ឡជីវឧស្ម័នមួយ អាចជួយសម្រួលការចំណាយរបស់គ្រួសារកសិករ1លានរៀលក្នុងមួយឆ្នាំ

ឡជីវឧស្ម័នគឺជាឡដែលផ្ដល់ថាមពលអគ្គីសនីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដើរដោយលាមកសត្វ។ វាអាចផ្ដល់ផលប្រយោជន៍ និងសម្រួលនូវការចំណាយ បានមួយផ្នែកទៅដល់ក្រុមគ្រួសារដែលរស់ នៅតាមបណ្ដាខេត្ត ឬតាមជនបទនានា។

កំពង់ចាម គឺជាខេត្តមួយក្នុងចំណោមខេត្តផ្សេងៗទៀតដែលមានប្រជាជន ជាពិសេសកសិករនិយមប្រើប្រាស់ឡជីវឧស្ម័នច្រើនជាងគេ ដោយគិតមកទល់​ពេលនេះមានប្រមាណជាង 2,000គ្រួសារដែលកំពុងប្រើប្រាស់ឡជីវឧស្ម័ន។ នេះបើតាមការលើកឡើងរបស់លោក ស្រេង សុខខេង មន្ត្រីបច្ចេកទេសកម្ម​វិធី​ឡជីវឧស្ម័នខេត្តកំពង់ចាម។

លោក ស្រេង សុខខេង បានមានប្រសាសន៍ប្រាប់ AMS ថា ៖

“ឡជីវឧស្ម័នអាចផ្ដល់ផលប្រយោជន៍ជាច្រើនដល់បងប្អូនប្រជា​កសិករ​ដែល​ប្រើប្រាស់  ដែលសូម្បីតែកាកសំណល់លាមកសត្វដែលចេញពីឡមកវិញហើយក៏អាចយកទៅប្រើប្រាស់ជាជីធម្មជាតិសម្រាប់ដំណាំបានទៀត។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺឡជីវឧស្ម័នអាចជួយដល់ផ្នែកធំៗចំនួន3គឺក្នុងពេលតែមួយរួមមាន សេដ្ឋកិច្ច បរិស្ថាន និងសង្គមៗ”

លោកបានរៀបរាប់លម្អិតឱ្យដឹងថា ចំពោះសេដ្ឋកិច្ច កសិករកាត់បន្ថយចំណាយក្នុងការទិញអុស ឬហ្គាស និងអាគុយ ឬតបណ្ដាញអគ្គិសនីនោះទេ ដែលទាំងអស់នេះបើគិតជាឆ្នាំគឺពួកគាត់យ៉ាងហោចណាសអាចចំណេញបានប្រាក់ជាង1លានរៀលមួយឆ្នាំ ឬ10ម៉ឺនរៀលក្នុង1ខែ។ ការសាងសង់ ឡជីវ​ឧស្ម័នក៏បានចូលរួមនៅការថែរក្សាបរិស្ថានបានមួយចំណែកផងដែរក្នុងការជួយកាត់បន្ថយការកាប់ដើមឈើតូចៗយកមកធ្វើអុស ធ្យូង ជាពិសេសបាន​ចូល​រួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បានប្រមាណ700ពាន់តោនរួចមកហើយ។ ដោយឡែកសម្រាប់សង្គមគ្រួសារកសិករដោយ ផ្ទាល់ក៏អាចកាត់បន្ថយក្លិន​លាមក​សត្វ និងជួយបង្កើនសោភ័ណភាពទីធ្លាជុំវិញផ្ទះផងដែរ។ ចំណែកឯសង្គមសាធារណៈវិញ អាចជួយកាត់បន្ថយហានិភ័យដល់គ្រួសារកសិករណា​ដែលចេញទៅរកអុសឆ្ងាយៗ ជាពិសេសសុវត្ថភាពរបស់កុមារ និងស្ត្រីក្នុងពេលចេញទៅរកអុសក្នុងព្រៃ។

ក្រៅពីនេះ​ លោកបានបញ្ជាក់ទៀតថា ឡជីវឧស្ម័នត្រូវបានធ្វើឡើងមានពីរប្រភេទគឺ ឡឥដ្ឋ និងឡស្មាច់ ដោយប្រភេទនីមួយៗ មានការសាងសង់​ទៅតាម​ទំហំ និងតម្លៃខុសៗគ្នា។ សម្រាប់ឡឥដ្ឋគឺមានទំហំ 3ម៉ែត្រគូប 4ម៉ែត្រគូប 6ម៉ែត្រគូប 8ម៉ែត្រគូប 10ម៉ែត្រគូប និង15ម៉ែត្រគូប ប៉ុន្តែជាទូទៅកសិករ​ភាគច្រើន​សង់ទំហំ 3ម៉ែត្រគូបដែលមានតម្លៃជាង400ដុល្លារ 4ម៉ែត្រគូបមានតម្លៃជាង500ដុល្លារ និង6ម៉ែត្រគូបមានតម្លៃជាង700ដុល្លារ។ ចំពោះឡស្មាច់​គឺមានទំហំ និងតម្លៃដូចជា 4ម៉ែត្រគូបតម្លៃ550ដុល្លារ 7ម៉ែត្រគូបតម្លៃ 750ដុល្លារ និង 9ម៉ែត្រគូបមានតម្លៃ950ដុល្លារ។

សម្រាប់ការសាងសង់ឡជីវឧស្ម័ននីមួយៗគឺមានទម្រង់ផ្សេងគ្នា ដោយប្រភេទឡឥដ្ឋគឺសង់ជារាងសាជី ហើយ ចំណាយពេលក្នុងការសាងសង់​ជាង​មួយ​សប្ដាហ៍ ហើយទម្រាំបានហ្គាសប្រើសរុបប្រហែល 2សប្ដាហ៍។ ដោយឡែកសម្រាប់ឡស្មាច់គឺមិនទាមទាររយៈពេលយូរនោះទេ ពោលគឺត្រឹមតែមួយថ្ងៃអាច​រួច​រាល់​ជាស្រេច ខណៈដែលតម្រូវការនៃសាងសង់ឡជីវឧស្ម័នទាំង2ប្រភេទគឺត្រូវទាមទារដីទំហំចាប់ពី 5-10ម៉ែត្រការ៉េ។

លោក ចឺម សាវុធ ជាកសិករមួយរូបដែលប្រើប្រាស់ឡជីវឧស្ម័នបានមានប្រសាសន៍ប្រាប់ថា តាំងពីមានឡនេះមក លោកមិន ដែលបារម្ភរឿង​ផ្ទុះហ្គាស​ពេល​ចម្អិនអាហារ ឬខ្លាចភ្លើងឆេះអីទៀតទេ ហើយរឹតតែមិនពិបាករកទិញអុសទៀតដែរ។

លោកបញ្ជាក់ថា ៖

“កាលពីមិនទាន់មានឡ ជាទូទៅយើងទិញអុសគេក្នុងមួយឆ្នាំៗហោចណាស់ក៏ 4-5 គោយន្ដដែរ តែបន្ទាប់ពីមានឡប្រើប្រាស់ហើយ យើងអាចចំណេញលុយទិញអុស និងហ្គាស ហើយថែមទាំងអាចប្រើអំពូលភ្លើងបាន 2-3អំពូលទៀតផង។ ដោយឡែក ក្រៅពីកាកសំណល់ចេញពីឡ យើងអាចយកវាធ្វើជាជីលេខមួយ  ហើយក៏អាចយកវាទៅលាយជាមួយកន្ទក់ ឬចំបើងសម្រាប់ឲ្យសត្វចញ្ចឹមយើងស៊ីវិញបានទៀត”

គម្រោងឡជីវឧស្ម័នថ្នាក់ជាតិត្រូវបានបង្កើតឡើងកាលពីឆ្នាំ2006 ក្រោមការគាំទ្រពីសំណាក់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ សហការ​ជាមួយ​អង្គការ SNV ដែលជាអង្គការរបស់ប្រទេសហូឡង់។ គិតមកដល់បច្ចុប្បន្នគម្រោងឡជីវឧស្ម័នថ្នាក់ជាតិសម្រេចបានការសាងសង់ឡសរុបចំនួន 27,000ឡ ស្ថិតនៅតាមបណ្តាខេត្តគោលដៅចំនួន15។ សម្រាប់ការសាងសង់ឡនីមួយៗ គម្រោងបានផ្ដល់ឲ្យកសិករនូវទឹកប្រាក់ឧបត្ថម្ភចំនួន200ដុល្លារ អាវយឺតមួយ ឆ្នាំងដាំបាយអគ្គិសនីមួយ និងចង្កៀងអគ្គិ សនីមួយ ជាមួយនឹងបណ្ណធានាសម្រាប់រយៈពេល2ឆ្នាំទៀតផង។

បច្ចុប្បន្ន កម្មវិធីគម្រោងឡជីវឧស្ម័នមានក្ដីរំពឹងខ្ពស់ថានឹងមានភាពរីកលូតលាស់ ធំជាងមុនដោយកម្មវិធីឡជីវឧស្ម័នថ្នាក់ជាតិមានគោលនយោបាយ​ត្រៀម​នឹងអនុវត្តឆាប់ៗខាងមុខនេះ ម៉្យាងទៀតឡខ្នាតធំក៏កំពុងតែមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វធំៗផងដែរ៕  

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់