ផលិតផលស្ករចេកខេត្តកំពង់ចាមកំពុងមានទីផ្សារទូលាយ ទាំងក្នុង និងក្រៅប្រទេស

ស្ករចេក គឺជាផលិតផលខ្មែរដែលត្រូវបានកែច្នៃពីផ្លែចេកទុំទៅជាស្ករ ហើយអាចទទួលទានបានដូចស្ករទូទៅដែរ។ ស្ករចេកប្រភេទនេះបច្ចុប្បន្នត្រូវបានផលិតឡើងនៅក្នុងសហគ្រាសមួយដែលមានឈ្មោះ គំនិតថ្មី ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។

លោក លឹម ផារ៉ា ជាម្ចាស់សហគ្រាស​ គំនិតថ្មី New Idea Enterprise បានមានប្រសាសន៍ប្រាប់ AMS ថា ស្ករចេក ជាផលិតផលដែលត្រូវបានយកចិត្តទុកដាក់ក្នុងការផលិតជាចម្បង ដោយសារតែវាប្លែកពីគេ និងមានទីផ្សារទូលាយទាំងក្នុង និងក្រៅប្រទេស។ ក្រៅពីនេះ នៅក្នុងសហគ្រាសក៏មានផលិតផលផ្សេងៗទៀតដែលច្នៃចេញកសិផលខ្មែរសុទ្ធសាធ ដូចជា ផលិតផលដំណាប់ចេក ស្ករគ្រាប់ដូង ស្រាចេក ដំណាប់ស្វាយ និងផលិតផលដទៃទៀតប្រមាណ ៣០មុខ ដែលមានរសជាតិឆ្ងាញ់ មានអនាម័យ ព្រមទាំងមានការវេចខ្ចប់យ៉ាងមានសុវត្ថិភាព។

សហគ្រាសគំនិតថ្មីមានទីតាំងស្ថិតនៅ ភូមិតាអុង ស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលមកដល់ពេលបច្ចុប្បន្ននេះអាចមានលទ្ធភាពផលិតស្ករចេកប្រចាំខែបានចន្លោះពី ៥-១០តោន ហើយរាល់ផលិតផលរបស់សហគ្រាសបានចែកចាយទៅតាមបណ្ដាផ្សារទំនើបតូចធំ ក៏ដូចជាផ្សារសហគមន៍នានានៅក្នុងប្រទេស​ ហើយក៏មានការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ដូចជាប្រទេសថៃ និងអាល្លឺម៉ង់ជាដើម។

“យើងយកកសិផលភាគច្រើននៅក្នុងតំបន់ផ្ទាល់ដែលជាការរួមចំណែកជួយដល់កសិករនៅក្នុងតំបន់ ហើយមួយចំនួនទៀតយកមកពីតំបន់ផ្សេងក្រៅខេត្ត។ ចំពោះដំណើរការផលិត យើងត្រូវចំណាយពេលយូរទៅលើការបន្ទុំចេកប៉ុណ្ណោះដោយសារយើងបន្ទុំវាទៅតាមដំណើរ។ បន្ទាប់មកយើងយកមកកូរដូចធ្វើស្ករត្នោតដែរ ដោយអាចចំណាយរយៈពេលតែមួយថ្ងៃអាចវេចខ្ចប់បានហើយ”

លោក លឹម ផារ៉ា បានបញ្ជាក់ថា

លោកបានរំលឹកឲ្យដឹងថា អាជីវកម្មមួយនេះបានចាប់ផ្ដើមឡើងកាលពីឆ្នាំ២០១៣ ខណៈដែលទិន្នផលផ្លែចេកនៅតំបន់ដែលលោករស់នៅមិនមានទីផ្សារ និងសល់ច្រើនទុំចោលពេញចំការ ទើបលោកនឹកឃើញចង់ផលិតអ្វីមួយដែលប្លែកពីគេ ក្រៅពីចេកឆាបដែលគេធ្វើទូទៅ។ លោកបានស្រាវជ្រាវអស់រយៈពេលជិត២ឆ្នាំរួមជាមួយការអភិវឌ្ឍបច្ចេកទេសខ្លះៗតពីចាស់ៗ ក្នុងការផលិតស្ករចេកដែលមានរសជាតិឆ្ងាញ់ប្លែកខុសគេ។

អាជីវកម្មរបស់លោកបានផ្តើមចេញពីការផលិតស្ករចេកជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ​ប៉ុន្តែក្រោយមកដោយសារវាជាផលិតផលថ្មី មានរសជាតិឈ្ងុយឆ្ងាញ់ មានការគាំទ្រច្រើន លោកបានសិក្សាពីបច្ចេកទេសកែច្នៃ និងផលិតបន្ថែម ដោយបានបង្កើតជាម៉ាស៊ីនច្នៃដោយខ្លួនឯងតែម្ដង។ នៅក្នុងការរៀបចំជាខ្សែសង្វាក់ផលិតផលកម្មលើកដំបូង លោកបានចំណាយដើមទុនប្រមាណជិត៣ម៉ឺនដុល្លារ ដោយមិនចាំបាច់តម្រូវឲ្យប្រើកម្លាំងមនុស្សកូររង្វាស់បែបប្រពៃណីនោះទៀតឡើយ។

ជាមួយនឹងដំណើរការនៃការផលិតដោយម៉ាស៊ីនជាជំនួយនេះ ផលិតផលស្ករចេកចាប់ផ្តើមមានទីផ្សារកាន់តែទូលាយ ហើយថែមទាំងបានបំបែកទីផ្សារចេញទៅក្រៅប្រទេសថែមទៀតផង។

យ៉ាងណាក៏ដោយ ម្ចាស់សហគ្រាសដែលកំពុងទទួលបានភាពជោគជ័យទៅលើផលិតផលថ្មីនៃស្ករចេករូបនេះក៏បានលើកឡើងពីបញ្ហាប្រឈមផងដែរថា ថ្វីត្បិតស្ករចេកមានទីផ្សារទូលាយ ប៉ុន្តែភាពប្រឈមក៏នៅតែមាននៅក្នុងដំណើរទីផ្សារ និងការផលិត ជាពិសេសផ្នែកដើមទុនសម្រាប់ផែនការអាជីវកម្ម។ លោកចង់ពង្រីកសង្វាក់ផលិតកម្មឲ្យកាន់តែធំ និងបំបែកទីផ្សារក្រៅស្រុកបន្ថែមទៀត។

ជាចុងក្រោយ លោកបានជំរុញ និងលើកទឹកចិត្តឱ្យប្រជាជនខ្មែរចូលរួមគាំទ្រផលិតផលក្នុងស្រុក ដោយសារផលិតផលខ្មែរក៏មានគុណភាពល្អ រសជាតិឆ្ងាញ់មិនចាញ់ផលិតផលបរទេសនោះទេ ហើយក៏ជាសកម្មភាពជួយលើកស្ទួយដល់សេដ្ឋកិច្ចកសិករ ពាណិជ្ជករ និងសង្គមជាតិផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

នស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន AMS សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ