឹកគិតក្នុងចិត្តថា វាជាប្រភេទរថយន្តដែលមានភាពប្រណីត និងទំនើបបំផុត មានតម្លៃថ្លៃខ្លាំងបំផុត….
ព្រឹត្តិការណ៍, អចលនទ្រព្យ

ដើមត្រីមាសទី២ ឆ្នាំ២០២១ទីផ្សារលំនៅឋានបែបឯកជននៅសឹង្ហបុរីកើនឡើងប្រមាណ២.៦ ភាគរយ

តាមរយៈតួលេខជាផ្លូវការដែលត្រូវបានបង្ហាញក្រុមហ៊ុនជំនាញស្រាវជ្រាវទីផ្សារអចលនទ្រព្យកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ទីផ្សារលំនៅឋានបែបឯកជនថ្មីនៅប្រទេសសិង្ហបុរីបាន…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពីកំទេចឈើធ្វើផ្ទះដែលនៅសល់គ្មានប្រយោជន៍ ច្នៃជាវត្ថុប្រើប្រាស់ច្រើនមុខតាមរយៈបច្ចេកវិទ្យា 3D

កំទេចឈើដែលសល់ពីការធ្វើផ្ទះ ឬសំណល់ឈើចាស់ៗដែលគ្មានប្រយោជន៍ ត្រូវបានក្រុមជំនាញផ្នែកបច្ចេកវិទ្យា 3D ប្រមូលយកទៅកែច្នៃផលិតជាឧបករណ៍ប្រើប្រាស់ និងគ្រឿងលម្អបានយ៉ាង
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការផ្គត់ផ្គង់ខុនដូនៅកម្ពុជាបានកើនឡើង ៥,៦% ខណៈវិស័យនេះនៅបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩

វិស័យខុនដូនៅកម្ពុជានៅតែទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ខណៈគម្រោងខុនដូមួយចំនួនបានប្រកាសពន្យាពេលការសាងសង់ និង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

សិង្ហបុរីនឹងបញ្ចប់ការនាំចូលរថយន្តឯកជន និងតាក់ស៊ីដើរដោយថាមពលម៉ាស៊ូតនៅត្រឹមឆ្នាំ2025

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជុនរបស់សិង្ហបុរី Ong Ye Kungបានប្រកាសថានឹងបញ្ចប់ទៅនៃការចុះឈ្មោះរថយន្តឯកជនព្រមទាំងរថយន្តតាក់ស៊ីប្រភេទដើរដោយ…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

រាជរដ្ឋាភិបាលដាក់ចេញអនុសាសន៍ឱ្យក្រសួងទេសចរណ៍ និងផ្នែកឯកជន ខិតខំទាក់ទាញទេសចរអន្តរជាតិ

រាជរដ្ឋាភិបាលដាក់ចេញនូវអនុសាសន៍ឱ្យក្រសួងទេសចរណ៍ និងផ្នែកឯកជន ខិតខំទាក់ទាញទេសចរអន្តរជាតិឲ្យបានកាន់តែច្រើន មានប្រសិទ្ធភាព និរន្តរភាព ប្រកបដោយ
ជំនួញ, ព្រឹត្តិការណ៍

ក្រុមហ៊ុនរបស់លោក ដូណាល់ ត្រាំ ប្រឈមនឹងពាក្យបណ្ដឹងពីបទឧក្រិដ្ឋពន្ធ

តាមការចេញផ្សាយដោយសារព័ត៌មាន CBS News បានបង្ហាញថា នៅក្នុងសំណុំរឿងនេះ មានលោក​ Ronald​ Fischetti ​មេធាវី​តំណាង​ឱ្យ​…
ជំនួញ, ព្រឹត្តិការណ៍

ដំណាំស្រកានាគងាយស្រួលដាំ ងាយស្រួលថែទាំ និងមានទីផ្សារល្អ

ដំណាំស្រកានាគជាដំណាំត្រូពិចមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីន និងផ្តល់គុណតម្លៃសម្រាប់អ្នកទទួលទាន ហើយក៏ជាប្រភេទដំណាំមួយដែលងាយស្រួលដាំ ងាយថែទាំបំផុត សូម្បីតែអ្នកដែលទីធ្លាដីជុំវិញផ្ទះក៏អាចដាំបាន…
សេដ្ឋកិច្ច, អត្ថបទពាណិជ្ជកម្ម

វៀតណាមបើកភ្លើងខៀវឲ្យ Foxconn បង្កើតរោងចក្រតម្លៃជិត 300 លានដុល្លារផលិត Laptop និង tablet

បរទេស៖ នៅព្រឹកថ្ងៃចន្ទទី18 ខែមករានេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានប្រកាសផ្តល់អជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ដ៏ល្បី Foxconn Technology Co Ltd ដើម្បីអាចសាងសង់រោងចក្រមួយកន្លែងដែលមានតម្លៃរហូតទៅដល់ 270 លានដុល្លារក្នុងការផលិតនូវកំព្យូទ័រយូរដៃព្រមទាំងថេបប្លេតផង។ គម្រោងរោងចក្រថ្មីនេះនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Fukong Technology ត្រូវបានគេដឹងថាមានទីតាំងស្ថិតនៅភាគខាងជើងនៃខេត្ត…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ G-20 ព្រមព្រៀងកំណែប្រព័ន្ធពន្ធថ្មី

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុខាងលើនេះ ក្រុមប្រទេស G-20 បានប្រកាសពីការឯកភាពគ្នាលើចំណុចសំខាន់ៗនៃ កិច្ចព្រមព្រៀងថ្មីសម្រាប់កំណែទម្រង់ប្រព័ន្ធពន្ធអន្តរជាតិរបស់…..

AMS ECONOMY
@amseconomy