នាយករដ្ឋមន្ត្រីអូស្ត្រាលីស្នើទៅ WTO ជួយដោះស្រាយបញ្ហាជម្លោះតម្លៃស្រាក្រហមជាមួយចិន

បរទេស៖ នៅសប្តាហ៍នេះនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison តាមរយៈការចេញផ្សាយរបស់សារព័ត៌មាន The Bloomberg បានឲ្យដឹងថា លោកបានធ្វើការស្នើសុំទៅខាងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីឲ្យជួយដោះស្រាយបញ្ហាជម្លោះតម្លៃស្រាក្រហមជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។

លោក Morrison បានលើកឡើងថា ក្រុមអ្នកផលិតស្រាក្រហមភាគច្រើនគឺស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ហើយអ្នកបង្កបង្កើនផលទំពាំងបាយជូរ​សម្រាប់​ផលិតស្រាក្រហមក៏នៅក្នុងប្រទេសអូស្ត្រាលីកំពុងទទួលរងនូវការខាតបង់។ លោកបានបញ្ជាក់ថា ទណ្ឌកម្មពាណិជ្ជកម្មដែលបានដាក់ដោយរដ្ឋាភិបាលនៃ​ប្រទេស​ចិនគឺជារឿងដែលមិនបានធ្វើការពិចារណាឲ្យបានត្រឹមត្រូវទាល់តែសោះ។ ដូចនេះពួកយើងកំពុងស្វែងរកដំណោះស្រាយមួយពីសំណាក់អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។

ថ្នាក់ដឹកនាំកំពូលរបស់អូស្ត្រាលីកន្លងមកធ្លាប់បាននិយាយហើយថា ខ្លួនកំពុងពិចារណាក្នុងការស្នើសុំឲ្យ WTO ជួយដោះស្រាយបញ្ហាជម្លោះស្រាក្រហម​ជាមួយនឹងចិន ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបណាមួយមកកាន់រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីនៅឡើយទេ ខណៈដែលក្រសួង​ការ​បរទេសអូស្ត្រាលីកំពុងស្វែងរកព័ត៌មានលំអិតថា តើ WTO នឹងចាត់វិធានការយ៉ាងណាចំពោះបញ្ហានេះ។

ទំនាក់ទំនងរវាងរដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលនៃប្រទេសចិនបានចាប់ផ្តើមកើនឡើងសំពាធតាំងតែពីឆ្នាំ2018 ប៉ុន្តែវាចាប់ផ្តើមធ្ងន់ធ្ងរខ្លាំងកាលពីឆ្នាំ2020 កន្លងទៅនេះក្រោយពេលដែលនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Morrison បានធ្វើការអំពាវនាវឲ្យអន្តរជាតិបើកការស៊ើបអង្កេតទៅលើប្រភពដើមនៃវីរុសកូវីដ  ហើយថែមទាំងបានរិះគន់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរទៅលើបញ្ហានៃទីក្រុងហុងកុង និងតំបន់ស៊ីជាំង។

ក្រៅពីនោះលោកនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលត្រូវចូលរួមកិច្ចប្រជុំ G7 នៅថ្ងៃ ទី11 ខែមិថុនា ឆ្នាំ2021នេះ នៅក្នុងប្រទេសអង់គ្លេស ក៏នឹងស្វែងរកការគាំទ្រពីសំណាក់មេដឹកនាំកំពូលៗក្នុងពិភពលោកក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសេដ្ឋកិច្ចដែលរងសម្ពាធពីសំណាក់រដ្ឋាភិបាលចិន ឬសេដ្ឋកិច្ចបែបការបង្ខិតបង្ខំ (Economic Coercion) របស់អូស្ត្រាលីនៅពេលនេះផងដែរ ។

គួរឲ្យដឹងដែរថា ប្រទេសចិនដែលធ្លាប់ជាអតិថិជនធំបំផុតរបស់ផលិតផលស្រាក្រហមអូស្ត្រាលី បានប្រកាសបង្កើនពន្ធទៅលើផលិតផលស្រាក្រហមរបស់អូស្ត្រាលីដល់ទៅ 200 ភាគរយក្នុងរយៈពេល 5 ឆ្នាំគិតចាប់តាំងតែពីខែមីនាមក ហើយក្រៅពីនោះជារូបភាពទណ្ឌកម្មសេដ្ឋកិច្ចទៅលើអូស្ត្រាលីផងដែរចិនក៏បានបង្កើនតម្លៃទៅលើផលិតផលផ្សេងទៀតផងដែរ ដូចជា ធ្យូងថ្ម សាច់គោ គ្រាប់ធញ្ញជាតិ និងបង្កងផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ