អង់គ្លេស៖ លោក Ryan Yasin ជាស្ថាបនិកយីហោសម្លៀកបំពាក់កុមារឈ្មោះ Petit Pli មានមូលដ្ឋាននៅក្នុងទីក្រុងឡុង បានប្រើជំនាញរចនាម៉ូតសម្លៀកបំពាក់របស់ខ្លួន ច្នៃជាភ្លីលើខោអាវកុមារឱ្យយឺតតាមកម្ពស់កុមារ។ គំនិតអាជីវកម្មថ្មីនេះ បង្កើតឡើងក្នុងបំណងកាត់បន្ថយវត្តមានសំរាមនៅក្នុងភពផែនដី។ នេះបើតាមការចុះផ្សាយរបស់ WEForum ក្នុងពេលថ្មីៗនេះ។
សម្លៀកបំពាក់ម៉ូឌែលថ្មីសម្រាប់កុមារអាយុចន្លោះ ៦ខែដល់ឆ្នាំ ៣ឆ្នាំនេះ អាចទាញចេញតាមរូបរាងនិងមាឌរបស់កុមារ ហើយវិលទៅរករូបរាងដើមវិញនៅពេលដោះចេញពីខ្លួន។ Petit Pli អាចប្រើប្រាស់បានយូរឆ្នាំ មិនត្រឹមតែកាត់បន្ថយបរិមាណនៃផលិតក្រណាត់ក្នុងឧស្សាហកម្មនោះទេ តែអាចជួយសន្សំសំចៃលុយកាក់របស់ឪពុកម្តាយថែមទៀតផង។
លោក Ryan Yasin បានឱ្យដឹងថា គំនិតច្នៃប្រឌិតប្លែកនេះកើតចេញពីគំរូបច្ចេកទេសបត់ក្រដាសបែបបុរាណរបស់ជប៉ុន ឈ្មោះថា Origami ។ សម្រាប់សម្លៀកបំពាក់កុមារដែលលោកផលិតឡើងទាំងនោះ មានប្រាំពីរទំហំផ្សេងគ្នា និងចម្រុះពណ៌តាមចំណង់ចំណូលចិត្តរបស់អតិថិជន។ បច្ចុប្បន្នក្រុមហ៊ុនកំពុងចាប់ផ្តើមសាកល្បងផលិតឈុតសម្រាប់មនុស្សពេញវ័យ។
គួរបញ្ជាក់ថា ឧស្សាហកម្មផលិតសម្លៀកបំពាក់នៅទូទាំងពិភពលោកកំពុងបំពុលបរិស្ថានយ៉ាងខ្លាំង។ ជារៀងរាល់ឆ្នាំ បានបញ្ចេញកាកសំណល់និងឧស្ម័នពុលប្រមាណ 1.2 ពាន់លានតោន អាក្រក់ជាងការបំពុលដោយវិស័យអាកាសចរណ៍ និងការដឹកជញ្ជូនតាមនាវា។ សម្លៀកបំពាក់ចាស់ៗសរុប 57 ភាគរយនៃចំនួនផលិតបានក្លាយជាសំណល់សំរាម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/03/2024
ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា
អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/03/2024
ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ