បរទេស ៖ យោងតាមការស្រាវជ្រាវ និងបង្ហាញជាតួលេខដោយក្រុមហ៊ុនអចលនទ្រព្យ JLL នៅសប្តាហ៍នេះបានរកឃើញថា ទំហំវិនិយោគអចលនទ្រព្យប្រភេទពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានស្ទុះកើនឡើងទៅដល់ទំហំ ៨៣,៥ ពាន់លានដុល្លារក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២១ នេះស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ៣៩ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
ផ្អែកតាមរបាយការណ៍ដែលចេញដោយក្រុមហ៊ុនជំនាញអចលនទ្រព្យ JLL ដដែលបានបង្ហាញទៀត ប្រទេសចិន អូស្ត្រាលី និងកូរ៉េខាងត្បូង គឺជាអ្នកដែលអាចប្រមូលបានប្រាក់វិនិយោគ ៦៩ភាគរយនៃទំហំវិនិយោគសរុប ខណៈដែលប្រទេសជប៉ុនត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះជាងគេដោយសារតែបញ្ហារាតត្បាតនៃវីរុសកូវីដសារជាថ្មី។
ជាមួយនឹងកំណើនទុនវិនិយោគក្នុងវិស័យអចលនទ្រព្យបែបពាណិជ្ជកម្មនេះ JLL ក៏បានធ្វើការព្យាករណ៍ថា រំហូរនៃមូលធនវិនិយោគនៅត្រីមាសទី២ ក្នុងឆ្នាំ ២០២១ ដែលភាគច្រើននឹងផ្តោតទៅលើការវិនិយោគអគារការិយាល័យដែលអាចមានចំនួនច្រើនជាងគេប្រមាណជា ៣១ ភាគរយ ខណៈដែលការវិនិយោគទៅលើភ័ស្តុភារឧស្សាហកម្មទទួលបាន ៣០ ភាគរយ និងវិនិយោគលើការលក់រាយទទួលបាន ៣០ ភាគរយដូចគ្នា។
លោក Stuart Crow ប្រធានប្រតិបត្តិរបស់ JLL ប្រចាំក្នុងតំបន់ប៉ាស៊ីហ្វិកបានបញ្ជាក់ដែរថា ការវិនិយោគទៅលើវិស័យអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រាកដណាស់គឺត្រូវតែងើបឡើងវិញ ហើយក្រុមអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុនអ្នកអភិវឌ្ឍន៍នៅតែបានបង្ហាញជំនឿជាវិជ្ជមាន ជាពិសេសនៅក្រោយទទួលបានតួលេខដ៏ខ្លាំងក្លានៅក្នុងឆមាសដំបូងបែបនេះ។
ដោយឡែកសម្រាប់ទីផ្សារអចលនទ្រព្យប្រទេសថៃនៅក្នុងឆមាសដំបូងនេះ ទំហំវិនិយោគទៅលើអចលនទ្រព្យប្រភេទពាណិជ្ជកម្មគឺទទួលបានប្រមាណជា ១៦,៦ ពាន់លានបាត ឬត្រូវជា ៥,០៤ ពាន់លានដុល្លារ ស្ថិតនៅក្នុងអត្រាកំណើនប្រមាណជា ២០,៥ ភាគរយធៀបទៅនឹងឆ្នាំ២០២០ ។ ក្នុងនោះការពង្រីកវិសាលភាពនៃអាជីវកម្មប្រភេទអនឡាញ ឬហៅថា E-commerce បានកើនឡើងខ្លាំងនៅក្នុងតំបន់ដែលធ្វើឲ្យការវិនិយោគភ័ស្តុភារ និងឧស្សាហកម្មកើនឡើងខ្លាំងដល់ទៅ ២១៥ភាគរយ គិតត្រឹមត្រីមាសទី២ ឬប្រមាណជា ១៥ពាន់លានដុល្លារ ចំណែកឯការវិនិយោគទៅលើអគារការិយាល័យនៅតាមបណ្តាទីក្រុង ទទួលបានប្រមាណជា ១៥,៥ពាន់លានដុល្លារនៅទូទាំងតំបន់៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 25/04/2024
គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ