ចុងត្រីមាសទី១ ដើមឆ្នាំ2021 រដ្ឋាភិបាលកម្ពុជាទទួលបានទុន​វិនិយោគបន្ថែមជិត 70 លាន​ដុល្លារ

ភ្នំពេញ៖ គិតត្រឹមសប្ដាហ៍ទី3នៃចុងត្រីមាសទី1ដើមឆ្នាំ2021 បើទោះជាកំពុងស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងវិបត្តិនៃជំងឺឆ្លងកូវីដក្នុងសហគមន៍ ប៉ុន្តែ​រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តទទួលបានលំហូរទុនវិនិយោគថ្មីដែលមានតម្លៃសរុបជិត70លានដុល្លារ លើការស្នើសុំវិនិយោគនៅក្នុងវិស័យឧស្សាហកម្ម កាត់ដេរ វិស័យថាមពល និងផ្នែកវារីវប្បកម្មដែលរាជរដ្ឋាភិបាលកំពុងលើកទឹកចិត្ត។

គម្រោង​វិនិយោគ​ថ្មីដែលទើបទទួលបានការស្នើសុំពីវិស័យឯកជនរួមមានចំនួន7 ត្រូវបានគណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​ចេញ​​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដោយមានទីតាំស្ថិតនៅតាមបណ្តាខេត្តក្រុង និងតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗគ្នា។

តាមរយៈក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលបានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរជូន​ដល់​ក្រុមហ៊ុនទាំងនេះរួមមានដូចជា៖

ទី1- ក្រុមហ៊ុន INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​វេ​ជ្ជ​សាស្ត្រ និង​ផលិត​សម្ភារ​:​បរិក្ខា​រវិ​ជ្ជ​សាស្ត្រ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ​រ័​ជី ខេត្ត​ព្រះសីហនុ​ មាន​ទុនវិនិយោគ​ប្រមាណ 10លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,200 ​កន្លែង។

​ទី២-ក្រុមហ៊ុន XIN WEI JIE CO., LTD. ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 2.9​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 659កន្លែង​។

​ទី3- ក្រុមហ៊ុន​ YUAN SHUO (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោង​ចក្រ​ផ្គុំ​ដំ​ទ្បើង​សម្ភារៈ​អេ​ទ្បិ​ច​ត្រូ​និក និង​គ្រឿងបន្លាស់​អេ​ទ្បិ​ច​ត្រូ​និក​គ្រប់​ប្រភេទ មានទីតាំងស្ថិតនៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ 2.2លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 232​ កន្លែង​។

ទី4- ក្រុមហ៊ុន​ HUIQUANFENG TECHNOLOGY (CAM BODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​ទោចក្រយាន និង​គ្រឿង​បំណែក​ទោ​ចក្រយាន​គ្រប់​ប្រភេទមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេងបាវិត ខេត្ត​ស្វាយរៀង​ មាន​ទុនវិនិយោគ​ប្រមាណ 7​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 180 កន្លែង។

ទី5- ក្រុមហ៊ុន​ FIRST AQUATIC INDUSTRIAL CO., LTD. គម្រោង​បង្កើត​វារីវប្បកម្ម មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង​ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ 25.2 ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 155 ​កន្លែង​។​

ទី6- ក្រុមហ៊ុន​ GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD គម្រោង​បង្កើត​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យអានុភាព 20MW មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង មាន​ទុនវិនិយោគ​ប្រមាណ​17.6 ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន150កន្លែង​។

ទី7- ក្រុមហ៊ុន​ SCHNEITIC CHINT CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំ​ទ្បើង​គ្រឿង​សម្ភារៈ​អគ្គិសនី មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ក្រោម​ទុនវិនិយោគ​ប្រមាណ ​2.5 ​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 62​កន្លែង​ ​៕​

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ