fbpx

គម្រោងសាងសង់ផ្សារទំនើប AEON MALL ក្នុងរដ្ឋធានីយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាត្រូវបានផ្អាក

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្រុមហ៊ុនវិនិយោគលើការសាងសង់ផ្សារទំនើប ដ៏ល្បីរបស់ជប៉ុន Aeon Mall Co, បានប្រកាសផ្អាកគម្រោងសាងសង់របស់ខ្លួននៅក្នុងរដ្ឋធានីយ៉ាំងហ្គោន នៃប្រទេសមីយ៉ាន់ម៉ាហើយ។

តាមផែនការចាស់កន្លងមកក្រុមហ៊ុននេះនឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់របស់ខ្លួននៅរដូវក្តៅនេះ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ដែលនៅតែបន្តកើនឡើងដោយសារតែព្រឹត្តិការណ៍រដ្ឋប្រហារតាំងពីខែកុម្ភៈរហូតមកដល់បច្ចុប្បន្ននេះ ទើបធ្វើឲ្យមានការសម្រេចចិត្តសាជាថ្មី ហើយក្រុមហ៊ុនជប៉ុនដ៏ធំមួយនេះក៏បានអះអាងដែរថានៅមិនទាន់មានផែនការថ្មីណាមួយជាក់លាក់ពីការកំណត់ពេលវេលាសាងសង់ដែលត្រូវបានដាក់ចេញនៅឡើយ។

តាមគម្រោងដំបូង ក្រុមហ៊ុនអភិវឌ្ឍន៍ផ្សារទំនើប Aeon Mall ដែលសហការជាមួយនឹងក្រុមហ៊ុនអ្នកវិនិយោគដ៏ធំមួយក្នុងស្រុក​បានត្រៀមផែនការ​រួចទៅ​ហើយ​ក្នុងការបើកដំណើរការនូវទីតាំងផ្សារលក់រាយដែលមានទំហំធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងឆ្នាំ2023ខាងមុខនេះ។ យ៉ាងណាក៏ដោយ រហូតមក​ដល់​ពេលនេះក្រុមហ៊ុននៅមិនទាន់បានធ្វើការពិចារណាក្នុងការលុបចោលគម្រោងតែម្តងនោះទេ ប៉ុន្តែទំនងជានឹងអាចធ្វើការកែប្រែផែនការមួយចំនួនឡើងវិញ​ដើម្បីសម្របខ្លួនឲ្យបានល្អជាងមុនទៅតាមទំនោរនៃការប្រើប្រាស់របស់អតិថិជន ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសដូចពេលបច្ចុប្បន្ននេះផង។

គួរកត់សម្គាល់ថា មកដល់ពេលនេះរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅតែមិនទាន់អាចបង្ក្រាបក្រុមបាតុករប្រឆាំងរបស់ខ្លួនបានទាំងស្រុងនៅឡើយ ហើយកំពុងស្វែងរកវិធីដើម្បីកាត់ផ្តាច់ពួកគេតាមរយៈការកំណត់នៃការប្រើប្រាស់អ៊ីនធឺណេតជាដើមដោយហាក់មិនសូវខ្វល់ខ្វាយពីការប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់អន្តរជាតិដូចជាសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបជាដើមនោះ៕

ព្រឹត្តិការណ៍, អចលនទ្រព្យ

គម្រោងយក្សរបស់ម៉ាឡេស៊ី និងក្រុមហ៊ុនចិនតម្លៃជិត២ពាន់លានដុល្លារត្រូវបានលុបចោល

គម្រោងសាងសង់ដ៏មហិមារនៃស្ថានីយ៍ផ្លូវដែកល្បឿនលឿនតភ្ជាប់ពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសសិង្ហបុរី ដែលមានតម្លៃជិត២ពាន់លានដុល្លារត្រូវបានប្រកាសលុបចោលវិញ…..
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អង់គ្លេស-អូស្ត្រាលី បើកចំហរកាន់តែទូលាយលើគ្រប់លក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃដើមសប្ដាហ៍នេះបានឲ្យដឹងថា ប្រទេសអង់គ្លេស និងអូស្ត្រាលី បានឈានទៅដល់កិច្ចយល់ព្រមរួមគ្នាក្នុងការពង្រីកលក្ខខណ្ឌ…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

បរទេសចាកចេញតែអាហ្គានីស្ថាននៅសល់ធនធានរ៉ែជាង១ទ្រីលានដុល្លារទុកស្តារប្រទេសបាន

បន្ទាប់ពីអតីតរដ្ឋាភិបាលក្រុងកាប៊ុលនៃប្រទេសអាហ្គានីស្ថានបានជម្លៀសខ្លួនក្រោយចាញ់សង្គ្រាមក្រុមប្រយុទ្ធតាលីបង់នោះ ប្រទេសមួយនេះបានបន្សល់ទុកនូវធនធានរ៉ែប្រមាន១ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ការធ្វើទំនើបកម្មបន្លែសុវត្ថិភាពតាមរយៈផ្ទះសំណាញ់កំពុងបង្កើនចំណូលដល់កសិករ

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន បានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ការអាចអនុវត្តបានតាមគោលនយោបាយ …
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ធនាគារជាតិថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចជាតិមកត្រឹមតែ 1.8 ភាគរយ

កាលពីដើមឆ្នាំ2021នេះ ប្រទេសថៃធ្លាប់បានធ្វើការព្យាករទៅលើកំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួនថាអាចនឹងសម្រេចបានក្នុងរង្វង់ប្រមាណ3ភាគរយ ប៉ុន្តែដោយសារតែការធ្លាក់ចុះនូវចំនួន…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រដ្ឋាភិបាលទទួលបានទុនវិនិយោគថ្មីជាង ១០៦លានដុល្លារលើគម្រោងចំនួន៦

បើទោះជាភាពប្រឈមនឹងជំងឺកូវីដ-19នាពេលបច្ចុប្បន្នក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តទទួលបានទុនវិនិយោគបន្ថែមថ្មីៗជាបន្តបន្ទាប់ ជាក់ស្ដែងនៅដើមខែឧសភា…
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាអនុម័តកញ្ចប់វិនិយោគថ្មីជិត 3 ពាន់លានដុល្លាររំពឹងស្តារសេដ្ឋកិច្ចជាតិ

រដ្ឋាភិបាលដែលកំពុងដឹកនាំដោយរបបយោធានៃប្រទេសមីយ៉ាន់ម៉ានៅថ្ងៃចន្ទទី10 ខែឧសភានេះ បានប្រកាសអនុញ្ញាតកញ្ចប់ប្រាក់ប្រមាណជា 2.8 ពាន់លានដុល្លារក្នុងការវិនិយោគ…
ជំនួញ, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

អ្នកជំនាញហិរញ្ញវត្ថុជាតិ និងអន្តរជាតិ ជជែកអំពីការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-19

តាមរយៈសមាគមធនាគារនៅកម្ពុជាបានប្រើប្រាស់វេទិកានាយកប្រតិបត្តិលើកទី1 ដើម្បីពិភាក្សាលើប្រធានបទ «ការប្រមើលមើលការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-19 នៅកម្ពុជា និងនៅតំបន់អាស៊ាន»ក្រោមការ…
ជំនួញ, ព្រឹត្តិការណ៍

ក្រុមហ៊ុនប្រេងឥន្ធនៈ Total ផ្អាកការទូទាត់ជាសាច់ប្រាក់ឲ្យក្រុមហ៊ុនរបស់យោធាមីយ៉ាន់ម៉ា

គិតត្រឹមថ្ងៃពុធម្សិលមិញនេះរដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ាត្រូវបានគេដឹងថានឹងបាត់បង់ប្រភពចំណូលដ៏ធំមួយទៀតហើយពីសំណាក់ក្រុមហ៊ុនប្រេងឥន្ធនៈបារាំង Total ក្រោយពេលដែលក្រុមហ៊ុននេះបានប្រកាសផ្អាកក្នុងការ…
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ស្វែងយល់ពីអាជីវកម្មបរិយាប័ន្ន

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ2019-2023 របស់រាជរដ្ឋាភិបាលកម្ពុជា (NSDP ឆ្នាំ2019-2023) មានគោលដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិប័ន្នកាន់តែប្រសើរ…

AMS ECONOMY
@amseconomy