ផ្សារទាំង 25នៅតែបន្តបិទជាមួយនឹងបំរាមគោចរនៅបន្ត ព្រមទាំងការផាកពិន័យមិនលើកលែង

អភិបាលរាជធានីភ្នំពេញបានថ្លែងថាផ្សាររដ្ឋទាំង25 នឹងមិនអាចបើកឡើងវិញ បាននៅឡើយទេ ពីព្រោះបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន មិនបានអនុវត្ត ទៅតាម ការណែនាំ របស់អាជ្ញាធរ ​និង​ក្រសួងសុខាភិបាលនៅឡើយ។នេះបើតាមការលើកឡើង របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាព​រាជ​ធានីភ្នំពេញ តាមរយៈ video conference នារសៀលថ្ងៃទី 19 ឧសភា នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ ថា៖

“តើយើងអាចបើកផ្សាររដ្ឋទាំង25ឡើងវិញ ម្តេចនឹង​កើតទៅ បើ បងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន មិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាម ការ​ណែ​នាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលផងហ្នឹង ។ ដូច្នេះយើងគ្មានមធ្យោបាយដើម្បីនឹងបើកផ្សាររដ្ឋ ទាំង 25 នេះឱ្យដំណើរការឡើងវិញនោះទេ ក្នុង1សប្តាហ៍ទៀតនេះ”

ជាមួយគ្នានេះផងដែរអាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល1 សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែង ចំពោះអ្នកដែលល្មើសនឹងបំរាម គោចរនិងអ្នក ដែលលួច ចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌ ថែមទៀត។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2021នេះ ក៏បានចេញសេចក្ដី ជូនដំណឹងស្ដីពីការរឹតបន្ដឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលល្មើសស្រប តាមច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19 និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ចំពោះវិធានការបន្ត គឺត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរ ត្រូវឃាត់យានយន្ត ដែល​ធ្វើចរាចរណ៍ល្មើស ចាប់ពី8យប់ដល់ ម៉ោង5ភ្លឺ ទាំងអស់មករក្សាទុកនិងធ្វើការផាកពិន័យ ដោយ​មិន​មានការអប់រំទៀតទេ ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងក្នុងកិច្ចប្រជុំនេះទៀតថា គឺដើម្បីពិនិត្យ ពិភាក្សា រក​ចំណុច ល្អនិងចំណុចខ្វះខាត យកមក ចាប់ពីថ្ងៃ20ឧសភា រហូតដល់ថ្ងៃទី27ឧសភាខាង​មុខនេះ ដើម្បី ផ្តាច់​ឬសគល់ជម្ងឺកូវីដ-19 ។

 ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖

“1សប្តាហ៍ទៀត (ថ្ងៃ20 ដល់27ឧសភា ) ដែល យើងត្រូវអនុវត្តបន្ត ក្នុងការអនុវត្តការងារនៃការបិទខ្ទប់ តំបន់ លឿងទុំ តាម ខ្នងផ្ទះ តាមអគារឬ​នៅតាម​ខុនដូរ ជាទឹកចុងក្រោយហើយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវតែម៉ឹងម៉ាត់ បើយើង គ្រប់គ្រងមិនបាន វា​នឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ”

ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរនិងកម្លាំងទាំងអស់ បន្តការផ្សព្វផ្សាយពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តឱ្យបាន ម៉ឺង​ម៉ាត់បំផុត ព្រោះថា បើយើងភ្លេចខ្លួនតែបន្តិចវានឹងមានបញ្ហា។

ឯកឧត្តម បញ្ជាក់ដែរថាការផាកពិន័យ នេះរដ្ឋបាលរាជធានីគ្មានចេតនាណាមួយ ចង់បានលុយ ពី ការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់គឺចង់ឱ្យបងប្អូន ប្រជាពលរដ្ឋចូលរួម សហការ ជាមួយអាជ្ញាធរនិងក្រសួងសុខាភិបាល ដើម្បីយើងអាចផ្តាច់បានជម្ងឺកូវិដ-19 ក្នុងព្រឹត្តការណ៍ សហគមន៍20កុម្ភៈនេះ។ 

​ក្នុង​សេចក្ដីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា កន្លងមក​ដើម្បី​ប្រយុទ្ធ​និង​ទប់​ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-19 ក្នុងព្រឹត្តិការណ៍​សហគមន៍20 កុម្ភៈ  រដ្ឋបាល​រាជ​ធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​ជា​បន្តបន្ទាប់ ដូចជា កាតព្វកិច្ច​ពាក់​ម៉ាស​និង​កាតព្វ​កិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ បម្រាម​គោចរ​ចន្លោះ​ម៉ោង20 ដល់​ម៉ោង3 ទៀបភ្លឺ​ ផ្អាក​ការលក់​គ្រឿង​ស្រវឹង​ កំណត់​ការ លក់ដូរ ជា​លក្ខណៈ​វេច​ខ្ចប់​ ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ និង​ផ្អាក​រាល់​ការជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ជាដើម​។

​ជាការ​កត់សម្គាល់ ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់ បាន​ចូលរួម​អនុវត្ត​វិធានការ​ខាងលើនេះ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប៉ុន្តែ​ពលរដ្ឋ​មួយចំនួន​តូច មិនបាន​យកចិត្តទុកដាក់ និង​មានការ​ធ្វេស ប្រហែស ជាពិសេស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ស្របពេល​ស្ថានភាព​ជំងឺ​កូ​វីដ​-19 មាន​ភាព​ធូរស្រាល​បន្តិច យុវជន​-​យុវនារី​ បាន​បំពាន​វិធានការ ផ្គើ​នប​ម្រាម និង​មិន​ព្រម​ចូលរួម​សហការ​ឡើយ​៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ