បរទេសចាកចេញតែអាហ្គានីស្ថាននៅសល់ធនធានរ៉ែជាង១ទ្រីលានដុល្លារទុកស្តារប្រទេសបាន

បរទេស៖ អាហ្គានីស្ថានត្រូវបានគេចាត់ទុកថាជាប្រទេសដ៏ក្រីក្របំផុតមួយរបស់ពិភពលោក ប៉ុន្តែកាលពីឆ្នាំ២០១០កន្លងទៅនេះក្រុមអ្នកជំនាញ និងក្រុមយោធារបស់សហរដ្ឋអាមេរិកធ្លាប់បានបញ្ជាក់ថា ប្រទេសដែលលាតសន្ធឹងលើដែនដីនៃអាស៊ីកណ្តាល និងអាស៊ីខាងត្បូងមួយនេះគឺជាដែនដីដែលសំបូរទៅដោយធនធានរ៉ែអាចមានតម្លៃរហូតទៅដល់ជាង១ទ្រីលានដុល្លារអាមេរិក។

ភាពបរាជ័យភ្លាមៗនៃរដ្ឋាភិបាលក្រុងកាប៊ុលទៅឲ្យក្រុមប្រយុទ្ធតាលីបង់បានបង្កឲ្យប្រទេសបានក្លាយទៅជាតំបន់ដែលជួបវិបត្តិ និងត្រូវការជំនួយមនុស្សធម៌ភ្លាមៗព្រមទាំងវិបត្តិសេដ្ឋកិច្ចផងដែរ ដោយមនុស្សជាច្រើនពាន់នាក់កំពុងព្យាយាមជម្លៀសខ្លួនចេញពីប្រទេស ហើយក្រុមហ៊ុនអាជីវកម្មទាំងឡាយនៅតែបន្តបិទទ្វារនៅឡើយ។

ក្នុងកាលៈទេសៈនេះអ្នកជំនាញសេដ្ឋកិច្ចជាច្រើនបានមើលឃើញថា វានឹងធ្វើឲ្យអាហ្គានីស្ថានក្រោមការដឹកនាំរបស់តាលីបង់អាចងាកទៅផ្តោតការយកចិត្តទុកដាក់ទៅលើធនធានរ៉ែដ៏ធំមួយដែលមិនធ្លាប់មានរបស់អាហ្វហ្គានីស្ថានដែលវានឹងអាចផ្លាស់ប្តូរទស្សនៈវិស័យសេដ្ឋកិច្ចរបស់ខ្លួនប្រសិនបើមានការអភិវឌ្ឍដ៏ត្រឹមត្រូវមួយកើតឡើងនៅទីនេះ។

ជាក់ស្តែងការផ្គត់ផ្គង់ធនធានរ៉ែជាច្រើន ដូចជា ដែក ទង់ដែង និង មាស​ ត្រូវបានរាយប៉ាយពាសពេញខេត្តនានានៅក្នុងប្រទេស លើសពីនេះគេជឿជាក់ថាក៏នឹងមានវត្តមានរបស់ធនធានរ៉ែដ៏កម្ររបស់ពិភពលោកផ្សេងទៀតដែលអាចយកមកប្រើប្រាស់នៅក្នុងវិស័យផលិតជាបន្ទះឈីប ផលិតជាថ្មថាមពលរបស់រថយន្តអគ្គិសនី ព្រមទាំងសម្រាប់បច្ចេកវិទ្យាប្រយុទ្ធប្រឆាំងទៅនឹងបម្រែប្រមួលអាកាសរបស់មនុស្សជាតិនាពេលអនាគតថែមទៀតផង។

យោងតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្ត្រ លោក Rod Schoonover ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Ecological Futures Group បានអះអាងថា អាហ្គានីស្ថាន​ គឺជាប្រទេសមួយស្ថិតក្នុងតំបន់ដែលសំបូរទៅដោយធនធានលោហៈធម្មជាតិដ៏ស្តុកស្តម្ភជាងគេបំផុត ហើយធនធានទាំងអស់នេះនឹងត្រូវយកទៅប្រើប្រាស់​យ៉ាងចាំបាច់សម្រាប់កិច្ចការងារបង្កបង្កើនផលសេដ្ឋកិច្ចរបស់ពិភពលោកសម្រាប់ទសវត្សទី២១នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប