វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចំនួន 2លានដូសទៀតនឹងមកដល់កម្ពុជាក្នុងខែមិថុនានេះ

បន្ថែមពីលើវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ចំនួន1លានដូសដែលទើបទទួលបាននៅព្រឹកថ្ងៃនេះ នៅមានចំនួន2លានដូសទៀត ត្រូវបានរំពឹងថាអាចនឹងដឹកជញ្ជូនមកដល់ទឹកដីកម្ពុជានៅក្នុងអំឡុងមិថុនា ឆ្នាំ2021 សម្រាប់អនុវត្តផែនការចាក់ជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស។ នេះបើតាមលើកឡើងពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនៅថ្ងៃទី8 ខែមិថុនា ឆ្នាំ2021នេះ។

ដូចការគ្រោងទុក ពីវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន50ម៉ឺនដូស និង​ស៊ី​ណូ​ហ្វាម (Sinopharm Vaccine)ចំនួន50ម៉ឺនដូស ដែល​​ជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងជាការបញ្ជាទិញ​របស់​រាជរដ្ឋា​ភិបាលកម្ពុជា សរុបចំនួន​1លាន​ដូសបានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី8 ខែ​មិថុនា ឆ្នាំ2021 តាមជើងហោះហើរពិសេស និងដឹកដោយយន្តហោះរបស់ចិន។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ​ យក់ សម្បត្តិ បានថ្លែងប្រាប់​ក្រុមអ្នក​សារព័ត៌មានថា ថ្ងៃនេះ​កម្ពុជាបានទទួលវ៉ាក់សាំងចំនួន​1លានដូស​ព្រមទាំងសម្ភារៈបរិក្ខារផ្សេងៗទៀត ដូចជា ស៊ីរ៉ាង និង​ម្ជុល សម្រាប់បម្រើឱ្យការងារចាក់វ៉ាក់សាំង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ជូនចំពោះ​រាជ​រដ្ឋា​ភិបាលកម្ពុជា។

លោកជំទាវបានមានប្រសាសន៍ថា ៖«ប្រសិនបើគ្មានការប្រែប្រួលទេ យើងរំពឹងថានៅថ្ងៃទី12 ខែមិថុនាខាងមុខ យើងនឹងទទួលវ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញចំនួន 1លានដូសពីក្រុមហ៊ុនស៊ីណូហ្វាម និងថ្ងៃទី19ខែមិថុនា កម្ពុជានឹងទទួលចំនួន1លានដូសទៀត ដែល កម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ផងដែរ»។

វ៉ាក់សាំង1លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី6ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី1 មានចំនួន 1.5​លាន​ដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី26 ខែមីនា ជើងទី2មានចំនួន 50ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី17 ខែមេសា ជើងទី3មានចំនួន 50ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី11 ខែឧសភា និងជើងទី4 មានចំនួន 50ម៉ឺនដូស ដឹកមកដល់ថ្ងៃទី16 ខែឧសភា និងជើងទី5 មានចំនួន 1លានដូស ដឹកមកដល់កម្ពុជាកាលពីថ្ងៃទី23 ខែឧសភា។

លោកជំទាវបានគូសបញ្ជាក់ផងដែរថា កម្ពុជាក៏បានបញ្ជាទិញរួចហើយនូវវ៉ាក់សាំងចំនួន4លានដូស​ផ្សេងទៀតពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈការបញ្ជាទិញពីក្រុមហ៊ុនស៊ីណូហ្វាមចំនួន 4លានដូស​ដូចគ្នាផងដែរ​។ ដូច្នេះនៅសល់ក្នុងកិច្ចសន្យាចំនួន 3លានដូសបន្ថែមទៀតនៅក្រុមហ៊ុនស៊ីណូហ្វាម និងស៊ី​ណូ​វ៉ាក់​ចំនួន​ 3​​លាន​ដូសដូចគ្នា។

លោកជំទាវ យក់ សម្បត្តិ បានសង្កត់ធ្ងន់ថា ថ្វីបើកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-19 ហាក់ដូចមានភាពងាយស្រួល ដើម្បីចាក់ជូនប្រជាពលរដ្ឋ​ដោយឥតគិតថ្លៃក៏ពិតមែន ប៉ុន្ដែធាតុពិតប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមានទាំងការសរសេរ លិខិតផ្លូវការទៅរដ្ឋាភិបាលចិន ដើម្បីជួយសម្រួលក្នុងការផ្គត់ផ្គង់វ៉ាក់សាំងមកកម្ពុជា។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ​នេះឱ្យ​បាន​លឿនបំផុត​តាមដែល​អាចធ្វើទៅបាន។ ទន្ទឹម​នឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាន​នាំ​មកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយគិតថ្លៃឲ្យបានប្រមាណ13លាន​នាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ 26លានដូស ខណៈដែលពេលនេះ ប្រជាពលរដ្ឋកម្ពុជាដែលជាង 2លាន 7សែននាក់ ឬស្មើនឹងជាង 27ភាគរយនៃចំនួន​ប្រជាពលរដ្ឋ​សរុបដែលត្រូវទទួលវ៉ាក់សាំង បង្ការជំងឺ កូវីដ-19 បានចាក់វ៉ាក់សាំងរួចរាល់ហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់