fbpx

ស្តេចសាច់ហេម (Ham) របស់អ៊ីតាលីមួយប្រភេទមានតម្លៃថ្លៃប្រមាណ១០០ដុល្លារក្នុង១គីឡូក្រាម

បរទេស ៖​ Culatello di Zibello គឺត្រូវបានគេចាត់ទុកថាជាសាច់ហេមដ៏ល្អ និងមានគុណភាព (King of Italy Salumi) ដែលមានតម្លៃថ្លៃជាងគេនៅក្នុងស្រុកនៃប្រទេសអីតាលី ប្រមាណ ៤០ដុល្លារ ក្នុងមួយផោន ឬស្មើនឹងប្រមាណ ០,៤៥៣ គីឡូក្រាម  រហូតក្លាយជាប្រភេទសាច់ហេមអ៊ីតាលីដែលមានតម្លៃថ្លៃជាងគេបំផុតផងដែរ។

សាច់ហេម ជាធម្មតាគឺជាប្រភេទសាច់ដែលផលិតចេញពីភ្លៅជើងខាងក្រោយនៃសត្វជ្រូក ហើយវាត្រូវយកទៅប្រឡាក់ និងរក្សាទុកជាមួយនឹងសីតុណ្ហភាពធម្មតាមួយក្នុងរយៈពេលដ៏យូរមុននឹងអាចយកវាទៅដាក់ក្នុងទូរកករហូតអាចលក់បាន។ ប៉ុន្តែសម្រាប់សាច់ហេមរបស់អ៊ីតាលីមួយប្រភេទនេះវិញ Culatello di Zibello វាមានភាពខុសប្លែកពីគេ ទាំងពេលវេលានៃការរក្សាទុក និងលក្ខខណ្ឌពិសេសមួយចំនួនផង ទើបធ្វើឲ្យវាក្លាយទៅជាស្តេចសាច់ហេមរបស់អ៊ីតាលី និងមានតម្លៃថ្លៃជាងគេ។

Culatello di Zibello ជាហេមដែលមានរសជាតិឆ្ងាញ់ ផ្អែម ហើយថែមទាំងមានក្លិនឈ្ងុយខ្លាំង ប៉ុន្តែផ្អែកតាមការបញ្ជាក់របស់លោក MassimoPezzani ម្ចាស់រោងចក្រ​ Antica Ardenga ដែលជាអ្នកផលិតសាច់ហេមនេះបាននិយាយថា បច្ចេកទេសនៃការផលិតសាច់ហេមរបស់ពួកគាត់ហាក់មិនមានអ្វីដែលជាបច្ចេកទេសអស្ចារ្យ ដែលជួយបង្កើនរសជាតិនោះទេ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេសរបស់វាគឺកត្តាធម្មជាតិ និងអាកាសធាតុនៅក្នុងតំបន់នេះតែប៉ុណ្ណោះ។

លោកបន្តឲ្យដឹងថា ជ្រូកនីមួយៗរបស់លោកដែលបានចិញ្ចឹម និងត្រូវបានជ្រើសរើសគឺមានទម្ងន់ធ្ងន់ខ្លាំងណាស់ ដោយសារតែអាកាសធាតុអំណោយផល ហើយមានតែជ្រូកដែលមានទម្ងន់ ២២០ ទៅ ២៣០ គីឡូប៉ុណ្ណោះដែលអាចយកមកផលិតបាន ហើយក្នុងតំណាក់កាលប្រឡាក់ទុកទៀតសោត ក៏មិនបានប្រើប្រាស់សារជាតិគីមីអ្វីទាំងអស់នោះដែរ។

វិធីសាស្ត្ររុំសាច់ដែលប្រឡាក់កាន់តែមានភាពប្រាកដប្រជាខ្លាំងមែនទែន ពីព្រោះវាទាមទារនូវវត្ថុធាតុដើមពីធម្មជាតិសុទ្ធសាធ និងចំណាយពេលយូរដោយក្នុងនោះ ៥ដុំសាច់ហេម ដែលគេបានរុំនោះនឹងត្រូវចំណាយពេលដល់ទៅ ១ ម៉ោង ហើយនឹងត្រូវរក្សាទុកនៅក្នុងឃ្លាំងសម្ងួតអស់រយៈពេល ១៨ ខែ ទៅ ៣៦ ខែមុននឹងយកវាចេញទៅលក់បាន។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះសិប្បកម្ម Antica Ardenga អាចផលិតសាច់ហេមប្រភេទនេះដល់ទៅ ៤ ០០០ ឬ ៥ ០០០ដុំក្នុងមួយឆ្នាំ ដោយមួយដុំអាចលក់ចេញបានក្នុងតម្លៃប្រមាណជា ៣៣៦ដុល្លារ ឬមានតម្លៃសរុបប្រចាំឆ្នាំអាចមានចន្លោះពី ១ ៣៤៤ ០០០ដុល្លារទៅ ១ ៦៨០ ០០០ដុល្លារ ខណៈដែលទីផ្សារផ្គត់ផ្គង់សំខាន់គឺនៅក្នុងស្រុកប្រមាណ ៧០ភាគរយ ហើយមានតែ ៣០ភាគរយប៉ុណ្ណោះដែលត្រូវបាននាំចេញទៅកាន់ទីផ្សារបែបអឺរ៉ុប។ ដូចនេះប្រភេទសាច់ហេមបែបនេះមិនងាយរកបាននៅលើទីផ្សារនោះឡើយ៕


ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សិង្ហបុរីបង្ហាញពីមហិច្ឆិតាប្រើប្រាស់រ៉ូបូតយោធា ដើម្បីការពារសុវត្ថិភាព និងសន្តិសុខជាតិ

នៅក្នុងផែនការចុងក្រោយរបស់ប្រទេសសិង្ហបុរី កំពុងពិចារណាក្នុងការបង្កើតអង្គភាពថ្មីមួយដែលនឹងត្រូវប្រើប្រាស់ម៉ាស៊ីនរ៉ូបូតចល័ត ដើម្បីបម្រើក្នុងវិស័យការពារជាតិ និងសុវត្ថិភាពសង្គមឲ្យ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

៤ចំណុចបង្កឱ្យការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិធ្លាក់ចុះ

ការនាំចេញអង្ករកម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិគិត្រឹមត្រីមាសទី៣នៃឆ្នាំ២០២១មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលបណ្តាលមកពីកត្តាប្រឈមធំៗចំនួន៤ កើតឡើងព្រមគ្នា
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ធនាគារកូរ៉េដ៏ធំទិញភាគហ៊ុននៅសល់ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ខណៈកម្ពុជាឈរនៅលេខ១សម្រាប់អាជីវកម្មរបស់ក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េ

ធនាគារដ៏ធំរបស់កូរ៉េខាងត្បូង បានទិញភាគហ៊ុនដែលនៅសល់ទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីកាន់កាប់ទាំងស្រុងលើគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុធំជាងគេ
ព្រឹត្តិការណ៍, អចលនទ្រព្យ

រដ្ឋាភិបាលពន្លឿនការអភិវឌ្ឍក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

រដ្ឋាភិបាលបានកំណត់គោលដៅអភិវឌ្ឍន៍ប្រែក្លាយក្រុងព្រះសីហនុទៅជាទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយជ្រើសយកវិទ្យាស្ថាន UPDIS ធ្វើជាដៃគូអភិវឌ្ឍន៍ និងអនុវត្ត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

ពីកំទេចឈើធ្វើផ្ទះដែលនៅសល់គ្មានប្រយោជន៍ ច្នៃជាវត្ថុប្រើប្រាស់ច្រើនមុខតាមរយៈបច្ចេកវិទ្យា 3D

កំទេចឈើដែលសល់ពីការធ្វើផ្ទះ ឬសំណល់ឈើចាស់ៗដែលគ្មានប្រយោជន៍ ត្រូវបានក្រុមជំនាញផ្នែកបច្ចេកវិទ្យា 3D ប្រមូលយកទៅកែច្នៃផលិតជាឧបករណ៍ប្រើប្រាស់ និងគ្រឿងលម្អបានយ៉ាង
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

CDC ៖ លុយរាប់ទ្រីលានដុល្លារកំពុងរង់ចាំការប្រើប្រាស់ដើម្បីជំរុញឱ្យការវិនិយោគផ្ទាល់ពីបរទេសងើបឡើងវិញ

សម្រាប់ប្រទេសកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងច្បាប់វិនិយោគថ្មី ដែលមានតម្លៃសរុបរហូតដល់រាប់ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

តម្លៃជ្រូករស់បន្តធ្លាក់ថ្លៃ ខណៈការចិញ្ចឹមជ្រូកក្នុងស្រុកអាចរងនូវផលប៉ះពាល់ពីប្រទេសជិតខាង

បើទោះជារាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម និងសមត្ថកិច្ចពាក់ព័ន្ធបានព្យាយាមទប់ស្កាត់ការនាំជ្រូករស់ចូលពីប្រទេសជិតខាង ប៉ុន្តែភាពប្រឈមរបស់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក
ជំនួញ, ព្រឹត្តិការណ៍

ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីនាំគ្នានិយាយពីគោលបំណងផលិតគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារ

បណ្តាម្ចាស់សិប្បកម្មផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីជាច្រើនបានបង្ហាញពីគោលបំណងនៃការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ ខណៈដែលរដ្ឋាភិបាលកំពុងស្វែងរកកាអនុម័តគោលនយោបាយ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

សេដ្ឋកិច្ចនៅកម្ពុជាអាចនឹងងើបវិញក្នុងល្បឿនលឿននៅដើមឆ្នាំក្រោយ

ស្របទៅនឹងផែនការនៃការបើប្រទេស ក៏ដូចជាសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យក្នុងពេលដ៏ខ្លីខាងមុខនេះ បណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍បានគាំទ្រ និងមានជំនឿចិត្តថា សេដ្ឋកិច្ចនឹងល្អប្រសើរ
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

ជម្រើសល្អទាំង៧សម្រាប់ទុកលុយរបស់អ្នកនៅក្រៅធនាគារ

ក្រៅពីធនាគារដែលជាទីតាំងមានសុវត្ថិភាពខ្ពស់ក្នុងការរក្សាទុកប្រាក់ លោកអ្នកក៏អាចមានជម្រើសផ្សេងៗចំនួន៧ទៀត ដែលមានសុវត្ថិភាពខ្ពស់

AMS ECONOMY
@amseconomy