AT&T និង Discovery ចាប់ដៃគ្នាបង្កើតជាប្រព័ន្ធផ្សព្វផ្សាយខ្នាតយក្សមួយដែលមានតម្លៃ150ពាន់លានដុល្លារ

បរទេស៖​ ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក AT&T  បានរៀបចំបង្កើតកិច្ចព្រមព្រៀង​សហការជាដៃគូជា​មួយក្រុម​ហ៊ុន​លំដាប់​អន្តរជាតិប៉ុស្តិ៍ Discovery ក្នុងការអភិវឌ្ឍន៍ឲ្យលេចចេញជារូបរាងថ្មីនៃបណ្តាញផ្សព្វផ្សាយចម្រុះដែលមានវិសាលភាព​ទូលាយក្នុង​តម្លៃ​ប្រមាណជា 150 ពាន់លានដុល្លារ។

តាមរយៈកិច្ចព្រមព្រៀងនេះមានន័យថា ក្រុមហ៊ុនដែលមានស្ទូឌីយោធំបំផុតរបស់ហូលីវូដនឹងក្លាយទៅជាក្រុមហ៊ុនស្ថិតនៅក្រោម​ដំបូលតែ​មួយ​ជាមួយនឹងប៉ុស្តិ៍ឯកសារដ៏ល្បីល្បាញ Discovery ខណៈដែល AT&T ត្រូវបានគេស្គាល់ថាជាម្ចាស់នៃក្រុមហ៊ុន​សារព័ត៌មានល្បីៗ​លើពិភព​​លោកជាច្រើនដូចជា CNN, CBO និង Warner Bros ជាដើម ហើយក៏ទើបតែចំណាយលុយប្រមាណ 108.7ពាន់​លាន​ដុល្លារទិញយក Time Warner ដែលជាក្រុមហ៊ុនទូរទស្សន៍ខ្សែកាបដ៏ធំបំផុតរបស់អាមេរិកកាលពីឆ្នាំ2018 ដែលអាចអនុញ្ញាតឲ្យខ្លួន អាចបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនធំៗផ្សេងទៀតលើពិភពលោកបានយ៉ាងងាយស្រួលដូចជា Netflix, Disney និង Amazon ជាដើម។

គួរឲ្យដឹងដែរថា Discovery ដែលជាប៉ុស្តិ៍ផ្សព្វផ្សាយដ៏ពេញនិយមទៅលើកម្មវិធីជាច្រើន ដូចជាការចំអិនអាហារ កម្មវិធីវិទ្យាសាស្ត្រ និងឯកសារសត្វផងដែរនោះ។ ដោយឡែក AT&T ត្រូវបានគេទទួលស្គាល់ថា គឺជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានទំហំធំជាង​គេបំផុត​នៅលើលោកដោយផ្អែកទៅលើប្រាក់ចំណេញរបស់ខ្លួន ដែលបានបង្កើតឡើងតាំងពីឆ្នាំ1877 ដោយបុរសដែលមានឈ្មោះថា Alexander Graham Bell ហើយក៏ជាក្រុមហ៊ុនដំបូងបំផុតរបស់អាមេរិកដែលទទួលបានអាជ្ញាបណ្ណសម្រាប់ការប្រើប្រាស់សេវាទូរស័ព្ទផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់

ក្រុមហ៊ុនធំៗចំនួន៣ សម្លឹងឃើញឱកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមហ៊ុនធំៗចំនួន៣ បានសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជាលើវិស័យថាមពល និងសេដ្ឋកិច្ច​ឌីជីថល ហើយបានមកស្វែងយល់ និងសុំការប្រឹក្សាយោបល់ពីរាជរដ្ឋាភិបាល ។

“គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០” នៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/04/2024

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-៣០ មានចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានការប្រើប្រាស់យានយន្តអគ្គិសនីល្អបំផុត

ធនាគារពិភពលោក (World Bank) ព្រមានថា តម្លៃប្រេងអាចឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,១២ ភាគរយ ឬ ៨៩,០១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៩២ ឬ ៨៣,៥៧ ដុល្លារក្នុងមួយបារ៉ែល

នាវាមួយគ្រឿង នាំទេសចរជាង៨០០នាក់មកពី២៧ប្រទេសចូលទស្សនាកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ការចូលចតរបស់នាវា SEABOURN SOJOURN មានគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេស​វៀតណាម

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ