សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុសម្រេចពន្យារពេលបន្ថែមលើការប្រាក់ចំពោះអតិថិជនឆ្លងកូវីដ-19 និងអ្នកធ្វើចត្តាឡីស័ក

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សម្រេចលើកលែងការបង់ការប្រាក់ចំនួន2ខែសម្រាប់អតិថិជនឆ្លងកូវីដ-19 និងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល3ខែ សម្រាប់អ្នកជាប់ធ្វើចត្តាឡីស័ក រួមទាំងផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ(ប្រសិន​​បើអតិថិជនយល់ព្រម)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមទាំងពីរ ឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។

យោងតាមសេចក្ដីថ្លែងការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលAMS ទទួលបាននៅថ្ងៃទី12 ខែមេសា ឆ្នាំ2021នេះបញ្ជាក់ថា តបទៅនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាគមទាំងពីរសូមទទួលយក និងអនុវត្តតាមដោយធ្វើបច្ចុប្បន្នភាពកែសម្រួល​បន្ថែមគោលការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី7 ខែមេសា ឆ្នាំ2021 ដល់អតិថិជនដែលឆ្លងជំងឺកូវីដ-19 ដោយបានលើកលែងការបង់ការប្រាក់រយៈពេល2ខែ ហើយសម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័កនឹងផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល3ខែ

សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ថា ក្នុងករណីចាំបាច់នានាដែលជាតម្រូវការរបស់អតិថិជនរងផលប៉ះពាល់ដោយជំងឺកូវីដកូវីដ-19 សូមធ្វើការពិភាក្សាដោយផ្ទាល់ ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

លោក កាំង តុងងី ប្រធានផ្នែកទំនាក់ទំនងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានប្រាប់AMSថា ជារួមនៅក្នុងការបញ្ចេញឥណទានអំឡុងខែ1-2 បើធៀបនឹងឆ្នាំ 2020កន្លងទៅគឺប្រហាក់ប្រហែលគ្នាមិនមានការឡើងចុះខ្លាំងទេ ដោយសារតែទម្រង់នៃផលប៉ះពាល់នៃជំងឺកូវីដ-19ក៏មានដែរ។ តែបើចូលដល់ខែ3 ឥណទានថ្មីៗប្រហែលជាធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ2020 ដោយពេលនោះកូវីដ-19 ទើបចាប់ផ្តើម។

លោក កាំង តុងងី បានមានប្រសាសន៍ថា៖

“ខ្ញុំរំពឹងទុកថាក្នុងត្រីមាសទី1នេះ បើប្រើបធៀបឆ្នាំ​2020 ក៏មិនខុសគ្នាប៉ុន្មានទេដោយសារផលប៉ះពាល់នៃជំងឺកូវីដ-19 ។ ការសងត្រឡប់មានការធ្លាក់ចុះមកត្រឹម1.6ភាគរយ ប៉ុន្តែចាប់តាំងពីខែ3 អ្វីៗមានការប្រែប្រួល ដែលយើងរង់ចាំមើលលទ្ធផលជាក់ស្តែងបន្តទៅទៀត”

លោកបានពន្យល់ថា ៖

“កាលពីឆ្នាំ2020 ការឆ្លងរបស់ប្រជាជនមានចំនួនតិច តែសកម្មភាពសេដ្ឋកិច្ចជារឿងផ្សេង យើងឃើញថាការឆ្លងតិច​ តែយើងមានផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដែរ។​ វាជៀសមិនផុតទេ។ ថ្វីត្បិតយើងមានវ៉ាក់សាំង តែយើងឃើញការរីករាលដាលនៃជំងឺវារីកសាយភាយខ្លាំង ហើយតាមខេត្តក្រុងក៏មានវិធានការបិទខ្ទប់ ដូច្នេះសកម្មភាពសេដ្ឋកិច្ចវាក៏ធ្លាក់ចុះ មានន័យថាអតិថិជនដែលគាត់ត្រូវការឥណទានថ្មីៗដើម្បីពង្រីកអាជីវកម្ម លែងសូវមានតម្រូវការ ហើយការបង់សងត្រឡប់ក៏មានបញ្ហាខ្លះដែរ ដែលនេះជាសម្ពាធ”

លោក កាំង តុងងី ក៏បានបញ្ជាក់ថា សមាគមសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ក៏បានចេញសេចក្តីថ្លែងការណ៍2លើកគឺលើកទី1(ថ្ងៃទី7 ខែមេសា ឆ្នាំ2021) និងលើកទី2(ថ្ងៃទី12 ខែមេសា ឆ្នាំ2021)ដើម្បីឆ្លើយតបទៅស្ថានការណ៍ និងផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-19៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់