Amazon បដិសេធព័ត៌មានបញ្ជាក់ថាខ្លួននឹងយក BitCoin ក្នុងការទូទាត់លុយ

បរទេស ៖​ ក្រុមហ៊ុន Amazon កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះបានចេញសេចក្តីប្រកាសមួយដើម្បីបដិសេធទៅនឹងសារព័ត៌មានដែលធ្លាប់បានចេញផ្សាយថាក្រុមហ៊ុនលក់ទំនិញអនឡាញរបស់ខ្លួនកំពុងពិចារណាក្នុងការទទួលយកលុយអេឡិចត្រូនិក bitcoin ជាការទូទាត់ចាប់ពីចុងឆ្នាំខាងមុខនេះទៅ។

របាយការណ៍ដែលធ្លាប់បានចេញផ្សាយនៅលើកាសែតអង់គ្លេសប្រចាំថ្ងៃមួយដែលមានឈ្មោះថា City A.M. បានសរសេរដោយអះអាងថា បានទទួលព័ត៌មាននេះពីប្រភពពីខាងក្នុងក្រុមហ៊ុនបានធ្វើឲ្យតម្លៃរបស់លុយអេឡិចត្រូនិកនេះកើនឡើងភ្លាមដល់ទៅ ១៤,៥ ភាគរយទាំងដែលការជូញដូរចុងក្រោយមានត្រឹមតែ ៦ ភាគរយប៉ុណ្ណោះជាការកើនឡើង ឬប្រមាណជា ៣៧៦៨៤,០៤ ដុល្លារអាមេរិក។

អ្នកនាំពាក្យរបស់ Amazon បានថ្លែងបែបនេះថា ៖ ខណៈដែលក្រុមហ៊ុនកំពុងតែផ្តោតយកចិត្តទុកដាក់ខ្លាំងទៅលើការងារស្រាវជ្រាវទីអវកាសនោះ ព័ត៌មានទាំងឡាយដែលបានចេញផ្សាយពាក់ព័ន្ធទៅនឹងគម្រោងផែនការរបស់ខ្លួនសម្រាប់លុយអេឡិចត្រូនិកគឺសុទ្ធតែជាព័ត៌មានក្លែងក្លាយទាំងអស់។

ទោះបីយ៉ាងណាក្តីកាលពីថ្ងៃទី២២ ខែកក្កដា កន្លងមកក្រុមហ៊ុនត្រូវបានគេមើលឃើញថាបានប្រកាសស្វែងរកបុគ្គលិកចំណូលថ្មីសម្រាប់តំណែងអ្នកដឹកនាំផលិតផល Product Lead និងរូបិយបណ្ណឌីជីថល Digital Currencyផងដែរ។

ក្នុងពេលជាមួយគ្នាដែរ ក្រុមហ៊ុនធំៗលើពិភពលោកកាន់តែច្រើនក៏បាននាំគ្នាចាប់ផ្តើមទទួលយកលុយអេឡិចត្រូនិកនេះមកធ្វើជាការទូទាត់លុយរបស់ខ្លួនផងដែរ ជាក់ស្តែងដូចជា Tesla កាលពីសប្តាហ៍តាមរយៈប្រធានប្រតិបត្តិលោក Elon Musk ដែលបាននិយាយថាក្រុមហ៊ុនផលិតរថយន្តរបស់គាត់នឹងអាចទទួលយកការទូទាត់លុយនេះសាជាថ្មី។

គួររំលឹកដែរថា BitCoin ​ត្រូវ​បាន​គេ​បង្កើតឡើង​តាំងតែ​ពីឆ្នាំ២០០៨ ដោយបុរសម្នាក់ដែលមានឈ្មោះថា​ Satoshi Nakamoto ហើយ​មក​ដល់ពេលនេះ បុរសដែលជាស្ថាបនិកបែរជាបានបន្តបាត់ខ្លួនគ្មានដំណឹងសោះឡើយ ខណៈដែលតម្លៃរបស់ BitCoin បានចាប់ផ្តើមផ្ទុះឡើងពី ១ សេនដុល្លារអាមេរិកកាលពីមានវត្តមានដំបូងរហូតដល់ទៅរាប់ម៉ឺនដុល្លារអាមេរិកនៅពេលបច្ចុប្បន្ននេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ