សមាគមចង់កាត់បន្ថយការនាំចូលជ្រូករស់ ខណៈឈ្មួញចង់នាំចូលជ្រូកបន្ថែម

ភ្នំពេញ ៖ ក្រោយពីបានពង្រឹងលទ្ធភាពក្នុងការចិញ្ចឹមក្នុងស្រុក និងការកាត់បន្ថយនាំចូលជ្រូកពីប្រទេសជិតខាង ជាពិសេសរឹតបណ្តឹងនូវការនាំចូលដោយខុសច្បាប់នោះ បច្ចុប្បន្ន កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់តែនាំចូលជ្រូករស់ចូលប្រមាណ ៦ ៧០០ក្បាលក្នុងថ្ងៃ មកនៅត្រឹម ១២០០ ក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ នេះបើតាមសមាគមចិញ្ចឹមសត្វកម្ពុជា។

ដោយសារប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ និងមានចក្ខុវិស័យច្បាស់លាស់សម្រាប់វិស័យកសិកម្មលើផ្នែកចិញ្ចឹមជ្រូកនេះ បច្ចុប្បន្ន កម្ពុជាមិនមែនជាទីផ្សារគោលដៅសម្រាប់ឈ្មួញខិលខូចក្នុងការនាំចូលជ្រូកមានជំងឺ ឬផលិតផលសាច់ជ្រូកដែលគ្មានគុណភាពនោះទៀតទេ។ នៅក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេ​សាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានគ្រប់គ្រងការនាំចូលជ្រូករស់ពីប្រទេសជិតខាងបានល្អ ផ្តល់ឱកាសយ៉ាងធំធេងដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក​ ដើម្បីពង្រឹងសមត្ថភាព និង គុណភាពផលិតផលរបស់ខ្លួនអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីបាននាពេលអនាគត។

បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកចិញ្ចឹមជ្រូកក្នុងស្រុកទទួលបានជោគជ័យជាច្រើនផ្នែករួមមានដូចជា ៖

១-បច្ចេកទេស ៖ ទោះបីថ្លៃដើមផលិតកម្មនៅខ្ពស់បន្តិច ប៉ុន្តែរយៈពេល២ឆ្នាំចុងក្រោយនេះ ផលិតភាពកើនឡើងយ៉ាងឆាប់រហ័ស ទោះបីប្រទេសជិតខាងរងផលប៉ះពាល់ដោយជំងឺប៉េស្តជ្រូកអាហ្រ្វិកធ្ងន់ធ្ងរក៏ដោយ ប៉ុន្តែសម្រាប់ប្រទេសយើងនៅតែអាចរក្សាបានភាពល្អប្រសើរ ។

២-គុណភាពជ្រូករស់ ៖ ដោយសារប្រើបច្ចេកទេសទំនើប និងអនុវត្តតាមបច្ចេកទេស ជ្រូកមានសុខភាពល្អ និងធានាបាននូវសុវត្ថិភាពចំណីអាហារជូនអ្នកទទួលទាន។

៣-បង្កើនការងារ ៖ តាមរយៈផលិតកម្មនៃការចិញ្ចឹមជ្រូកនៅពេលបច្ចុប្បន្ននេះ គឺបានផ្តល់ឱកាសការងារទាំងផ្ទាល់ និងដោយប្រយោលជាច្រើនកន្លែង ទាំងនៅក្នុងរោងចក្រផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមជ្រូក ក៏ដូចជាកសិករខា្នតតូចដែលអាចទទួលបានប្រាក់ចំណូល។

៤.ដើរតួនាជាទីផ្សារក្នុងស្រុក ៖ តាមរយៈកសិដ្ឋានចិញ្ចឹម ជាពិសេសរោងចក្រផលិតចំណីសត្វ បានស្រូបយកកសិផលក្នុងស្រុករាប់ម៉ឺនតោន រួមមានដូចជា ពោត កន្ទក់ ដំឡូងមី ។ល។

ជាមួយគ្នានេះ អ្វីដែលជាបញ្ហាចោទគឺនៅត្រង់ថា ខណៈដែលផលិតករខិតខំពង្រឹងលទ្ធភាពក្នុងការចិញ្ចឹមក្នុងស្រុកនោះ ស្រាប់តែក្រុមហ៊ុនវិស័យឯកជនមួយចំនួនបាន​ស្នើសុំ​ការអនុញ្ញាត​ជាគោលការណ៍​​សាកល្បង​នាំចូល​សត្វ​ជ្រូក​សាច់​រស់​ចំនួន១​លាន​ក្បាល​ក្នុង​មួយឆ្នាំ ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​ ។ បន្ថែមពីនេះ នៅមានក្រុមហ៊ុន ៤ ផ្សេងទៀតក៏បានស្នើសុំទៅក្រសួងសេដ្ឋកិច្ចតាមគោលការណ៍នាំចូលសត្វជ្រូករស់ សម្រាប់​យកមកបំពេញតម្រូវការក្នុងស្រុក ដោយបញ្ជាក់ថា បើដាក់ដេញថ្លៃតម្លាភាពនឹងផ្តល់នូវអត្ថប្រយោជន៍ច្រើន ក្នុងនោះអាចប្រមូលចំណូលចូលថវិកាជាតិជាង ៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស៊្រុន ពៅ បានប្រាប់ AMS ថាលោកគាំទ្ររាជរដ្ឋាភិបាលក្នុងកាត់បន្ថយការនាំជ្រូករស់ចូលទីផ្សារក្នុងស្រុក និងគាំទ្រក្រសួងកសិកម្ម ដែលការមិនអនុញ្ញាតនាំជ្រូករស់ចូលស្រុក ដែលជាវិធានការដ៏ត្រឹមត្រូវ គឺនាំចូលតែត្រឹមភាគរយ ដែលយើងខ្វះខាតប៉ុណ្ណោះ ។

លោក ស៊្រុន ពៅ បានមានប្រសាសន៍ថា ៖

«ការមិនឱ្យនាំជ្រូករស់ចូលទីផ្សារក្នុងស្រុក ជារឿងត្រឹមត្រូវដែលក្រសួងការពារផលប្រយោជន៍កសិករ ព្រោះថាចំណូលពីពន្ធនាំចូលជ្រូករស់ ជាចំណូលចូលថវិកាជាតិជាង ៣លានដុល្លារ ដែលវាជាចំនួនតិចតួច ខណៈដែលការចិញ្ចឹមជ្រូកក្នុងស្រុកកំពុងមានតម្លៃលើទីផ្សារសមស្រប»

លោក ស៊្រុន ពៅ ក៏បានបញ្ជាក់ថា ការរឹតបណ្តឹងនាំចូលជ្រូកពីក្រៅប្រទេសជួយធ្វើឱ្យកសិករខ្មែរទទួលបានផលប្រយោជន៍ច្រើនពីរោងចក្រផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមជ្រូក ជាពិសេសកសិករខា្នតតូច ទទួលបានប្រាក់ចំណេញ ហើយស្រូបលើចំណីសត្វយកកសិផលក្នុងស្រុករាប់ម៉ឺនតោនលើសចំណូល ៣លានដុល្លារដែលក្រុមហ៊ុននាំចូលលើកឡើងនោះផង។

សូមបញ្ជាក់ថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងទទួលបាន​ការស្នើសុំ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ចំនួន ​៣០​កសិដ្ឋាន (​ខ្នាត​ធំ​០៧​កន្លែង ខ្នាត​មធ្យម​ ០៣​កន្លែង និង​ខ្នាត តូច​២០​កន្លែង​) បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ពេញ​មួយឆ្នាំ​មាន​តែ​ចំនួន​១០​កសិដ្ឋាន ប៉ុណ្ណោះ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។

ស្លឹកទ្រាំង មានប្រយោជន៍ច្រើន និងធ្វើកាបូបបានស្អាតប្លែក និងប្រើបានយូរ

ជំនួញ, ព្រឹត្តិការណ៍

• 11/04/2024

ទ្រាំង ជាដំណាំមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើន សូម្បីស្លឹកក៏អាចយកទៅវិញកែច្នៃជាសម្ភារប្រើប្រាស់ ជាពិសេសធ្វើជាការបូបដ៏មានសោភ័ណភាពស្រស់ស្អាត។

វិស័យកម្មន្តសាល និងការងើបឡើងវិញ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ADB ព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤និង៦,០%ក្នុងឆ្នាំ២០២៥ ដោយសារកំណើនក្នុងវិស័យកម្មន្តសាល និង វិស័យទេសចរណ៍ ។

ភាពរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើវិស័យនេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/04/2024

ក្នុងរយៈពេល ៣០ឆ្នាំនេះ ប្រព័ន្ធធនាគារនៅកម្ពុជារក្សាបានភាពរីកចម្រើឥតឈប់ឈរ ដោយបន្តរក្សាបាននូវភាពធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច

តម្លៃប្រេងឡើងថ្លៃ ១​ ដុល្លារបន្ថែមក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារនៅតំបន់ហ្គហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,២ ភាគរយ ឬ ៩០,៤៨ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,២ ភាគរយ ឬ ៨៦,២១ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងតំបន់ឈូងសមុទ្រពិសេស ចុះអនុស្សរណៈនៃការយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងតំបន់ឈូងសមុទ្រពិសេសចុះអនុស្សរណៈយោគយល់គ្នាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

តួកគីកំពុងមានជម្លោះពាណិជ្ជកម្មជាមួយនឹងអ៊ីស្រាអែល ទាក់ទងទៅនឹងសង្រ្គាមនៅតំបន់ហ្គាហ្សា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទីក្រុងអង់ការ៉ាបានដាក់ការរឹតបន្តឹងលើពាណិជ្ជកម្មសម្រាប់ការនាំចេញផលិតផល ៥៤​ ប្រភេទទៅកាន់អ៊ីស្រាអែល ​បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ជំនួយ​តួកគី​ទម្លាក់​ចូល​ក្នុង​តំបន់​ហ្គាហ្សា

សម្ដេច​ធិបតី ៖ គម្រោង​ព្រែកជីកហ្វូណន​តេជោ​ ជីកថ្មីតែ​៧គីឡូម៉ែត្រ​ប៉ុណ្ណោះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/04/2024

គម្រោងព្រែកជីកហ្វូណនតេជោ​​ គ្រោង​នឹង​បើក​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២៤​នេះ ហើយគម្រោងនេះ មានប្រវែង​ប្រមាណ១៨០គ.ម ប៉ុន្តែជីក​ថ្មីតែ៧គ.មប៉ុណ្ណោះ

សម្តេចធិបតី ៖ តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់ ខណៈរាជរដ្ឋាភិបាលប្រឹងប្រែងរក្សាលំនឹងទីផ្សារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

សម្តេចធិបតីបានគូសបញ្ជាក់ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់

ចង្ក្រានបរិស្ថាន ៖ ជួយពលរដ្ឋជាច្រើនគ្រួសារឱ្យសន្សំសំចៃថវិកាបានច្រើនជាងមុន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

តាមរយៈចង្ក្រាននេះ គេអាចប្រើអុសតិចជាងមុន អាចតម្លើង ឬបន្ថយកម្ដៅបាន និងអាចកាត់បន្ថយផ្សែងរហូតទៅដល់ ៩៥% ដែលជាការគិតគូដល់សុខមាលភាពអ្នកប្រើប្រាស់