fbpx

AirAsia យកកេរ្ត៍ឈ្មោះងាកមកប្រកួតអាជីវកម្មបែបអនឡាញនៅថៃ

បរទេស៖​​​ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះក្រុមហ៊ុនអាកាសចរម៉ាឡេស៊ី AirAsia បានធ្វើការប្រកាសដាក់ឲ្យដំណើរជាផ្លូវការនូវអាជីវកម្មអនឡាញថ្មីរបស់ខ្លួនដែលមានឈ្មោះថា Super App ហើយនៅក្នុងប្រទេសថៃ។

Super App គឺជាកម្មវិធីទូរសព័្ទដែលផ្តល់នូវសេវាកម្មម្ហូបអាហារមួយទៀតនៅក្នុងទីផ្សារដ៏ប្រកួតប្រជែងរបស់ថៃដែលក្នុងនោះមានដូចជាកម្មវិធីល្បីៗរួចទៅហើយដូចជា Foodpanda, GrabFood, LineMan, Eatigo និង ShoppeFood ជាដើម។

យោងតាមការបញ្ជាក់របស់ប្រធានប្រតិបត្តិរបស់ AirAsia លោក Amanda Woo បានបញ្ជាក់ថាក្រោយការដំណើរសេវាកម្មដឹកជញ្ជូនអាហារហើយនោះ Super App នឹងបន្តដំណើរការសេវាកម្មផ្សេងៗជាបន្តបន្ទាប់ទៀតដូចជាកក់តាក់ស៊ីដឹកជញ្ជូនគ្រឿងទេសព្រមទាំងហាងលក់ទំនិញអនឡាញផងដែរ។

ការសម្រេចចិត្តជ្រៀតចូលទីផ្សារអាជីវកម្មអនឡាញនេះត្រូវបានគេមើលឃើញថា AirAsia មានបំណងធំគឺបន្ថែមអាជីវកម្មច្រើនមុខទៀតពីលើអាជីវកម្មដឹកជញ្ជូនភ្ញៀវតាមអាកាសរបស់ខ្លួនដែលកំពុងជួបវិបត្តិហើយតាមរយៈការប្រើប្រាស់កេរ្ត៍ឈ្មោះរបស់ខ្លួននៅក្នុងអាជីវកម្មដើម្បីមកចាប់ទីផ្សារដ៏ធំមួយនេះ។

ទោះបីជាយ៉ាងណាក្តីអាជីវកម្មដឹកជញ្ជូនអាហារដំបូងរបស់ Super App នឹងអាចមានសកម្មភាពដំណាក់កាលដំបូងនៅត្រឹមតែក្នុងផ្នែកខ្លះនៃទីក្រុងបាងកកប៉ុណ្ណោះហើយនិងបន្តពង្រីកទៅតាមបណ្តាខេត្តសំខាន់ៗដូចជាភូកេតនិងឈៀងម៉ៃផងដែរ។

អ្នកអង្កេតជាច្រើនបានបង្ហាញការជឿជាក់ថាអាជីវកម្មថ្មីរបស់ AirAsia តាមរយៈ Super App នេះនឹងដំណើរការបានយ៉ាងល្អដោយសារតែភាពល្បីល្បាញរបស់ខ្លួនស្រាប់ហើយជាពិសេសក្រុមហ៊ុនគឺបានដាក់បញ្ចូលនូវជម្រើសការបង់ប្រាក់អនឡាញដ៏ច្រើនដូចជា Credit, Debit card, Bank Transfer, BigPay, PromptPay និងក៏ដូចជា e-wallets ជាដើមផង៕


ព្រឹត្តិការណ៍

វឌ្ឍនភាព ៖ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុសម្រេចបានជាង៤០ភាគរយ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងព្រះសីហនុ សម្រេចបានជាង ៤០ភាគរយ លឿនជាងផែនការ ជាមួយនឹងសកម្មភាពការងារយ៉ាងសកម្ម ដើម្បីឈានទៅដល់ការបញ្ចប់
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិនិយោគិនចិនបានបោះទុនវិនិយោគជាង ២៧ ពាន់លានដុល្លារនៅកម្ពុជា

វិនិយោគចិនបានបណ្តាក់ទុនវិនិយោគសរុបប្រមាណជាង ២៧ ពាន់លានដុល្លារអាមេរិកនៅកម្ពុជា គិត ខណៈច្បាប់វិនិយោគត្រូវបានដាក់ឲ្យអនុវត្ត និងរំពឹងថាអាចទាក់ទាញវិនិយោគិនចិន
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ស្វែងយល់ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលបានបង្កើតនៅឆ្នាំ ២០១៦ (AIIB) គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីដែលមានបេសកកម្មផ្តល់ហិរញ្ញប្បទានដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ៖ សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងយកទៅកែច្នៃ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា សំណល់សំរាមក៏មានតម្លៃជាសេដ្ឋកិច្ចដែរ ប្រសិនបើយើងចេះញែកតាមប្រភេទ និងយកទៅកែច្នៃ ឲ្យក្លាយរបស់ដែលមានប្រយោជន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពលរដ្ឋនៅតំបន់ទីបេមានចំនួនតិច ប៉ុន្តែអាចផលិតថាមពលអគ្គិសនីបានជិត៩ពាន់លានគីឡូវ៉ាត់ម៉ោង

ក្រុមហ៊ុនរដ្ឋទទួលបន្ទុកកិច្ចការងារអគ្គិសនីជាតិ The Tibet Electric Power Co., Ltd របស់ទីបេ បានបាននាំចេញថាមពលអគ្គិសនីទៅបរទេសបានរហូតទៅដល់ ៨,៩៨ពាន់លានគីឡូវ៉ាត់
ជំនួញ, ព្រឹត្តិការណ៍

ភាគហ៊ុនវិនិយោគគម្រោងកសិកម្មនៃ BRI កើនឡើងលើសពី ១៧ពាន់លានដុល្លារអាមេរិក

ភាគហ៊ុនវិនិយោគរបស់ប្រទេសក្នុងបណ្តាប្រទេសនៃគម្រោង BRI បានកើនលើសពី ១៧ពាន់លានដុល្លារអាមេរិកបន្ទាប់ពីបានដំណើរការអស់រយៈពេល៨ឆ្នាំ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារំលឹកម្ចាស់រថយន្ដអត់ពន្ធត្រូវបង់ពន្ធឱ្យបានរួសរាន់

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកសាជាថ្មីដល់ម្ចាស់រថយន្ដអត់ពន្ធទាំងអស់ ត្រូវរួសរាន់មកបង់ពន្ធឱ្យបានមុនដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទទួល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានពិនិត្យ និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ដោយឥតកែប្រែជាមួយនឹងសំឡេងគាំទ្រចំនួន
ព្រឹត្តិការណ៍, អចលនទ្រព្យ

ខេត្តព្រះសីហនុ និងសៀមរាប ជាគោលដៅទេសចរណ៍ឈានមុខគេនៅកម្ពុជា

ខេត្តព្រះសីហនុ និងខេត្តសៀមរាប បានក្លាយជាគោលដៅទេសចរណ៍ និងសេដ្ឋកិច្ចយ៉ាងសំខាន់ និងឈានមុខគេនៅកម្ពុជា ក្រោយការខិតខំអភិវឌ្ឍន៍សំណាក់រាជរដ្ឋាភិបាលកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

បន្ទប់ទឹកចល័ត The Throne រូបរាងតូចតែផ្តល់ប្រយោជន៍ច្រើនដល់មនុស្ស និងបរិស្ថាន

The Throne គឺជាបន្ទប់ទឹកអនាម័យ ឬបង្គន់ចល័តដែលមានរូបរាងតូចច្រឡឹង ដែលអាចជួយកែប្រែរបៀបរស់នៅប្រចាំថ្ងៃរបស់មនុស្សនៅពេលបច្ចុប្បន្ននេះ និងបន្តទៅថ្ងៃអនាគត

AMS ECONOMY
@amseconomy