សម្ភារៈប្រើប្រាស់ច្នៃពីដើមឫស្សីកំពុងទាក់ទាញចំណាប់អារម្មណ៍ និងមានតម្រូវការទីផ្សារ

ឫស្សី ត្រូវបានគេយកមកប្រើប្រាស់ជាប្រយោជន៍ច្រើនយ៉ាងទៅតាមតម្រូវការ ប៉ុន្តែអ្វីដែលជាការគួរឱ្យចាប់អារម្មណ៍នោះគឺមានផលិតផល និងសម្ភារៈ​ប្រើប្រាស់ប្រចាំថ្ងៃដ៏ទាក់ទាញយ៉ាងច្រើនដែលត្រូវបានគេច្នៃចេញពីដើមឫស្សី និងកំពុងមានតម្រូវការទីផ្សារ​នា​ពេល​បច្ចុប្បន្ន។

ជាម្ចាស់អាជីវកម្មវ័យក្មេងម្នាក់ កញ្ញា គឹម លីហៀង មានលក់សម្ភារៈប្រើប្រាស់ច្នៃពីដើមឫស្សីបានប្រាប់ AMS ឱ្យដឹថា កញ្ញាបានចាប់ផ្ដើមអាជីវកម្ម​នេះនៅ​កំឡុងឆ្នាំ2019 ជាមួយនឹងក្ដីរំពឹងថាអាចបានចូលរួមចំណែកនៅក្នុងការជួយលើកស្ទួយផលិផលខ្មែរ ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យបានកាន់តែទូលាយ​ទៅកាន់មហាជនតាមរយៈស្នាដៃឆ្លាក់ជារូបភាពតំណាងសិល្បៈខ្មែរជាច្រើនសណ្ឋាននៅលើផលិតផលរបស់កញ្ញាដែលច្នៃចេញពីដើមឬស្សី។

កញ្ញាបានបន្តប្រាប់ឱ្យដឹងថា មូលហេតុសំខាន់ដែលបណ្តាលចិត្តឱ្យប្រកបអាជីវកម្មលក់ផលិតផលច្នៃពីដើមឫស្សីនេះ ក៏ព្រោះតែកញ្ញាមានចំណូលចិត្តទៅ​លើការកែច្នៃវត្ថុធាតុដើមក្នុងស្រុកឱ្យក្លាយជាផលិតផលថ្មី ដែលអាចប្រើប្រាស់បានជាប្រយោជន៍ប្រចាំថ្ងៃ អាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក និងជួយ​ថែរក្សា​​បរិស្ថាន​ផងដែរ។

សម្រាប់ផលិតផល និងសម្ភារៈដែលបានដាក់លក់នៅក្នុង Page facebook (ឫស្សី I Bamboo) របស់កញ្ញា គឹម លីហៀង មានច្រើនប្រភេទ ដូចជាកែវទឹក ដបទឹករក្សាសីតុណ្ហភាព ទុយោបឺតទឹក ប៊ិច និងសៀវភៅ ជាដើម ដោយរាល់ផលិតផលនីមួយៗសុទ្ធតែមានការរចនាជារូបភាពផ្សេងៗគ្នាដ៏ស្រស់ស្អាត និងទាក់​ទាញ​ជាទី​បំផុត ហើយភាគច្រើនរំលេចចេញនូវរូបភាពដែលបង្ហាញពីអក្សរសាស្ត្រខ្មែរ និងសិល្បៈវប្បធម៌ខ្មែរ។ 

កញ្ញា គឹម លីហៀង បានបញ្ជាក់ប្រាប់ថា៖

“ផលិតផលមួយចំនួនត្រូវបានទិញចូល និងចែកចាយបន្ត ហើយផលិតផលក៏ដូចជាសម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​ដែល​អាចជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ថែរក្សាបរិស្ថានបានដូចជាកែវទឹក ទុយោបឺតទឹកជាដើម គឺខ្ញុំរចនារូបភាពឡើងដោយខ្លួនឯង និងរចនា​រូបភាព​​ទៅ​តាមការចង់បានរបស់អតិថិជន”

ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃសិល្បៈឆ្លាក់រូបភាព ឬតួអក្សរនៅលើផលិតផលឫស្សីនេះ ត្រូវបានម្ចាស់អាជីវកម្មវ័យក្មេងរូបនេះបញ្ជាក់ថា រាល់ការឆ្លាក់ និងរចនា​ផ្សេងៗគឺត្រូវប្រើម៉ាស៊ីឡេហ្សឺបាញ់ មិនត្រូវការទឹកថ្នាំនោះទេ ពោលគឺដំណើរការនៃការឆ្លាក់ត្រូវពឹងផ្អែកសំខាន់លើចរន្តអគ្គិសនី ដែលជាធម្មតា​ការចំណាយពេល​ឆ្លាក់យូរ ឬឆាប់គឺអាស្រ័យទៅលើរូបភាពដែលជាការចង់បានរបស់អតិថិជន។

ដោយឡែកពាក់ព័ន្ធទៅនឹងក្ដីស្រឡាញ់ទៅលើបរិស្ថានវិញ ជានិច្ចកាលកញ្ញា លីហៀង តែងបានចូលរួមក្នុងសកម្មភាពរើសសំរាម និងសកម្មភាពផ្សេងៗ​ដែល​ទា​ក់ទងនឹងការថែរក្សាបរិស្ថាន ប៉ុន្តែដោយមើលឃើញថា សំរាមច្រើនរើសមិនចេះអស់ ជាពិសេសសំណល់ប្លាស្ទីកដូចជា ថង់ ដបទឹកសុទ្ធ កែវទឹកជាដើម កញ្ញាក៏មានគំនិតមួយគឺធ្វើ​យ៉ាងណាឲ្យមនុស្ស​កាត់បន្ថយការ​ប្រើប្រាស់ប្លាស្ទីក។

កញ្ញាបាននិយាយថា៖

“បើយើងគិតជាមធ្យមក្នុងមនុស្សម្នាក់យ៉ាងហោចណាស់ក្នុងមួយថ្ងៃក៏ប្រើអស់កែវប្លាស្ទីកមួយ ឬថង់មួយទៅលើកាហ្វេ ឬភេសជ្ជៈ​របស់ពួកគេ ប៉ុន្តែបើពួកគេមានដបទឹកបរិស្ថាន ឬកែវទឹកធ្វើពីឫស្សីនៅតាមខ្លួន គឺវាជួយបានច្រើនមែនទែន។ នៅពេលអតិថិជនមានដបទឹកនេះ ពួក​គាត់​នឹងយកតាមខ្លួនជាមិនខាន នេះហើយជាការផ្សព្វផ្សាយដោយប្រយោលមួយទៅកាន់មនុស្សជុំវិញខ្លួនឱ្យចូលរួមថែរក្សាបរិស្ថាន។ ម៉្យាងទៀត ខ្ញុំក៏អាច​ចូល​រួមផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ខ្មែរ តាមរយៈរូបភាពនៅលើដបទឹកបរិស្ថាន ឬកែវទឹកបរិស្ថានទាំងនេះ ដូចជា គំនូររូបអប្សរា ល្ខោនខោល ចាប៉ី ប្រាសាទ និង​ពាក្យស្លោកផ្សេងៗ”

ឆ្លៀតនៅក្នុងឱកាសនេះ កញ្ញា គឹម លីហៀង ក៏បានថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលបានគាំទ្រផលិតច្នៃពីឫស្សីនេះ ដែលក្រៅពីបានជួយ​លើក​ស្ទួយផលិតផលនៅក្នុងស្រុក ថែមទាំងបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទីក ដើម្បីថែរក្សាបរិស្ថានផងដែរ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់