100ថ្ងៃនៃការចាកចេញពីប្លុកអ៊ឺរ៉ុបរបស់អង់គ្លេស បានធ្វើឱ្យវិស័យពាណិជ្ជកម្មប្រែប្រួលខុសពីការរំពឹងទុក

បរទេស៖ គិតមកដល់ថ្ងៃនេះ ដំណើរនៃការចាកចេញពីបេក្ខភាពជាសមាជិកទីផ្សារសហភាពអឺរ៉ុបរបស់អង់គ្លេសមានរយៈពេល100ថ្ងៃហើយ ដោយជាលទ្ធផលនៃ​ការ​ធ្វើ​ពាណិជ្ជកម្មទូទៅហាក់ខុសពីការរំពឹងរបស់ខ្លួន ពោលគឺមានពាណិជ្ជករអង់គ្លេសជាច្រើនបានជួបនឹងបញ្ហាលើការនាំចេញទំនិញរបស់​ខ្លួនទៅកាន់ទីផ្សារ​សាកល ជាពិសេសនៅក្នុងប្លុកអឺរ៉ុបតែម្ដង ដែលមានចំនួនអ្នកប្រើប្រាស់រហូតដល់ទៅប្រមាណ​450លាននាក់ ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានលើកឡើងថាពាណិជ្ជកម្មរបស់អង់គ្លេសនឹងសន្ទុះកាន់តែខ្លាំង និងកាន់តែមានទំហំធំបន្ទាប់​ពីការចាក​ចេញ​ផុតពីប្លុកអ៊ឺរ៉ុបរួចរាល់ដោយក្នុងនោះលោកបានគូសបញ្ជាក់ពីផែនការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយពិភពលោកដែលផ្តោតសំខាន់ទៅលើការនាំចេញ​ផលិតផលរបស់ ប៉ុន្តែផ្ទុយទៅវិញ ជាលទ្ធផលក្រុមហ៊ុនជាច្រើនដែលជាអ្នកនាំចេញរបស់អង់គ្លេស​កំពុងទទួលរងនូវ​ផលប៉ះពាល់​យ៉ាងដំណំ​ ហើយកំពុងស្វែងរក​ដំណោះ​ស្រាយ និងការស្នើសុំឱ្យរដ្ឋាភិបាលអង់គ្លេសជួយអន្តរាគមន៍ជាបន្ទាន់។

នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអង់គ្លេស លោកស្រី Hannah Essex បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទម្សិលមិញនេះថា ៖ ពេលនេះរដ្ឋាភិបាល​អង់គ្លេស និងសហភាពអឺរ៉ុបកំពុងស្វែងរកដំណោះស្រាយណាមួយសមរម្យ ក្នុងការវិលត្រឡប់មកកាន់តុចរចាមួយដើម្បីធ្វើយ៉ាងណាអាចស្រោចស្រង់ស្ថាន​ការណ៍​ឱ្យវិលទៅរកភាពល្អប្រសើរវិញ និងកំពុងពិចារណារកវិធីសាស្ត្រក្នុងការលុបបំបាត់របាំងដែលជាឧបសគ្គក្នុងនាំចេញទំនិញរវាងគ្នា និងគ្នា។

លោកស្រីបានបញ្ជាក់ថា៖

“បច្ចុប្បន្នក្រុមអ្នកនាំចេញរបស់អង់គ្លេសកំពុងជួបបញ្ហាលំបាកខ្លាំងមែនទែនទៅលើគ្រប់បញ្ហាបូករួមទាំងបញ្ហារចនាសម្ព័ន្ធការងារផងដែរ ហើយប្រសិនបើវានៅតែមិនអាចទទួលបានដំណោះស្រាយណាមួយទេនោះវាអាចនឹងនាំឲ្យឈានទៅរកភាពទន់ខ្សោយនៃក្រុមហ៊ុនអ្នកចេញរបស់អង់គ្លេសក្នុងរយៈពេលវែង ដែលពិបាកអាចនឹងវិលត្រឡប់ក្រោយវិញបាន”

រហូតដល់ពេលបច្ចុប្បន្ននេះ ព្រឹត្តិការណ៍នៃការចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេស (Brexit)​ ក៏បានបង្កជាបញ្ហាយ៉ាងតឹងតែងក្នុងតំបន់ភាគខាងជើង​នៃ​ប្រទេស​អៀរឡង់ផងដែរ ពីព្រោះថាអៀរឡង់ក៏ជាផ្នែកមួយនៃចក្រភពអង់គ្លេសដែរ ប៉ុន្តែការអនុវត្តច្បាប់ពាណិជ្ជកម្មគឺបានអនុវត្តឡើងដោយគោលការណ៍ចាស់។ មាន​ន័យថាប្រទេសអៀរឡង់គឺនៅតែស្ថិតក្នុងចំណោមសមាជិកភាពរបស់អ៊ឺរ៉ុបនៅឡើយ ដែលវាបានធ្វើឲ្យមានភាពមិនសប្បាយចិត្តពីសំណាក់ក្រុមសហជីពនិយម​របស់អង់គ្លេសយ៉ាងខ្លាំង។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលអង់គ្លេសបានឆ្លើយតបថា ៖

“ទោះបីជាយ៉ាងណាក្តី ព្រឹត្តិការណ៍ Brexit គឺជាគម្រោងការមួយរបស់រដ្ឋាភិបាលក្នុងការនាំយកការងារ និងការពារផលប្រយោជន៍លើការវិនិយោគដ៏ត្រឹមត្រូវមកកាន់ប្រទេសអង់គ្លេសដែលវានឹងធ្វើឲ្យកាន់តែច្បាស់ថាពាណិជ្ជកម្មរបស់អង់គ្លេសនឹងបន្តដំណើរការប្រកបដោយប្រសិទ្ធភាពព្រមទាំងអាចធ្វើការជួញដូរជាមួយនឹងអតិថិជនរបស់ខ្លួននៅក្នុងទីផ្សារអ៊ឺរ៉ុបបានជាធម្មតា”

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ