អ្នកជំនាញ ៖ អាជីពនៅក្នុងវិស័យអចលនទ្រព្យគឺជាជម្រើសមួយដ៏ល្អបំផុតដែលគួរពិចារណា

បរទេស ៖​ មិនថាស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬកំពុងអភិវឌ្ឍន៍នោះទេ វិស័យអចលនទ្រព្យ និងសំណង់ គឺជាវិស័យដ៏រឹងមំាបំផុតរបស់ប្រទេសនីមួយៗជាក់ស្តែងយើងអាចមើលឃើញនៅក្នុងសម័យកូវីដបច្ចុប្បន្នគម្រោងសាងសង់ទាំងឡាយនៅតែមានដំណើរការទោះបីជាវាមានភាពយឺតយ៉ាវបន្តិចក្តី។ ​

​លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគអចលនទ្រព្យសកល (GRA) បានមានប្រសាសន៍ថា ការងារអាជីពជាភ្នាក់ងារនៅក្នុងវិស័យអចលនទ្រព្យ បានផ្តល់ឱកាសល្អដ៏ច្រើនសម្រាប់អ្នកប្រតិបត្តិ ដែលក្នុងនោះរាប់ទាំងឱកាសបានស្គាល់ពីរបៀបនៃការធ្វើជំនួញក្នុងវិស័យពាក់ព័ន្ធ ឱកាសស្គាល់ពីបរិបទសង្គម ឱកាសកសាងសមត្ថភាព និងទ្រព្យសម្បត្តិ រួមជាមួយនឹងការបង្កើតឱកាសសម្រាប់ក្រុមគ្រួសារ និងអ្នកបន្តវេនផងដែរ។

លោកឧកញ៉ាបានបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្នក៏ដោយ បើនិយាយពីអ្នកធ្វើការនៅវិស័យនេះក៏នៅតែមានសង្ឃឹម និងសុទិដ្ឋិនិយមថាវានឹងអាចល្អប្រសើរវិញខ្លាំង និងលឿនជាងវិស័យផ្សេងៗទៀតក្រោយបញ្ចប់វិបត្តិ។ អាជីពនៅក្នុងវិស័យអចលនទ្រព្យត្រូវបានមនុស្សភាគច្រើនគិតថាជាអាជីពដ៏ល្អបំផុតមួយធៀបទៅនឹងអាជីពផ្សេងទៀត ហើយមានហេតុផលសំខាន់មួយចំនួនដែលជំរុញមនុស្សជាច្រើនឲ្យចាប់អារម្មណ៍។

.ធ្វើជាថៅកែដោយខ្លួនឯង ៖ មនុស្សជាច្រើនបានដឹងហើយថានៅពេលដែលពួកគេចាប់អាជីពជាអ្នកលក់នៅក្នុងវិស័យអចលនទ្រព្យនោះពួកគេនឹងក្លាយទៅជាថៅកែទៅលើអាជីវកម្មមួយរបស់ខ្លួនរួចបាត់ទៅហើយ។ មិនមានកំណត់ថាអ្នកត្រូវតែទៅធ្វើការម៉ោង៨ព្រឹកចេញម៉ោង៥ មិនចាំបាច់ប្រជុំរាយការណ៍ទៅថ្នាក់លើ ឬរង់ចាំការបញ្ជាការងារណាមួយនោះឡើយ។

.ជាអាជីពមិនរើសអើងភេទ ៖ តាមការស្រាវជ្រាវរកឃើញថា អាជីពនេះមិនប្រកាន់អ្នកធ្វើការជាស្រី ឬប្រុសនោះទេ ប្រសិនបើអ្នកឆ្លាត និងរហ័សរហួននោះអ្នកនឹងអាចទទួលបានប្រាក់កម្រៃដូចគ្នាមិនថាអ្នកជាមនុស្សប្រុស ឬស្រី ឬជាពលរដ្ឋក្នុងស្រុក ឬបរទេសនោះឡើយ។

.ប្រាក់ចំណូលកើនឡើងជាបន្តបន្ទាប់ក្រោយអ្នកចាប់ផ្តើមទទួលបានលទ្ធផល ៖ មានការស្រាវជ្រាវមួយបានរកឃើញថា ភ្នាក់ងារអចលនទ្រព្យដែលមានអជ្ញាបណ្ណប្រមាណជា៦០ទៅ៨០ភាគរយនាមបោះបង់ការងារនេះចោលទៅវិញក្រោយការអនុវត្តបានត្រឹមរយៈពេល១ឆ្នាំដំបូងប៉ុណ្ណោះ ដោយសារតែមិនអាចជោគជ័យ ឬទទួលបានចំណូល ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្តើមទទួលបានចំណូលនោះគេនឹងអាចរកឃើញពីវិធីថ្មីបន្ថែមទៀត ដើម្បីបង្កើនចំណូលកាន់តែច្រើនឡើង ហើយជក់ចិត្តជាមួយនឹងអាជីពមួយនេះ។

៤.ប្រាក់ចំណូលកើនឡើងតាមរយៈបទពិសោធន៍ ៖ ការហ្វឹកហាត់កាន់តែច្រើន ការព្យាយាមទទួលយកបទពិសោធន៍កាន់តែច្រើន ព្យាយាមចូលរួមក្នុងសង្គមកាន់តែច្រើន នឹងក្លាយទៅជាកូនសោរសំខាន់ជួយឲ្យអ្នកលក់អចលនទ្រព្យអាចបង្កើនឱកាសលក់កាន់តែច្រើន។ ដូចនេះវាជារឿងងាយស្រួលដែលអ្នកចាំបាច់ត្រូវតែបន្តអាជីពនេះទោះបីជាមិនមានចំណូលក្តី ហើយអ្នកអាចសាកល្បងស្វែងរកប្រភពចំណូលផ្សេងក្នុងពេលដែលមិនទាន់មានលទ្ធផលល្អជាមុនសិន។

៥. អាជីពនៅក្នុងវិស័យអចលនទ្រព្យទទួលបានការរីករាយខ្លាំងបំផុត ៖ នៅតាមបណ្តាប្រទេសជឿនលឿន និងអភិវឌ្ឍន៍មានក្រុមអ្នកធ្វើការនៅក្នុងវិស័យនេះជាច្រើន ដែលពួកគេជាមនុស្សដែលមានភាពរីករាយខ្លាំងជាងគេបំផុតធៀបទៅនឹងអាជីពផ្សេងចាប់រាប់ពីការងារប្រចាំថ្ងៃឡើង ហើយមានអត្រាសម្ពាធតិចតួចបំផុតចំពោះបញ្ហាដែលថាអចលនទ្រព្យនឹងអាចធ្លាក់ចុះនាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ក្រុមហ៊ុនធំៗចំនួន៣ សម្លឹងឃើញឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមហ៊ុនធំៗចំនួន៣ បានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជាលើវិស័យថាមពល និងសេដ្ឋកិច្ច​ឌីជីថល ហើយបានមកស្វែងយល់ និងសុំការប្រឹក្សាយោបល់ពីរាជរដ្ឋាភិបាល ។

ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល

នាវាមួយគ្រឿង នាំទេសចរជាង៨០០នាក់មកពី២៧ប្រទេសចូលទស្សនាកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ការចូលចតរបស់នាវា SEABOURN SOJOURN មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀតណាម