ផលិតផលសិប្បកម្មខ្មែរកំពុងវាយលុកទីផ្សារបរិក្ខារតាមសណ្ឋាគារធំៗនៅក្នុងស្រុក

សិប្បកម្មខ្មែរភាគច្រើនត្រូវបានគេមើលឃើញថាជាប្រភេទសិប្បកម្មខ្នាតតូចៗ ឬជាលក្ខណៈគ្រួសារនៅឡើយសម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែ នៅក្នុងចំណោមសិប្បកម្មទាំងនោះលោកអ្នកបានដឹងទេថា សិប្បកម្មខ្លះក៏កំពុងមមាញឹកក្នុងការផលិតជាសម្ភារៈតុបតែងបែបសិល្បៈខ្មែរសម្រាប់ផ្គត់ផ្គង់នៅតាមសណ្ឋាគារលំដាប់អន្តរជាតិជាច្រើនទីតាំងនៅទូទាំងប្រទេសកម្ពុជា និងកំពុងមានតម្រូវការខ្ពស់។ 

អ្នកស្រី រី ថានី ជាម្ចាស់សិប្បកម្មនរាអង្គរដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ ហើយក៏ជាក្រុមហ៊ុនដេគ័រមួយដែលមានបម្រើសេវាកម្មតុបតែងនៅតាមបណ្តាសណ្ឋាគារធំៗដោយភាគច្រើនប្រើប្រាស់សម្ភារៈដែលធ្វើដោយដៃពីសិប្បកម្មរបស់អ្នកស្រីផ្ទាល់តែម្ដង។ ផលិតផលរបស់នរាអង្គររួមមានជាង ២០ប្រភេទផ្សេងៗពីគ្នា ដែលច្នៃធ្វើពីសូត្រ ឫស្សី ផ្ដៅ រពាក់ កំប្លោក រួមមានឧបករណ៍តែងលម្អ វត្ថុអនុស្សាវរីយ៍ កាបូប សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងសណ្ឋាគារដូចជា ចង្កៀងគោម សាឡុង វាំងនន ស្រោមខ្នើយ កែវទឹក តុ ទូរ កៅអី ជាដើមដែលសុទ្ធសឹងតែមានរចនាបែបសិស្បៈខ្មែរ។

ចំពោះផលិតផលដែលសិប្បកម្មនេះធ្វើទីផ្សារបានខ្លាំង ក៏ដូចជាត្រូវបានគេទទួលស្គាល់ជាងគេនោះគឺចង្កៀងគោមសូត្រ ដែលជាផលិតផលមួយមានភាពលំបាកក្នុងការធ្វើតម្រូវចំណាយពេលយូរ និងត្រូវការវត្ថុធាតុដើមជាច្រើនមុខក្នុងការផលិត។ ផលិតផលនេះទៀតសោតគឺត្រូវបានរចនាម៉ូដ រូបរាងផ្សេងៗពីគ្នាទៅនាងទៀតសោតគឺត្រូវបានរចនាទៅតាមព៌តាមតម្រូវការរបស់អតិថិជន។ ចង្កៀងគោមនេះមានច្រើនប្រភេទ ច្រើនពណ៌ ជួយកាត់បន្ថយចំណាំងពន្លឺភ្លើងដែលមិនប៉ះពាល់ភ្នែក មានលក្ខណៈស្រគត់ស្រគម និងអាចជួយធ្វើឱ្យអារម្មណ៍ធូរស្រាល។ 


អ្នកស្រីបានប្រាប់​ឱ្យដឹងទៀតថា ៖«ខ្ញុំបានចាប់ផ្ដើមអាជីវកម្មនេះឡើងដោយសារមើលឃើញពីភាពលំបាកនៃការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋទៅក្រៅប្រទេស ទើបខ្ញុំចង់បង្កើតការងារមួយឱ្យពួកគាត់ ហើយវាក៏ជាការផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់អន្តរជាតិតាមរយៈទេសចរបរទេសដែលមកលេងស្រុកខ្មែរ  ដែលបានឃើញការបំពាក់សម្ភារៈទាំងនេះនៅតាមបណ្តាសណ្ឋាគារដែលជាទីតាំងពួកគេស្នាក់នៅ»។

អ្នកស្រី ថានី បានលើកឡើងថា អាជីវកម្មមួយនេះអ្នកស្រីបានចាប់ផ្ដើមបង្កើតឡើងតែម្នាក់ឯងនៅក្នុងអំឡុងពេលដែលកម្ពុជាមានការនាំចូលផលិតផលទំនិញពីក្រៅប្រទេសច្រើន ដែលជាហេតុធ្វើឱ្យមានការប្រកួតប្រជែងខ្លាំង ពោលគឺគាត់បានប្រើពេលវេលាដល់ទៅ៣ឆ្នាំទើបអាចរឹងដៃរឹងជើងបាន។

អ្នកស្រីបានបង្ហើបពីដំណើរការនៃកិច្ចស្វែងរកទីផ្សារឱ្យដឹងថា ដំបូងឡើយគាត់ទៅជួបជាមួយភ្ញៀវដែលជាអ្នកគ្រប់គ្រងសណ្ឋាគារផ្សេងៗដោយឱ្យជាគំនិតថា ការនាំចូលទំនិញដូចជាចង្កៀងគោមពីក្រៅប្រទេសតែងជួបការខូចខាត 20-30ភាគរយ ហេតុអ្វីមិនជួយគាំទ្រសិបុ្បកម្មខ្មែរ ផលិតផលខ្មែរ? ពេលនោះហើយដែលគេចាប់ផ្តើមមានចំណាប់អារម្មណ៍។ 

យ៉ាងណាមិញ នៅក្នុងដំណើរការអាជីវកម្មដោយការធ្វើសិប្បកម្មក៏មានកត្តាប្រឈមច្រើនផងដែរ ដែលចាំបាច់តម្រូវឱ្យមានដំណោះស្រាយដ៏ល្អប្រសើរដើម្បីបញ្ចៀសហានីភ័យ។

ម្ចាស់សិប្បកម្មរូបនេះបានលើកឡើងនូវបញ្ហាចំនួនដែលកើតមាន ជាពិសេសបញ្ហាធនធានមនុស្ស ដោយសារកាងារបែបសិប្បកម្មនេះចាំបាច់ធ្វើឡោះងដោយការផ្ចិតផ្ចង់បំផុត និងត្រូវចំណាយពេលយូរ។ ដូច្នេះ អ្នកធ្វើត្រូវតែជាមនុស្សដែលមានទឹកចិត្តស្រឡាញ់ការងារបែបសិល្បៈ និងភាពអំណត់ខ្លាំងក្នុងការធ្វើ ខណៈដែលតម្លៃលក់នៅលើទីផ្សារហាក់បានថោកបន្តិច។ ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នអ្នកស្រី ថានី បានកៀងគរបណ្តាសិប្បករដែលនៅដាច់ដោយឡែកពីគ្នាជាច្រើនមករួបរួមបង្កើតជាសហគមន៍សិប្បកម្មថ្មីមួយដែលមានលក្ខណៈជាប្រព័ន្ធអាចជួយធ្វើទីផ្សារឱ្យគ្នាទៅវិញទៅមក។

អ្នកស្រី រី ថានី បានបង្ហាញពីគោលដៅរបស់ខ្លួនថា ៖ «ខ្ញុំចង់បង្កើតការងារអ្វីមួយឱ្យសង្គមជាតិធ្វើបាន ខ្ញុំស្រមៃថាខ្លួនខ្ញុំជាដើមឆ័ត្រមួយដែលមនុស្សដទៃអាចជ្រកបាន ចុះបើមនុស្សទាំងអស់អាចធ្វើជាដើមឆ័ត្រខ្លួនឯងបាន តើមានមនុស្សប៉ុន្មាននាក់ទៀតដែលអាចជ្រកបាន។ ខ្ញុំបានផ្តល់ការបណ្តុះបណ្តាលជំនាញកែច្នៃបែបសិប្បកម្មនេះទៅដល់អ្នកដែលមានបំណងចង់ចេះ ហើយដោយសារតែនៅក្នុងសិប្បកម្មនរាអង្គរមានការផលិតច្រើនផលិតផល ដូច្នេះពួកគាត់អាចមានឱកាសរៀនបានជំនាញច្រើន ដែលខុសគ្នាពីជំនាញការងាររោងចក្រ សហគ្រាសដទៃដែលអាចចេះតែមួយមុខៗនោះទេ។ ប៉ុន្តែអ្វីដែលចាំបាច់បំផុតបន្ទាប់ពីចំណូលចិត្តនោះ គឺការតាំងចិត្ត មានភាពអំណត់ និងចង់មានអាជីពយ៉ាងពិតប្រាកដ។

ជាទស្សនទាន អ្នកស្រីបានលើកឡើងថា ចំពោះអ្នកដែលចង់ចាប់ផ្ដើមអាជីព និងមុខរបរផលិតសម្ភារៈខ្មែរនេះ ត្រូវតែមានភាពអំណត់ខ្លាំង ដោយសារគេត្រូវចេញក្រៅហាលថ្ងៃ ហាលខ្យល់ ចុះជួបជាមួយអតិថិជន ពិភាក្សាបន្ថែមជាមួយជាង ឬអ្នកជំនាញផ្នែកច្នៃដោយផ្ទាល់មិនមែននៅតែការិយាល័យទេ។ អ្នកស្រីបានលើកទឹកចិត្តដល់អ្នកដែលមានបំណងចង់ក្លាយជាម្ចាស់សិប្បកម្ម ឬមានជំនាញពិតប្រាកដ ដោយអាចចាប់ផ្ដើមពីឥឡូវនេះ មិនចាំបាច់ដល់ល្អឥតខ្ចោះពេកទេ ជាពិសេសស្ត្រីត្រូវមានភាពជឿជាក់លើខ្លួនឯង ព្រោះស្ត្រីមានស្នាមញញឹមដែលជាចំណុចខ្លាំងស្រាប់ដែលអាចមានសិល្បៈច្រើននៅក្នុងការងារមួយនេះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ