ទឹកប្រាក់ជាង ៤ ពាន់លានដុល្លារត្រូវបានខាតបង់ដោយសារបទឧក្រិដ្ឋលើបណ្តាញអ៊ីនធឺណេតកាលពីឆ្នាំ ២០២០

បរទេស៖ ជារបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយភ្នាក់ងារស៊ើបការណ៍ពិសេសរបស់អាមេរិក FBI កាលពីពេលថ្មីៗនេះបង្ហាញថា កាលពីឆ្នាំ២០២០ បទឧក្រិដ្ឋនៅលើប្រព័ន្ធអ៊ីនធឺណេតនៅទូទាំងប្រទេសអាមេរិកត្រូវបានគេមើលឃើញថាមានទំហំធំ និងអត្រាអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។

ជាលទ្ធផលផ្នែកហិរញ្ញវត្ថុដែលត្រូវបានបាត់បង់ដោយសារបទឧក្រិដ្ឋបច្ចេកវិទ្យានេះមានចំនួនរហូតទៅដល់ ៤.២ ពាន់លានដុល្លារ ហើយក្នុងនោះសកម្មភាព​ប្រព្រឹត្ត​បទល្មើសភាគច្រើនមានដូចជាការឆបោក​ ការមិនបង់ប្រាក់ ការបញ្ជូនលុយ និងការជំរិតទារប្រាក់ជាដើម ហើយក្នុងនោះផងដែរអាមេរិកក៏បានទទួល​បណ្តឹង​សរុបរហូតទៅដល់ ២៨,៥០០ ករណីដែលមានពាក់ព័ន្ធទៅនឹងបញ្ហាឆបោក។

របាយការណ៍ដែលត្រូវបានគេស្គាល់ឈ្មោះថា ២០២០ Internet Crime Report និងទើបតែត្រូវបានដាក់បង្ហាញជាសាធារណៈដោយមជ្ឈមណ្ឌល​ទទួលពាក្យ​បណ្តឹងរបស់ FBI ឬ IC3(Internet Crime Complaint Center)​គឺជាតួលេខនៃបទឧក្រិដ្ឋ និងការខាតបង់ប្រាក់ដ៏អាក្រក់បំផុត​នៅក្នុងប្រវត្តិសាស្ត្រ​របស់​អាមេរិក។

របាយការណ៍បានលម្អិតទៀតថា ពាក្យបណ្តឹងសរុបលើគ្រប់ករណីពាក់ព័ន្ធមានទៅដល់ ៧៩១,៧៩០ ករណីដែល IC3 បានទទួលកាលពីឆ្នាំ២០២០ និងមានទំហំ​ជា​ទឹកប្រាក់ប្រមាណជា ៤.២​​ ​ពាន់លានដុល្លារធៀបទៅនឹងតួលេខដែលមាននៅក្នុងឆ្នាំ ២០១៩ មានត្រឹមតែ ៣.៥ ពាន់លានដុល្លារប៉ុណ្ណោះ និងត្រឹមតែ ៥២៥.៤ លាន​ដុល្លារកាលពីឆ្នាំ ២០២១។ ករណីឆបោកដែលបានកើនឡើងនោះត្រូវបានគេមើលឃើញថាភាគច្រើនជាករណីដែលបានធ្វើឡើងនៅក្នុងស្ថានភាពដែលពិភពលោកកំពុងជួបបញ្ហានៃការរាតត្បាតដោយសារកូវីដ ក្រោមស្នាដៃរបស់ពួកឧក្រិដ្ឋជនបានក្លែងខ្លួនជាបុគ្គលបម្រើការងារនៅក្នុងវិស័យរដ្ឋ ហើយរូបភាពឆបោកផ្សេងទៀតអាចប្រព្រឹត្តទៅបាន​តាមរយៈទូរស័ព្ទ ទូរសារ អ៊ីម៉េល និងបណ្តាញសង្គមទៀតផង៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ