អ្នកសេដ្ឋកិច្ចនិយាយពីផលប៉ះពាល់ និងសារប្រយោជន៍នៃបំរាមគោចរនៅទូទាំងរាជធានីភ្នំពេញ

ភ្នំពេញ ៖ មានការលើកឡើងផ្សេងៗពីគ្នាជាច្រើនពាក់ព័ន្ធទៅនឹងការដាក់បំរាមគោចររយៈពេល14ថ្ងៃនៅទូទាំងរាជធានីភ្នំពេញ ដោយក្នុងនោះមានទាំង​ការ​លើកឡើង​​ពីផលប៉ះពាល់ដល់ប្រយោជន៍សាធារណៈជនមួយចំនួនដែលជាអាជីវករលក់ដូរពេលរាត្រី ក៏ដូចជាការលើកឡើងពីគុណប្រយោជន៍នៃការដាក់​បំរាម​នេះ​ផង​ដែរ​។

សម្រាប់តែការទិញ-លក់បន្លែផ្លែឈើពេលយប់ចាប់ពីម៉ោង8យប់ដល់ម៉ោង5ភ្លឺ រយៈពេល2សប្តាហ៍នៅទីផ្សារដើមគរ ត្រូវបានប្រធានផ្សារអះអាងថា​នៅតែ​បន្ត​មានសកម្មភាពធម្មតា មិនមានការប្រែប្រួលអ្វីនោះទេ ពោលគឺនៅរក្សាការលក់ដូរដូចធម្មតា ដោយគណៈកម្មការ ផ្សារបាន និងកំពុងបំពេញការងារ​យ៉ាង​មមាញឹក​ក្នុងការបំពេញឯកសារ និងកាតសំគាល់ខ្លួនជូនទៅបងប្អូនកម្មករ អាជីវករលក់ដូរទាំងនេះ ដើម្បីឱ្យពួកគាត់ មានសិទ្ធិអាចធ្វើដំណើរចេញចូល​រាជធានីភ្នំពេញដោយមិនមានការឃាឃាំង និងពិន័យពីអាជ្ញាធរមានសមត្ថកិច្ច ។

លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី2 ខែមេសា នេះថា ៖ «ចំពោះផ្សារដើគរគឺមិនមានការបិទការលក់ដូរ ឬ ផ្គត់ផ្គង់បន្លែផ្លែឈើនោះទេ។ ចំពោះកម្មករ អាជីវករ អ្នកលក់ដូរ កម្មករអនាម័យនៅពេលយប់ ខាងគណៈកម្មការផ្សារបាន នឹងកំពុងរៀបចំធ្វើកាតសម្គាល់ ខ្លួនជូនពួកគាត់ហើយដើម្បីឱ្យពួកគាត់បានមកបំពេញការងារ និងប្រកប អាជីវកម្មដោយមិនមានការឃាត់ពីអាជ្ញាធរមានសមត្ថកិច្ច»។

លោក អ៊ូ ចន្ថា ដែលជាអាជីវករលក់មីឆា នៅមុខផ្សារអូឫស្សីបាននិយាយបែបត្អូញត្អែរថា ការសម្រេចដាក់ចេញនូវបំរាមបិតការធ្វើចរាចរនៅ​ពេលយប់​របស់​រដ្ឋបាលរាជធានីភ្នំពេញបានធ្វើឱ្យប៉ះពាល់ដល់ការរកទទួលទានរបស់ប្រជាពលរដ្ឋដែប្រមុខរបរនៅពេលយប់យ៉ាងខ្លាំង។

លោកបញ្ជាក់ថា៖

“ជាទូទៅខ្ញុំបើកលក់ចាប់ពីម៉ោង6ល្ងាច ហើយទម្រាំរៀបចំកន្លែងរួចរាល់អាចម៉ោងជិត7យប់ ហើយមិនទាន់បានមួយម៉ោងស្រួលបួល​ផង​ដល់​ម៉ោង8ដែលជាពេលវេលាត្រូវបិទចរាចរណ៍ ផ្អាកការធ្វើដំណើរតាមផ្លូវ​។ សាលាក្រុងឱ្យលក់ដោយការវេចខ្ចប់បាន ប៉ុន្តែបើមិនអនុញ្ញាតឱ្យមានការ​ធ្វើ​ចរាចរណ៍ផង តើមានអ្នកណាគេមកទិញ? វាខុសប្លែកពីអ្នកលក់បន្លែបោះដុំពេលយប់នៅផ្សារដើមគរ ដែលអតិថិជនរបស់ពួកគេភាគច្រើនជាអាជីវករធំៗ ដែល​ជាឈ្មួញទិញយកទៅលក់បន្តតាមផ្សារនានា ឬតាមបណ្តាខេត្ត ដែលមានលិខិតបញ្ជាក់ពីផ្សារ ប៉ុន្តែសម្រាប់អ្នកទិញមីឆា បាយឆា គ្មានលិខិតធ្វើដំណើរ ឬលិខិតដឹកជញ្ជូនដូចគេនោះទេ”

ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ លោក វន់ ពៅ បានមានប្រសាសន៍ថា លោកគាំទ្រទៅនឹងការសម្រេចផ្អាកការធ្វើចរាចរណ៍ពេលយប់ ឬហាម​មិន​ឱ្យមានការជួបជុំដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ប៉ុន្តែគួរពិនិត្យលើការពន្យាពេលត្រឹមម៉ោង9 ឬ10យប់ ដើម្បីទុកពេលឱ្យអាជីវករ ឬអ្នករត់កងបី​អាច​រកចំណូលសម្រាប់ទំនុកបម្រុងគ្រួសារបានខ្លះ។

លោកបានបន្តថា៖

“មានអាជីវករមួយចំនួនបានសំណូមពរមកដែរថា សុំឱ្យជួយសម្របសម្រួលខ្លះ ព្រោះពួកគាត់រកស៊ីបានតែពេលយប់ ដូចជាលក់មីឆា បាយឆា ទឹកក្រឡុក ហើយអ្នកខ្លះរត់ម៉ូតូកង់បីជាដើម លុះពេលបំរាមបិតការធ្វើដំណើរលឿនពេក ដូចបិទឆ្នាំងបាយពួកគាត់។ ពួកគាត់បានស្នើសុំរដ្ឋាភិបាល​ជួយ​ពន្យាពេលវេលាបន្តិច ឬអាចត្រឹមម៉ោង10យប់ ដើម្បីពួកគាត់អាចរកចំណូលពីការលក់បានខ្លះ”

អ្នកវិភាគសេដ្ឋកិច្ច និងជានាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ លោក ច័ន្ទ សុផល បានលើកឡើងថា​ វិធានការនេះល្អ សម្រាប់ទប់ស្កាត់កូវីដ19 ប៉ុន្តែបើមើលក្នុងរយៈពេលខ្លី នាំឱ្យមនុស្សពិបាករកស៊ី ធ្វើឱ្យមានភាពតានតឹងមួយរយៈ តែប្រសិនបើវិធានការនេះ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការឆ្លងរីករាលដាលពីព្រឹត្តិការណ៍សហគមន៍20កុម្ភៈ នោះមានន័យថា ល្អសម្រាប់រយៈពេលវែងទៅមុខទៀត គឺថាអាចមានការបើកទូលាយឡើងវិញ នោះដំណើរការសេដ្ឋកិច្ចនឹងងើបឡើងវិញ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ