ការពន្លឿនការចាក់វ៉ាក់សាំង និងគោលនយោបាយសារពើពន្ធគឺជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចនៅកម្ពុជា

តាមរយៈការសិក្សា និងរបាយការណ៍ដែលចេញដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក3 (AMRO) បានបង្ហាញថា ការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19ឲ្យបានលឿន រួមជាមួយនឹងវិធានការគោលនយោបាយសារពើពន្ធដែលបានដាក់ចេញរបស់រដ្ឋាភិបាលកម្ពុជា គឺជាគោលដៅដែលអាចបត់បែនបានដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិ។

នៅក្នុងរបាយការណ៍ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក3 (AMRO) បានបង្ហាញថា​ ទោះបីជាមានការរំខានសកម្មភាពវិនិយោគក្នុងស្រុកដោយសារបញ្ហាជំងឺឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍20កុម្ភៈ ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករណ៍ថានៅក្នុងឆ្នាំ2021 អាចនឹងមានកំណើនកើនឡើង 4.0ភាគរយ ដោយសារវិស័យសំខាន់ៗមួយចំនួនចាប់ផ្តើមងាកត្រឡប់មករកភាពល្អប្រសើរឡើងវិញជាបណ្តើរៗ។ 

វិស័យដែលត្រូវបានរំពឹងថានឹងក្លាយជាឆ្អឹងបង្អែកក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា រួមមានវិស័យទេសចរណ៍(ផ្តើមចេញពីក្នុងស្រុក) វិស័យអចលនទ្រព្យ ភាពល្អប្រសើរនៃការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងតាមបណ្តាប្រទេសដៃគូសំខាន់ផ្សេងៗទៀត ហើយវិស័យដែលមានអាទិភាពជាងគេ គឺវិស័យកសិកម្ម ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទីផ្សារនៃប្រទេសចិនបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានចាប់អនុវត្ត។

យ៉ាងណាក៏ដោយ AMRO បានបញ្ជាក់ថា កាលពីឆ្នាំ2020 កម្ពុជាបានទទួលរងគ្រោះដោយសារបញ្ហានៃជំងឺកូវីដ-19 ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់វិស័យសំខាន់ៗរបស់ខ្លួន រួមមានដូចជា វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម វិស័យសំណង់ជាដើម។ ដោយឡែកនៅដើមឆ្នាំ2021នេះ ដោយសារតែព្រឹត្តិការណ៍20កុម្ភៈដែលបង្ករឲ្យមានការរីករាលដាលនៃជំងឺឆ្លងក្នុងសហគមន៍ចាប់តាំងពីខែកុម្ភៈរហូតមក បានធ្វើឲ្យសេដ្ឋកិច្ចកាន់តែធ្លាក់ក្នុងភាពប្រឈមនឹងហានិភ័យកាន់តែខ្ពស់។ 

បន្ថែមពីនេះ អ្វីដែលជាចលករសំខាន់ក្នុងចំណោមវិស័យដទៃដែលជួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានកំណើនឡើងវិញបាន នោះគឺការបង្កើនល្បឿននៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19ជូនប្រជាពករដ្ឋនៅទូទាំងប្រទេសឲ្យបានលឿនដើម្បីធានាបាននូវសុខមាលភាព និងសុវត្ថិភាពសង្គម បង្កើនទំនុកចិត្តដល់អ្នកវិនិយោគ។ ក្រៅពីនេះ នៃការអនុវត្តនូវគោលនយោបាយសារពើពន្ធកាន់តែមានភាពល្អប្រសើរដែលបានដាក់ចេញរបស់រដ្ឋាភិបាលកម្ពុជា ក៏ជាកត្តាសំខាន់ក្នុងកិច្ចគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិផងដែរ៕ 

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ