ភ្នំពេញ៖ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ2020 កន្លងទៅនេះ នៅតែរក្សាបាននូវស្ថានភាពល្អប្រសើរ និងមានកំណើនជាងឆ្នាំកន្លងទៅដោយនៅក្នុងឆ្នាំ2020 ទិន្នន័យចំណូលពន្ធបានមកពីយានយន្តចំនួន 733,549 គ្រឿង ក្នុងនោះ រថយន្តចុះបញ្ជីថ្មី មានចំនួន 69,994 គ្រឿង នេះជាប្រភេទរថយន្តថ្មី បើប្រៀបទៅនឹងឆ្នាំ2019 មានការកើនឡើងចំនួនប្រមាណ 72 ម៉ឺនគ្រឿង។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារបានបង្ហាញឱ្យដឹងថា ទោះបីកម្ពុជាកំពុងប្រឈម និងការរីករាលដាល និងជំងឺកូវីដ19 យ៉ាងណាក្តី ការប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ របស់អគ្គនាយកដ្ឋានពន្ធដារ ពិសេសពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅតែមានលក្ខណៈល្អប្រសើរនៅឡើយ ពោលគឺចំនួនទឹកប្រាក់ដែលប្រមូលបានលើសច្បាប់កំណត់។
តាមរយៈអគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលកម្ពុជាទទួលបានចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទនៅឆ្នាំ2020 សរុបប្រមាណ 366,424 ប៊ីលានរៀល បើគិតទៅនឹងតួលេខឆ្នាំ2019 មានការកើនឡើងប្រមាណ 36 ពាន់លាន ស្មើនឹងប្រមាណ105.2% និងកើនលើសផែនការរំពឹងទុកចំនួន35.2% ។
សូមជម្រាបជូនផងដែរថានៅថ្ងៃទី1 ខែកុម្ភៈ ឆ្នាំ2021 ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធនឹងចុះត្រួតពិនិត្យបង់ពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូន លើយានយន្ត ដែលមិនទាន់បានបង់ពន្ធផ្លូវលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ត្រូវមកបង់ពន្ធឱ្យបានរួសរាន់តាមធនាគារដែលមាន ចុះ MOUជាមួយក្រសួង ដូចជាកាណាដា ធនាគារវឌ្ឍនៈ ធនាគារអេស៊ីលីដាជាដើម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/04/2024
ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ
Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/04/2024
Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ