អ្នកវិភាគ ៖ កម្ពុជានឹងទទួលបានប្រយោជន៍កាន់តែច្រើនពីចំណងមេត្រីភាពជាមួយខេត្ត ហ៊ូប៉ៃ របស់ចិន

ភ្នំពេញ ៖ ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់តាមរយៈការវិនិយោគដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន បច្ចុប្បន្នខេត្តសំខាន់ៗដែលមានសក្ដានុពលចំនួន៣របស់កម្ពុជាបាននឹងកំពុងពិចារណាដាក់ស្នើចូលទៅក្នុងខេត្តមេត្រីភាពជាមួយនឹងខេត្តហ៊ូប៉ៃនៃប្រទេសចិន ដែលកំពុងមានសក្ដានុពលលើផ្នែកកសិកម្ម និងទេសចរណ៍ប្រចាំប្រទេស។

ខេត្តទាំង៣របស់កម្ពុជា រួមមានខេត្តព្រះសីហនុ កំពត និងខេត្តសៀមរាប ដែលត្រូវបានដឹងថាជាខេត្តដែលមានកិច្ចអភិវឌ្ឍខ្លាំងផ្នែកវិស័យទេសចរណ៍ ដែលជាវិស័យបង្អែកដ៏សំខាន់របស់កម្ពុជានោះ​ ត្រូវបានភាគីចិនធ្វើលិខិតស្នើសុំចងសម្ព័ន្ធភាពជាមួយខេត្តរបស់ខ្លួនក្រោមគោលបំណងបង្កើតភាពស្និទ្ធស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការងារអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ខេត្តនៃប្រទេសទាំងសងខាង។

លោក​បណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃ​មជ្ឈមណ្ឌល​សិក្សា​ចិន​ និង​ជា​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភាកម្ពុជាបានបង្ហាញទស្សនៈវិជ្ជមាន ក៏ដូចជាកិច្ចស្វាគមន៍ចំពោះការបង្កើនទំនាក់ទំនងល្អជាមួយបរទេស។​

“ការភ្ជាប់មកកាន់ប្រទេសកម្ពុជា នេះជាការភ្ជាប់ទំនាក់ទំនងនៃវិស័យទេសចរណ៍នៃប្រជាជនចិនដែលមាននៅក្នុងខេត្តហ៊ូប៉ៃ ប្រមាណ ១២៦លាននាក់ ក្នុងនោះយើងឃើញថាជាឱកាសមួយសម្រាប់ប្រទេសកម្ពុជាដែរនៅពេលដែលយើងទទួលបានវ៉ាក់សាំងគ្រប់គ្នាហើយ”

លោកបណ្ឌិតបានមានប្រសាសន៍ថា

លោកបានគូសបញ្ជាក់ទៀតថា ប្រជាជនទាំង ១២៦ លាននាក់នៅក្នុងខេត្តហ៊ូប៉ៃរបស់ចិននេះ ច្រើនតែជាកសិករ ម៉្លោះហើយពួកគេកម្រមានឱកាសដើរកម្សាន្តតាមតំបន់ទេសចរណ៍។ ម៉្យាងទៀត ខេត្តទាំង៣របស់កម្ពុជានេះ​ សុទ្ធតែមានចំណុចទាក់ទាញរៀងខ្លួន ដែលនេះហើយជាហេតុផលធ្វើឲ្យលោកប្រមើលឃើញថាវិស័យទេសចរណ៍នៅកម្ពុជានឹងមានការរីកចម្រើនជាងមុន។

ចំណុចទាក់ទាញរបស់ខេត្តទាំង៣នេះមានជាអាថទិ៍ ខេត្តកំពតមានអំណោយផលពីធម្មជាតិមានទិដ្ឋភាពដ៏ស្រស់ស្អាតនៃដងសមុទ្រ ព្រែកព្រៃកោងកាង ជួរភ្នំ ចំការម្រេច និងការផលិតអំបិលរបស់ប្រជាជនក្នុងស្រុក។ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចពិសេស និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញបែបទំនើបរបស់កម្ពុជា ព្រមគ្នាជាមួយនឹងឆ្នេរសម្រទ្រដ៏ស្រស់ស្អាតលំដាប់ពិភពលោក និងកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ដោយឡែក ខេត្តសៀមរាបដែលជាប៉ូលសេដ្ឋកិច្ចពិសេសទី២របស់កម្ពុជា មានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកយ៉ាងអស្ចារ្យ ព្រមទាំងមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងក្រុងរណបដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារកំពុងដំណើរការសាងសង់។

គួរបញ្ជាក់ថា សំណើរនៃការសុំចងសម្ព័ន្ធភាពរវាងខេត្តហ៊ូប៉ៃនៃប្រទេសចិនជាមួយខេត្តសក្ដានុពលទាំង៣របស់កម្ពុជា (ព្រះសីហនុ កំពត និងសៀមរាប) នេះបានធ្វើឡើងតាមរយៈលិខិតមួយច្បាប់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ជូនទៅដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ហើយរហូតមកដល់ពេលនេះ លិខិតនេះកំពុងស្ថិតនៅក្នុងការពិចារណារបស់ភាគីកម្ពុជានៅឡើយ។ គួរឲ្យដឹងដែរថា ខេត្តហ៊ូប៉ៃ ជាមជ្ឈមណ្ឌលភូមិសាស្រ្តសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវ៉ាត់ និងផ្លូវរបស់មហាយក្សចិនផងដែរ ដោយកន្លងមកក្រុមហ៊ុនធំៗនៅខេត្តនេះបានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ