រោងចក្រកែច្នៃមួយនៅគុយវ៉ែត ប្រែក្លាយសំណល់សំបកកង់ ៣លានកង់ក្នុងមួយឆ្នាំទៅជាផលិតផលថ្មី

បរទេស ៖ បញ្ហាបំពុលបរិយាកាសរបស់សកលលោកបានក្លាយទៅជាប្រធានបទដ៏ធំបំផុតសម្រាប់បណ្តាប្រទេសទាំងអស់ក្នុងការចូល​រួមគ្នាដោះស្រាយរួមគ្នា។

យោងតាមរបាយការណ៍ដែលស្រាវជ្រាវរកឃើញដោយ SDIS21 (Sustainable Development Impact Summit) បានបង្ហាញថា គ្រាន់តែសំបករថយន្តចាស់ៗដែលត្រូវបោះបង់ចោលជារៀងរាល់ឆ្នាំគឺមានរហូតទៅដល់ ១ ៥០០លាន ដែលជាផ្នែកមួយនៃការធ្វើឲ្យប៉ះពាល់ខ្លាំងបំផុតដល់បរិយាកាសផែនដី ដោយសារវាជាវត្ថុដែលមានសារជាតិគិមីខ្លាំង និងមិនងាយកែច្នៃវិញបានស្រួលនោះឡើយ។

សម្រាប់កិច្ចការងារនៃការខិតខំប្រឹងប្រែងកែច្នៃសំបករថយន្តទាំងនោះក៏មិនមានតិចនោះដែរនៅលើសកលលោក ដោយក្នុងនោះមានរោងចក្រមួយដែលស្ថិតនៅក្នុងប្រទេសគុយវ៉ែតដែលទើបតែដាក់ឲ្យដំណើរការកាលពីខែមករាឆ្នាំ២០២១កន្លងទៅនេះ អាចកែច្នៃផលិតសំបកកង់រថយន្តរហូតទៅដល់៣លានក្នុងមួយឆ្នាំ។

គុយវ៉ែត​ គឺជាប្រទេសដែលមានទីតាំងរក្សាទុកសំបករថយន្តធំបំផុតមួយលើពិភពលោកដែលមានប្រមាណជា ៤២លានសំបកកង់មកហើយដែលវាគឺជាមូលហេតុធ្វើឲ្យរដ្ឋាភិបាលប្រទេសកំពុងដាក់សំពាធខ្លួនឯងក្នុងការកែច្នៃសំបកទាំងនោះមកវិញ ប៉ុន្តែតាមរយៈការដុតសំបកចោលក៏បានក្លាយទៅជាសកម្មភាពបំពុលអាកាសយ៉ាងខ្លាំងក្លាផងដែរ។

រដ្ឋាភិបាលប្រទេសគុយវ៉ែត បានសម្រេចចិត្តក្នុងការធ្វើការកែច្នៃសំបកកង់ទាំងនោះនៅក្នុងរោងចក្រថ្មីមួយកន្លែងនៅក្នុងទីក្រុង al-Salmi ដែលអាចកែច្នៃសំណល់ទាំងនោះទៅជាកម្រាលជ័រសម្រាប់ក្រាលជំនួសការ៉ូ ហើយតាមសមត្ថភាពរបស់វាគឺអាចកែច្នៃសំបកកង់ចាស់រហូតទៅដល់៣លានក្នុងមួយឆ្នាំ។

ក្រៅពីនោះរោងចក្រមួយនេះ ក៏គ្រោងនឹងដំណើរការផែនការក្នុងការយកសំណល់សំបកកង់រថយន្តទៅច្នៃចេញជាប្រេងដែលអាចប្រើប្រាស់នៅក្នុងដំណើរការរោងចក្រស៊ីម៉ង់ទាំងឡាយបានផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់