សិប្បករ និងសហគ្រិនកំពុងពង្រឹងបច្ចេកទេសផលិតសូត្រខ្មែរឲ្យល្បីល្បាញនៅលើទីផ្សារសាកល

បច្ចុប្បន្ន បណ្តាសហគ្រិន សិប្បករ ក៏ដូចជាកសិករមួយចំនួនដែលកំពុងអាស្រ័យផលដោយការចិញ្ចឹមដង្កូវនាងយកសូត្រ និងត្បាញសរសៃ​សូត្រជាហូល ផាមួង ដ៏មានតម្លៃកំពុងព្យាយាមទទួលយកចំណេះដឹងផ្នែកបច្ចេកទេសថ្មីដើម្បីបង្កើនសមត្ថភាព លទ្ធភាព និងសមិទ្ធផល​សូត្រ​ថ្មី​ដែលមានគុណភាព ស្រស់ស្អាតដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

យោងតាមវឌ្ឍនភាពនៃការអនុវត្តគម្រោងស្តីពី “ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសូត្រចេញពីដង្កូវនាងកូន​កាត់ពូជ CK1-7-4 ដែលបានបង្ហាញដោយរដ្ឋមន្ត្រីកសិកម្មបានបញ្ជាក់ថា តម្បាញសូត្រ និងផលិតផលសូត្រមានសារៈសំខាន់ ហើយសូត្រ​ដែ​លមានការច្នៃម៉ូតដ៏​ស្រស់​ស្អាត និងគុណភាពខ្ពស់សម្រាប់ខេត្តចំនួន៥ និងអាចពង្រីកការនាំចេញទៅកាន់ទីផ្សារសាកល។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ឯកសារដែលដកស្រង់ចេញពីខេត្តតាកែវ  បាន​បញ្ជាក់​ថា ខ្មែរបាន​ផលិត​សូត្រចាប់តាំងពីសម័យហ្វូណន ហើយតម្បាញសូត្រមិនត្រឹមតែដើរតួជាផ្នែកមួយនៃប្រវត្តិសាស្ត្រ ប៉ុន្តែថែមទាំងជា​ផ្នែក​មួយនៃវប្បធម៌រស់នៅក្នុង​ជីវភាពរបស់ជនជាតិខ្មែរតាំងពីយូរលង់។ បច្ចុប្បន្នតម្បាញសូត្រ និងផលិតផលសូត្រមានសារៈសំខាន់​សម្រាប់​ខេត្តចំនួន៥ ហើយសូត្រដែលមានការ​ច្នៃម៉ូត​ដ៏ល្បី និងគុណភាពខ្ពស់គឺមកពីខេត្តតាកែវ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពត។

ឯកឧត្តម បានលើកឡើងថា ជាប្រពៃណីដ៏យូលង់មកហើយ នារីខ្មែរតែងតែស្លៀកពាក់សំពត់ហូល ផាមួងដែលផលិតពីសរសៃសូត្រ សម្រាប់​ចូលរួម​ក្នុង​ពិធី​បុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ជុំបិណ្ឌ ពិធីមង្គលការ បុណ្យជាតិ និងបុណ្យបែបសាសនាផ្សេងៗទៀត។ល។ ហើយការប្រកាន់ខ្ជាប់នូវ​ប្រពៃណី​ដ៏ផូរ​ផង់​នេះ ធ្វើឲ្យវប្បធម៌ជាតិខ្មែរនៅតែពណ្ណរាយជាដរាបពីមួយជំនាន់ទៅមួយជំនាន់។

យោងតាមឯកសារស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ប្រទេសកម្ពុជាបានដាំដំណាំមន និងចិញ្ចឹមដង្កូវនាងចាប់តាំងពីសតវត្សទី១៣។ ប៉ុន្តែផលិត​កម្ម​សូត្រ​ខ្មែរ ត្រូវបានបោះបង់ចោលស្ទើរតែទាំង​ស្រុង ទើបតែនៅទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់បច្ចុប្បន្ន ផលិតកម្ម​នេះ​បាន​ចាប់ផ្តើមដំណើរឡើងវិញ ប៉ុន្តែ​ហាក់ដូចជាមិនទាន់បានឆ្លើយតបតាមតម្រូវការប្រើប្រាស់ក្នុងស្រុកនៅឡើយ។ ជាក់ស្តែង គេឃើញមាន​ដំណាំ​មនមានការដាំដុះតិចតួចនៅ​តាមបណ្តាខេត្ត​ដូចជា ៖ ខេត្តតាកែវ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ កំពង់ឆ្នាំង បាត់ដំបង កណ្តាល កំពត និងមណ្ឌលគីរី។ល។

ផលិតផលស្លឹកមន ត្រូវបានប្រើប្រាស់ជាអាទិភាពទីមួយគឺជាចំណីរបស់ដង្កូវនាង ដង្កូវនាងស៊ីស្លឹកមន បង្កើតបានជាសំបុក សំបុកនេះ​ផលិតចេញ​​សរសៃ​សូត្រ សិប្បករតម្បាញបានយកសសៃសូត្រនេះមកត្បាញជាហូល ផាមួង ផាមួងចរបាប់ ផាមួងកទា ក្រមា និង​ផលិតផល​​ប្រើប្រាស់ផ្សេងៗទៀត ឬកែច្នៃ​ជា​គ្រឿង​សម្អាងសម្រាប់ស្ត្រីផងដែរ។ ដើម្បីបានហូល ឬផាមួងមួយក្បិន គឺត្រូវចំណាយពេលស្មារតីផ្ចិតផ្ចង់ ឧស្សាហ៍ព្យាយាមគ្រប់​តំណាក់​កាលទាំង​អស់​តាំងពី​យកសូត្រមកបោកទឹកឱ្យស្អាត យកទៅរវៃចងពង់ យកទៅកុងចងម៉ូតផ្កា ឬសត្វ ជ្រលក់ពណ៌ជាច្រើន លើកតាមពណ៌ដែលចង់បាន រវៃចូលត្រល់ ទើបយកទៅត្បាញ ហើយការត្បាញទៀតសោត ទាមទារ​ពេល​វេលា ភាពអត់ធ្មត់ គំនិតច្នៃប្រឌិតក្បូរក្បាច់រចនា និងផ្ចិតផ្ចង់ក្នុងការត្បាញម្តងមួយសសៃៗ តម្រឹមក្រឡាគោមឱ្យបានហ្មត់ចត់​ទើបផលិត​បាន​ហូល ឬផាមួងមានភាពល្អប្រណិត។ នេះបើតាមសម្តីលោក កែវ កង រស់នៅក្នុងភូមិពារាម ឃុំពាម ស្រុកបាទី ខេត្តតាកែវ ។

បច្ចប្បន្ន ការអភិវឌ្ឍផលិតកម្មដំណាំមននៅមានកម្រិតដោយសារប្រពៃណីទំនៀមទម្លាប់ទាំងការដាំមន ការចិញ្ចឹមដង្កូវនាង ការផលិត​សរសៃ​​សូត្រ និងការ​ត្បាញ មិនទាន់មានការផ្លាស់ប្តូរ ឬមានការ​វិវឌ្ឍន៍យឺតយ៉ាវនៅឡើយ ក្រសួងកសិកម្ម បានបណ្តុះបណ្តាលកសិករអំពី​បច្ចេកទេស​ដាំដុះដំណាំមន និង​ការចិញ្ចឹម​ដង្កូវនាង ព្រមទាំងបានផ្តល់ពូជមន និងពូជដង្កូវនាង ជាពូជក្នុងស្រុក (ពូជសូត្រមាស) ដល់​កសិករ ។ តែនៅពុំទាន់អាចឆ្លើយតបបានទាំងស្រុង តាមតម្រូវការជាក់ស្តែងនៅឡើយ ។

អគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េហៅកាត់ថា KOPIA អនុវត្តគម្រោងមួយឈ្មោះថា «ការធ្វើ​ឱ្យ​ប្រសើរឡើង​នូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសរសៃសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4»។ គោលបំណងគឺ ធ្វើឱ្យ​ប្រសើរឡើងនូវផលិត​កម្មសូត្រ​តាមរយៈការផ្សព្វផ្សាយពូជដង្កូវនាងកូនកាត់ CK1-7-4 អភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ គម្រោងនេះមានរយៈពេល​៣ឆ្នាំ​ចាប់ពីឆ្នាំ២០២០ – ២០២២។ តាមរយៈការអនុវត្តគម្រោងនេះ អគ្គនាយកដ្ឋានកសិកម្មសង្ឃឹមថាមន្ត្រីបច្ចេកទេស ក្រុមកសិករ សិប្បករ និងសហគ្រិនក្នុងខេត្តគោលដៅ​ទាំងអស់​​នឹងមាន​ជំនាញ​ច្បាស់លាស់ក្នុងការដាំដុះដំណាំមន និងចិញ្ចឹមដង្កូវនាង ហើយអាចផលិតបានពូជដង្កូវនាងថ្មីបានច្រើន ផ្តល់​ទិន្នផលខ្ពស់ ស្របទៅនឹងលក្ខ​ខណ្ឌអាកាសធាតុ។ នាពេលដ៏ឆាប់ខាងមុខ វិស័យផលិតកម្មសូត្រនឹងមានការរីកចម្រើន និងអាចផលិត​សរសៃសូត្របានច្រើន​ដើម្បីផ្គត់ផ្គង់សេចក្តី​ត្រូវ​ការ​ក្នុងស្រុក កាត់បន្ថយការនាំចូល និងអាចនាំចេញបានមួយចំនួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ