Airbus បង្កើនផលិតកម្មផលិតយន្តហោះវិញឆ្នាំនេះ ដើម្បីត្រៀមបំពេញតម្រូវខ្លាំងប៉ុន្មានឆ្នាំខាងមុខ

បរទេស៖ នៅសប្តាហ៍នេះក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតលើពិភពលោក Airbus បានធ្វើការប្រកាសអំពីផែនការក្នុងការបង្កើនផលិតកម្មរបស់ខ្លួនឡើងវិញដោយអះអាងថាវិស័យធ្វើដំណើរនឹងមានសន្ទុះមកវិញដល់កម្រិតមុនការរាតត្បាតរបស់កូវីដត្រឹមឆ្នាំ2025 ខាងមុខនេះ។

យោងតាមការប្រកាសដដែលបានបញ្ជាក់ទៀតថា Airbus នឹងមានផែនការផលិតយន្តហោះត្រកូល A320neo ឲ្យបានច្រើនជាងមុនប្រមាណជា 10 ភាគរយ ឬពី 40-45 គ្រឿងក្នុងមួយខែនៅត្រឹមចុងឆ្នាំ2021 នេះ។ ដោយឡែករោងចក្ររបស់ខ្លួនដែលមាននៅក្នុងប្រទេសអង់គ្លេសក៏គ្រោងក្នុងការផលិតយន្តហោះថ្មីឲ្យបានប្រមាណជា 64គ្រឿងផងដែរនៅក្នុងត្រីមាសទី2ឆ្នាំ 2023។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Airbus លោក Guillaume Faury បាននិយាយថា វិស័យធ្វើដំណើរតាមអាកាសបច្ចុប្បន្នបានចាប់ផ្តើមងើបឡើងវិញហើយក្រោយបញ្ហារាតត្បាតនៃជំងឺកូវីដត្រូវបានធូរស្រាល។ យ៉ាងណាក៏ដោយ ចំពោះផែនការរបស់ក្រុមហ៊ុននៅពេលនេះក៏ត្រូវបានគេមើលឃើញដែរថា បានធ្វើឡើងនៅចំពេលដែលបណ្តាក្រុមហ៊ុនអាកាសចរជាច្រើននៅលើសាកលលោកកំពុងជួបប្រទះបញ្ហាវិបត្តិហរិញ្ញវត្ថុនៅឡើយ។

ក្រៅពីនោះផងដែរក្រុមហ៊ុន Airbus ក៏បានត្រៀមខ្លួនក្នុងការបង្កើនការផលិតយន្តហោះត្រកូល A350 ឲ្យបានពី​ 5-6 គ្រឿងក្នុងមួយខែនៅរដូវស្លឹកឈើជ្រុះនៅក្នុងឆ្នាំ2022 រួមជាមួយនឹងយន្តហោះប្រភេទ A220 airliners ឲ្យបាន 14 គ្រឿងក្នុងមួយខែក្នុងរយៈពេល 5 ឆ្នាំខាងមុខ ខណៈដែលផលិតកម្មប្រចាំខែនៅពេលបច្ចុប្បន្ននេះមានត្រឹមតែ 5 គ្រឿងប៉ុណ្ណោះក្នុងមួយខែ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បច្ចេកទេសថ្មី ប្រើអេប៉ុងលាងចានធម្មតាទាញយកកម្ទេចមាសចេញពីកាកសំណល់អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/03/2024

Mint Innovation បានស្រាវជ្រាវរកឃើញនូវរបកគំហើញថ្មីមួយដែលអាចទាញយកសារធាតុមាសចេញពីកាកសំណល់អេឡិចត្រូនិកដោយប្រើប្រាស់អេប៉ុងលាងចានជាវត្ថុធាតុដើម

រាជរដ្ឋាភិបាលអាណត្តិទី៧ បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍

• 18/03/2024

សម្តេចធិបតី បានបង្ហាញពីសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ក្នុងការបង្កើតឱកាសការងារ មុខរបរ ប្រាក់ចំណូល

សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុក ចង់បង្កើនវិសាលភាពទីផ្សារ និងពង្រឹងស្តង់ដារ ដើម្បីប្រកួតប្រជែងលើទីផ្សារសេរី

ជំនួញ, ព្រឹត្តិការណ៍

• 18/03/2024

ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត ប្រហុក ផ្អក ជាច្រើនប្រភេទ បង្ហាញពីមហិច្ឆតាចង់បង្កើនវិសាលភាពទីផ្សារ និងពង្រឹងគុណភាព រសជាតិ ផលិតផលស្របតាមស្តង់ដារ ដើម្បីផ្គត់ផ្គង់ទីផ្សារ

ស្វែងយល់ពីប្រទេសផលិតគ្រាប់ពេជ្រកំពូលទាំង ៥ របស់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

កាលពីឆ្នាំ ២០២២ ទីផ្សារពេជ្រពិភពលោកមានតម្លៃ ១០០,៤ ពាន់លានដុល្លារ ជាមួយនឹងការព្យាករណ៍ដែលបង្ហាញពីការកើនឡើងដល់ ១៥៥,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣២

ធនាគារ​ពិភពលោក​អនុម័ត​កម្ចី​ចំនួន​៣៥​លានដុល្លារ​បន្ថែម​សម្រាប់កម្ពុជា​អភិវឌ្ឍន៍​ផ្លូវ​នៅតាមជន​បទក្នុង​ខេត្ត​ចំនួន​៣

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/03/2024

ដោយសារតែផ្លូវ​នៅតាមជនបទមានសារ​សំខាន់ក្នុងការ​ជំរុញសកម្មភាព​សេដ្ឋកិច្ច​ ជាពិសេស​តភ្ជាប់​តំបន់​ជនបទទៅតំបន់ទី​ប្រជុំ​ធនាគារពិភពលោក​បានផ្តល់កម្ចីសម្រាប់លើកកម្ពស់ផ្លូវ

ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប”

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/03/2024

ស្ថានភាពបំណុលសាធារណៈកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២៣ នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប”

បុណ្យទន្លេ៣ថ្ងៃនៅសៀមរាប ទាក់ទាញទេសចរជាង៥៥ម៉ឺននាក់

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

បុណ្យទន្លេ៣ថ្ងៃនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤ បានទាក់ទាញទេសចរជាតិ និងអន្តរជាតិ ជាង ៥៥ ម៉ឺននាក់។

ប្រជាកសិករក្រីក្រជាង១៥០០គ្រួសារផ្គត់ផ្គង់អង្ករ ផ្លែឈើ ដល់ក្រុមហ៊ុន លីលី សម្រាប់ផលិតនំ និងផ្លែឈើក្រៀម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2024

ក្រុមហ៊ុនលីលីហ៊្វូត ដែលឈ្នះពានរង្វាន់អាជីវកម្មបរិយាបន្នអាស៊ានឆ្នាំ២០២២ ផ្ដោតសំខាន់លើការជួយដល់អ្នកក្រីក្រនៅបាតពីរ៉ាមីតឱ្យមានជីវភាពប្រសើរជាងមុន

កសិករឥណ្ឌា ដាំម្ទេសជាមួយនឹងបច្ចេកវិទ្យា AI ទទួលបានប្រសិទ្ធភាពខ្ពស់ កើនឡើងទាំងប្រាក់ចំណេញ និងទិន្នផលជិត២០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/03/2024

ឥណ្ឌាគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុរបស់ពិភពលោក ខណៈដែលពលរដ្ឋដល់ទៅ៦០ភាគរយគឺជាកសិករធ្វើស្រែចំការពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្ម

ការប្រកួតប្រជែងគំរូធុរកិច្ចនៃកម្មវិធី «អ៊ីនធឺប្រាយ បាត់ដំបង ស្តាតធឺ រដូវកាលទី៤ (Enterprise Battambang Starter)»បានរកឃើញម្ចាស់ជ័យលាភីហើយ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/03/2024

កម្មវិធី សហគ្រិនបាត់ដំបង ជាកម្មវិធីភ្ញាស់គំនិតអាជីវកម្មជាភាសាខ្មែរដែលមានរយៈពេល៣ខែដែលអ្នកសិក្សាយកផលិតផលរបស់ពួកគេសាកល្បងជាមួយទីផ្សារជាក់ស្ដែង