fbpx

ត្រួសៗអំពីសេដ្ឋកិច្ចអាហ្គានីស្ថានមុនពេលដែលអាមេរិកសម្រេចចិត្តចាកចេញ

បរទេស ៖ អាហ្គានីស្ថានត្រូវបានធ្លាក់ចូលជាផ្លូវការទៅក្នុងការគ្រប់គ្រងរបស់ក្រុងតាលីបង់អស់រយៈពេលជិត២សប្តាហ៍មកហើយបន្ទាប់ពីអាមេរិក និងកងទ័ពសម្ព័ន្ធមិត្តសម្រេចចិត្តដកខ្លួនចេញពីប្រទេសនេះ។

សេដ្ឋកិច្ចរបស់អាហ្គានីស្ថានត្រូវបានគេមើលឃើញថា បានដាំក្បាលចុះទាំងស្រុងក្រោយព្រឹត្តិការណ៍ផ្លាស់ប្ដូររបបគ្រប់គ្រងនេះ ខណៈដែលមន្ត្រីរដ្ឋ និងបុគ្គលិកឯកជនមិនព្រមត្រឡប់ចូលធ្វើការវិញ ហើយពលរដ្ឋជាច្រើនបានសម្រុកនាំគ្នាចាកចេញពីប្រទេសឲ្យបានមុនថ្ងៃដែលត្រូវបានកំណត់ដោយក្រុមតាលីបង់នាថ្ងៃទី៣១ខែសីហាខាងមុខនេះ។

តើសេដ្ឋកិច្ចរបស់អាហ្គានីស្ថានមានស្ថានភាពយ៉ាងណាមុនពេលដែលសម្ព័ន្ធមិត្តសម្រេចចិត្តចាកចេញ?

រូបិយបណ្ណវត្ថុរបស់អាហ្គានីស្ថានគឺ Afghani (AFN) ដែល១ដុល្លារអាមេរិកគឺស្មើនឹង ៨៦,៣០ AFN ហើយរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះដោយសារតែការត្រឡប់វិញនៃក្រុមអ្នកវិនិយោគជនជាតិបរទេសដ៏ច្រើនលើសលប់វាបាននាំឲ្យសេដ្ឋកិច្ចរបស់អាហ្គានីស្ថានទទួលបានភាពរឹងម៉ាំគួរឲ្យកត់សំគាល់ បូករួមជាមួយនឹងវិស័យកសិកម្មដ៏មានសក្តានុពល ព្រមទាំងការបើកទ្វារច្រកព្រំដែនសេដ្ឋកិច្ចជាមួយនឹងប្រទេសជិតខាងក៏ដូចជាក្នុងតំបន់ផងដែរ។

ការកើនឡើងនៃទំហំវិនិយោគដ៏ច្រើនបែបនេះត្រូវបានក្រុមអ្នកជំនាញមើលឃើញថា ដោយសារតែទំនុកចិត្តដ៏រឹងម៉ាំពីសំណាក់ក្រុមវិនិយោគិនបរទេសដែលពឹងផ្អែកទាំងស្រុងទៅលើសកម្មភាពពាក់ព័ន្ធរបស់អង្គការណាតូដែលតែងតែមាននៅក្នុងប្រទេសអាហ្គានីស្ថាន ជាពិសេស ចំពោះសកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធជាតិឡើងវិញ។

ផលិតផលក្នុងស្រុកសរុបរបស់អាហ្គានីស្ថាន ដែលហៅថា GDP នៅពេលចុងក្រោយនេះមានរហូតទៅដល់ ៧០ពាន់លានដុល្លារធៀបទៅនឹងផលិតផលក្នុងស្រុកសរុបកាលពីឆ្នាំ២០១៧ មានប្រមាណជា២០ពាន់លានដុល្លារ ហើយផលិតផលក្នុងស្រុកសរុបនៅក្នុងទីក្រុង( GDP per capita) គឺមានប្រហែលជា២ ០០០ដុល្លារ ខណៈដែលទំហំនៃការនាំចូលរបស់ប្រទេសនេះមានទៅដល់ ៦ពាន់លានដុល្លារ ហើយការនាំចេញភាគច្រើនជាផ្លែឈើ និងធញ្ញជាតិគឺមានប្រមាណជា១ពាន់លានដុល្លារ។

យ៉ាងណាក៏ដោយ បើទោះបីជាប្រទេសដែលពោរពេញទៅដោយធនធានរ៉ែធម្មជាតិដ៏កម្រ និងមានតម្លៃដល់ទៅជាង១ទ្រីលានដុល្លារមួយនេះត្រូវបានញាំញីដោយបញ្ហានយោបាយក្តី ប៉ុន្តែអាហ្គានីស្ថាននៅតែជាប្រទេសដែលមានកម្រិតអភិវឌ្ឍតិចតួចបំផុតធៀបទៅនឹងបណ្តាប្រទេសនានាលើពិភពលោកដោយក្នុងនោះអត្រាអ្នកអត់មានការងារធ្វើក្នុងប្រទេសគឺមានរហូតទៅដល់២៣ភាគរយ ខណៈដែលពលរដ្ឋស្ទើរតែពាក់កណ្តាលប្រទេសរស់នៅក្នុងបន្ទាត់នៃភាពក្រីក្រ។ ពលរដ្ឋភាគច្រើនមិនមានការងារធ្វើដែលជាមនុស្សប្រុសគ្មានជម្រើសច្រើនឡើយក្រៅតែពីការចូលរួមជាមួយនឹងក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រ និងឧបត្ថម្ភពីក្រោយដោយរដ្ឋាភិបាលបរទេស ហើយរដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថានគឺជារដ្ឋាភិបាលដែលត្រូវបានគេមើលឃើញថាតែងតែពឹងផ្អែកទាំងស្រុងទៅនឹងការស្វែងរកជំនួយ និងវិនិយោគពីប្រទេសដើម្បីតែការស្តារសេដ្ឋកិច្ចរបស់ខ្លួនប៉ុណ្ណោះ៕


ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបញ្ចេញឥណទានជាង៤ពាន់លានដុល្លារទៅក្នុងវិស័យកសិកម្ម

គិតត្រឹមខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅវិស័យកសិកម្ម មានចំនួន ១៧,០ ទ្រីលានរៀល សមមូលនឹង ៤,២ ពាន់លានដុល្លារអាមេរិក
ព្រឹត្តិការណ៍, អចលនទ្រព្យ

គម្រោងអភិវឌ្ឍន៍បុរីអាចមានការប្រកួតប្រជែងខ្លាំង ខណៈគម្រោងជាច្រើនដាក់ដំណើរការសាងសង់

គម្រោងអភិវឌ្ឍន៍បុរីជាច្រើន បានបើកដំណើរសាងសង់ព្រមគ្នា ដែលអាចនឹងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំង ក្នុងការចាប់យកអតិថិជន និងការដណ្តើមយកចំណែកទីផ្សារ។
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ឧទ្យានបន្ទះសូឡាដ៏ធំមួយនៅកម្ពុជាទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីរបស់អង់គ្លេស

ឧទ្យានបន្ទះសូឡាដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ទើបតែទទួលបានពានរង្វាន់ឆ្នើមពីទស្សនាវដ្តីហរិញ្ញវត្ថុអន្តរជាតិដ៏ល្បីឈ្មោះ IFM ដែលមានមូលដ្ឋាននៅប្រទេស
ជំនួញ, ព្រឹត្តិការណ៍

តើគួរផ្លាស់ប្តូរស្លាកយីហោរអាជីវកម្ម ឬអត់ ក្រោយបញ្ចប់កូវីដ ហើយត្រូវគិតគូរលើចំណុចណាខ្លះ ?

នៅក្នុងបរិបថនៃវិបត្តិកូវីដគែជឿថា មានអាជីវកម្មជាច្រើនបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររហូតអ្នកខ្លះសម្រេចចិត្តទ្វារអាជីវកម្ម លុះក្រោយបញ្ចប់វិបត្តិដ៏រាំរ៉ៃនេះ តើគួរផ្លាស់ប្ដូរស្លាក
ជំនួញ, ព្រឹត្តិការណ៍

ដំណាំ២ប្រភេទ ដែលចំណាយពេលដាំរយៈពេលខ្លី ប៉ុន្តែទទួលបានផលច្រើន និងមានទីផ្សារល្អ

ប្រទាលកន្ទុយក្រពើ និងឪឡឹកសម្បកពណ៌មាស ជាប្រភេទដំណាំដែលងាយស្រួលដាំ ងាយថែទាំ ប្រើរយៈពេលខ្លី អាចទទួលបានផលច្រើន និងមានតម្រូវការទីផ្សារខ្ពស់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ស្ថាប័នធំៗចំនួន២សហការគ្នាលើកកម្ពស់ទទួលបានសេវា និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់កសិកម្មនៅកម្ពុជា

ស្ថាប័នធំៗចំនួន២ បានសហការគ្នាលើកកម្ពស់ការទទួលបានសេវាហិរញ្ញវត្ថុ ចំណេះដឹងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាប្រកបដោយគុណភាព និង
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

តើអាជីវកម្មទាំង ៥ ប្រភេទនេះ អាចនឹងមានទីផ្សារខ្លាំងទៀតទេ ក្រោយពេលកូវីដ១៩ ត្រូវបានបញ្ចប់?

អាជីវកម្ម ៖ មកដល់ពេលនេះ អ្នកដឹកនាំអាជីវកម្មព្រមទាំងសហគ្រិនថ្មីៗភាគច្រើនកំពុងស្វែងរកយុទ្ធសាស្ត្រទប់ទល់នឹងការខាតបង់….
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រូបិយវត្ថុដួលរលំ លុយដុល្លារខ្វះខាតខ្លាំង កំពុងរុញឲ្យវិបត្តិសេដ្ឋកិច្ចមីយ៉ាន់ម៉ាកាន់តែដុនដាបខ្លាំង

ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស មីយ៉ាន់ម៉ា បាន និងកំពុងបន្តដាំក្បាលចុះគួរឲ្យព្រួយបារម្ភ ខណៈដែលតម្លៃនៃរូបយវត្ថុរបស់ខ្លួនធ្លាក់ចុះខ្លាំង បណ្តាក្រុមហ៊ុនបរទេសនាំគ្នាតម្រង់ជួរចាក
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

IMF ព្រមានឱ្យបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់ ចំពោះហានិភ័យអតិផរណាដែលកំពុងកើនឡើង

IMF បានព្រមានថា សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដំណាក់កាលហានិភ័យអតិផរណា ដោយអំពាវនាវឱ្យធនាគារកណ្តាលមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់ និងចាត់វិធាន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ការផ្គត់ផ្គង់ខុនដូនៅកម្ពុជាបានកើនឡើង ៥,៦% ខណៈវិស័យនេះនៅបន្តរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩

វិស័យខុនដូនៅកម្ពុជានៅតែទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ខណៈគម្រោងខុនដូមួយចំនួនបានប្រកាសពន្យាពេលការសាងសង់ និង

AMS ECONOMY
@amseconomy