ចំណេះដឹង ៖ ប្រាក់បាត ឬ Baht គឺជារូបិយបណ្ណដែលដាក់ឲ្យប្រើប្រាស់ដោយធនាគារជាតិនៃប្រទេសថៃ ហើយក៏ជារូបិយវត្ថុតំណាងឲ្យប្រទេសថៃផងដែរ ជាមួយនឹងលេខកូដអន្តរជាតិ THB ហើយវាមានទាំងក្រដាសប្រាក និងកាក់។
ក្រដាសប្រាក់របស់ថៃមានចាប់ពីក្រដាស២០បាត ក្រដាស៥០បាត ក្រដាស១០០បាត ក្រដាស៥០០បាត និងក្រដាសប្រាក់ ១ ០០០បាតប៉ុន្តែក្នុងនោះ ក្រដាសប្រាក់១០០បាតត្រូវបានគេប្រើប្រាស់ច្រើនជាងគេ ដោយឡែកកាក់ដែលកំពុងប្រើប្រាស់ក្នុងប្រទេសថៃ មានកាក់១បាទ កាក់២បាត កាក់៥បាត កាក់១០បាត កាក់២៥បាត និងកាក់៥០បាត ដែលកាក់ពេញនិយមបំផុត គឺកាក់១០បាត។
ប្រសិនបើអ្នកបានឃើញ ឬពិភាក្សាគ្នាលេងអំពីប្រាក់បាតនោះ ចំណុច៦យ៉ាងខាងក្រោមនេះដែលអ្នកប្រហែលជាមិនទាន់បានដឹងអំពីរូបិយវត្ថុមួយនេះ ៖
១-ជាករណីខុសច្បាប់ប្រសិនបើអ្នកជាន់លើរូបិយវត្ថុនេះ ៖ ខុសពីបណ្តាប្រទេសដទៃ ពលរដ្ឋថៃមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះលុយរបស់ពួកគេ ទាំងពាក្យពេចន៍ ពាក្យសម្ដី ឬកាយវិកា ដែលមិនគោរពដល់រូបិយវត្ថុ ទាំងក្រដាសប្រាក់ និងកាក់ក្តី ពីព្រោះថា ប្រសិនបើពួកគេហ៊ានជាន់ពីលើ ឬដុត ឬហែក ហើយសូម្បីតែយកអ្វីទៅគូសឆូត នោះពួកគេនឹងមានទោសទណ្ឌភា្លម។
២-ក្រដាសប្រាក់បាតផលិតពីកប្បាសដ៏ពិសេស ៖ ក្រដាសប្រាក់បាតត្រូវបានផលិតចេញពីសរសៃពិសេស ដែលរចនាឡើងក្នុងការបន្ថែមអាយុកាលរបស់វា ហើយគ្រប់ប្រភេទក្រដាសប្រាក់ គឺមានកម្រាស់ផ្សេងគ្នា និងផ្តល់អារម្មណ៍ផ្សេងគ្នាពេលដែលអ្នកប៉ះពាល់ វាហើយអាចកំណត់ចំណាំបានយ៉ាងងាយពីក្រដាសប្រាក់នីមួយៗ។
៣-កំណើតប្រាក់ថៃដំបូង ៖ ដំបូងឡើយ គ្មានលក្ខណៈជាប្រាក់ដែលទទួលស្គាល់ដោយធនាគារនោះទេ ក្រៅតែពីសំបកខ្យងប្រវត្តិប្រាក់របស់ថៃពីបុរាណក៏មានដូចជាប្រាក់ឌូង និងដុំឥដ្ឋ ដែលយកទៅដុតផងដែរ។
៤-ក្រដាសប្រាក់ជាផ្លូវការដែលត្រូវបានប្រើប្រាស់ដោយថៃមានឈ្មោះផ្សេងពីប្រាក់បាត ៖ កាលពីឆ្នាំ១៨៥៣ ដោយសារកង្វះខាតប្រាក់ឌួងក្នុងការធ្វើសកម្មភាពពាណិជ្ជកម្ម និងជំនួញ ស្តេច Mongkut បានចេញបញ្ជាឲ្យថៃអាចផលិតជាក្រដាសប្រាក់
ជាផ្លូវការ និងដំបូងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដែលមានឈ្មោះថា Mai ឬម៉ៃ ប៉ុន្តែមិនសូវបានទទួលជោគជ័យឡើយដោយពលរដ្ឋភាគច្រើននៅតែបន្តប្រើប្រាស់ប្រាក់ឌួង។
៥-ថៃជួបបញ្ហាខ្វះខាតរូបិយបណ្ណជាច្រើនដង ៖ បញ្ហាទាំងនោះបានកើតឡើងនៅក្នុងជំនាន់ស្តេច Chulalongkorn កាលពីឆ្នាំ១៨៧៣បន្ទាប់មកនៅឆ្នាំ១៨៧៥ ហើយជាបន្តបន្ទាប់សាជាថ្មីនៅក្នុងឆ្នាំ១៨៨៩ ឆ្នាំ១៨៩៨ និងឆ្នាំ១៨៩៩។ ៦-គ្រប់ប្រភេទក្រដាសប្រាក់ថៃមានរូបស្តេចម្នាក់ ៖ ជាក់ស្តែង បច្ចុប្បន្នក្រដាសប្រាក់២០បាត ក្រដាស់ប្រាក់៥០បាត និង១០០បាត ត្រូវបានគេមើលឃើញថាមានរូបរបស់ព្រះមហាក្សត្រ King Maha Vajiralongkorn ជាតឹកតាង៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/04/2024
អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
Good Nature Agro (GNA) ជួយកសិករខ្នាតតូចបង្កើនប្រាក់ចំណូលតាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពច្នៃប្រតិដ្ឋ
e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/04/2024
e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល