Apple គ្រោងវិនិយោគថ្មី 430ពាន់លានដុល្លារទៀតនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិក

បរទេស ៖ នៅសប្តាហ៍នេះក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ល្បីល្បាញ​ Apple បានធ្វើការប្រកាសថាខ្លួនបានរៀបចំផែនការវិនិយោគថ្មី​មួយទៀតក្នុង​ការចាក់បញ្ចូល​ប្រាក់​​រហូតទៅដល់ 430ពាន់លានដុល្លារសម្រាប់រយៈពេល5ឆ្នាំខាងមុខចូលទៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងអាចបង្កើនការងារក្នុងប្រទេសប្រមាណជា 20,000កន្លែងផងដែរ។

ក្នុងផ្នែកមួយនៃផែនការនេះ ប្រាក់ប្រមាណជា 1,000លានដុល្លារនឹងត្រូវយកទៅប្រើប្រាស់ក្នុងការសាងសង់អគារស្រាវជ្រាវបច្ចេកវិទ្យាថ្មីមួយកន្លែងនៅក្នុងរដ្ឋ North Carolina។ Apple ក៏មានផែនការក្នុងការចំណាយប្រាក់រាប់ពាន់លានដុល្លារផ្សេងទៀត សម្រាប់បច្ចេកវិទ្យា 5G  នៅទូទាំងសរដ្ឋអាមេរិក។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅក្នុងរដ្ឋ California មួយនេះក៏បាននិយាយថាដែរថា ផែនការនៃការបង្កើនការវិនិយោគខ្លាំង​លើសពីផែនការដែល​ធ្លាប់បានដាក់កាលពីឆ្នាំ2018មានតែត្រឹមតែ350ពាន់លានដុល្លារនេះធ្វើឡើងនៅបន្ទាប់ពីសភាជាតិបានឈានទៅដល់ការសម្រេចចិត្តអនុវត្តគោលការណ៍យកពន្ធកម្រិតទាបដែលនឹងអាចផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់ក្រុមហ៊ុនរបស់អាមេរិក។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Apple លោក Tim Cook បានបញ្ជាក់ថា ក្នុងតំណាក់កាលងើបឡើងវិញ និងកសាងឡើងវិញនេះ Apple បានបង្កើន​ការប្តេជ្ញា​ចិត្តរបស់ខ្លួនទ្វេដងទៅលើវិស័យបច្ចេកវិទ្យា និងផលិតកម្មរបស់អាមេរិកជាពិសេសទៅកាន់សមាគមន៍បច្ចេកវិទ្យារបស់អាមេរិកនៅទូទាំង 50 រដ្ឋ។ អស់រយៈ​ពេល5ឆ្នាំ​ចុងក្រោយ Apple បានជាប់ឈ្មោះជាអ្នកដែលបានបង់ពន្ធជូនរដ្ឋាភិបាលអាមេរិកបានច្រើនជាងគេបំផុតប្រមាណជា 45ពាន់លានដុល្លារ ខណៈដែល​ក្រុម​ហ៊ុនកំពុងស្វែងរកនិតិវិធីក្នុងការធ្វើកំណែទំរង់ពន្ធដារបស់ខ្លួននៅក្នុងប្រទេសអាមេរិក និងក៏ដូចជាតាមបណ្តាប្រទេសនានាលើលោកផងដែរ។

ផែនការកាលពីឆ្នាំ2018 ក្រុមហ៊ុន Apple បានប្រកាសថានឹងអាចជួយបង្កើតការងារដល់ទៅ 20,000កន្លែងនៅក្នុងទីផ្សារអាមេរិកត្រឹមឆ្នាំ2023 ប៉ុន្តែលើស​ពី​នេះនៅក្នុងការប្តេជ្ញាចិត្តចុងក្រោយនេះ Apple រំពឹងទុកថានឹងអាចបង្កើនការងារបានចំនួន 20,000កន្លែងទៀតសម្រាប់រយៈពេល 5ឆ្នាំខាងមុខ។

គួរឲ្យដឹងថែមទៀតដែរថាផែនការវិនិយោគចុងក្រោយនេះផងដែរក៏ត្រូវបានគេដឹងថានឹងយកទៅដើម្បីពង្រីកទីតាំងរបស់ខ្លួនជាច្រើនដូចជានៅរដ្ឋ California, Colorado, Massachusetts, Texas, Washington និងរដ្ឋ Iowaផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិកាចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/04/2024

លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគថវិកាចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន