អាជ្ញាធរជាតិអប្សរាកំពុងកែលម្អរ និងបង្កើនសោភ័ណភាពតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែទាក់ទាញ

អនុវត្តតាមគោលការណ៍ និងផែនការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញតាមរយៈក្រសួងទេសចរណ៍ ក្រុមការងារភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរ​ជាតិអប្សរាកំពុងតែមមាញឹកក្នុងការស្តារហេដ្ឋារចនាសម្ពន្ធ ការរៀបចំសណ្តាប់ធ្នាប់ រៀបសួនច្បារ ដាំកូនឈើ សម្អាតបរិស្ថាន រួមជាមួយនឹងសកម្មភាព​ជា​ច្រើន​ទៀតដែលធ្វើជាប្រចាំនៅអង្គរ ដើម្បីត្រៀមបើកទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។

បន្ទាប់ពីទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវផែនការជាប្រចាំសម្រាប់ក្រុមការងារ ក៏ដូចជាភ្នាក់ងារ​ទេសចរណ៍​ដែលពាក់ព័ន្ធក្នុងការចេញធ្វើសកម្មភាពនានាជាប្រចាំដូចជាការថែទាំតំបន់ប្រាសាទ ការរៀបចំកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធនានាឲ្យមាន​សោភ័ណភាព ជាពិសេសការបង្កើតនូវទិដ្ឋភាពថ្មីសម្រស់បរិស្ថានក្បែរតំបន់ទេសចរណ៍ និងកម្សាន្តដោយមានការដាំកូនឈើ កូនរុក្ខជាតិចំរុះធ្វើជាសួនយ៉ាង​មានរបៀប។ ដោយឡែក ក្រុមការងារភ្នាក់ងារទេសចរណ៍ដែលនៅប្រចាំការតាមប្រាសាទក្នុងការណែនាំភ្ញៀវ និងសម្របសម្រួលបញ្ហាផ្សេងៗក៏​នៅតែបន្ត​បំពេញ​ការងាររបស់ខ្លួនតាមប្រក្រតី។

ក្រៅពីភារកិច្ចរបស់ខ្លួនជាមួយភ្ញៀវទេសចរ ភ្នាក់ងារក៏បានចូលរួមយ៉ាងសកម្មក្នុងការងារផ្សេងៗជាមួយផ្នែកពាក់ព័ន្ធដទៃទៀតនៅក្នុងតំបន់អង្គរ ដូចជា ការចូលរួមសម្អាតបរិស្ថាន ការតាមដានស្ថានភាពហានិភ័យនៃថ្មប្រាសាទ រនាំងថ្មបាំងទ្រូងផ្លូវ និងស្លាកសញ្ញាផ្សេងៗជាច្រើនកន្លែងទៀតក្នុងតំបន់អង្គរ ក្នុងគោលបំណង ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថាន និងសុខុមាលភាពរបស់ភ្ញៀវទេសចរដែលមកកម្សាន្ត។

សកម្មភាពជាប្រចាំនេះហើយដែលធ្វើឱ្យរមណីយដ្ឋានអង្គរនៅតែរក្សាបាននូវភាពស្អាត គង់វង្សយូរអង្វែង។ ជាពិសេស តាមរយៈការស្តារហេដ្ឋារចនាសម្ពន្ធ និងការរៀបចំសួនជាដើមកាន់តែបន្ថែមសម្រស់ដល់រមណីយដ្ឋានអង្គរ។

រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅ និងផែនការច្បាស់លាស់ក្នុងការកែប្រែខេត្ត​សៀមរាបឲ្យមាន​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិប្រមាណ 10.9 ​លាន​នាក់​នៅ​ឆ្នាំ​2023 និង​ភ្ញៀវទេសចរ​អន្តរជាតិ 7.5 ​លាន​នាក់​នៅ​ឆ្នាំ​ ២០២៥​។ នៅក្នុងផែនការ​មេនេះ រដ្ឋាភិបាល​មាន​ចក្ខុវិស័យ​បង្កើត​ការងារ​ឱ្យបាន 94​ម៉ឺន​នាក់ និង​ប្រាក់ចំណូល​ហូរ​ចូលក្នុង​ចរន្ត​សេដ្ឋកិច្ច​ខេត្តសៀមរាប​ប្រមាណ 6​ពាន់​លាន​ដុល្លារ​។

តាមរយៈផែនការ​មេនេះ​ក៏​នឹង​ជួយ​ធ្វើឱ្យ​ខេត្តសៀមរាប និង​តំបន់​នៅ​ជុំវិញ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកប​ដោយ​គុណភាព​ឆ្ពោះទៅ​ឆ្នាំ​2035តាមរយៈ​ការអនុវត្ត​នូវ​យុទ្ធសាស្ត្រ​ចំនួន 7 រួមមាន ការអភិវឌ្ឍ​តំបន់​ទេសចរណ៍​អាទិភាព​ក្នុង​ខេត្ត ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ ការផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវទេសចរ ការពង្រឹង​គុណភាព និង​និរន្តរភាព ការគ្រប់គ្រង​បរិស្ថាន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រីក​ការតភ្ជាប់​គាំទ្រ​វិស័យ​ទេសចរណ៍ និង​ការពង្រឹង​អភិបាលកិច្ច​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ