បរទេស៖ ការសិក្សាស្រាវជ្រាវមួយដែលបានធ្វើឡើងដោយក្រុមហ៊ុនអ្នកវិភាគអនឡាញរបស់ហូឡង់ដែលមានឈ្មោះថា Resume.io រួចមក បានរកឃើញថា ទីក្រុងបាងកកប្រទេសថៃបានជាប់ឈ្មោះជាទីក្រុងដែលពេញនិយមរបស់អាស៊ីសម្រាប់ក្រុមអ្នកចូលចិត្តធ្វើដំណើរជុំវិញពិភពលោក និងមានជំនាញធ្វើការផ្នែកឌីជីថល ដែលភាសាអង់គ្លេសហៅថា Digital Nomads។
តាមរយៈការសិក្សាខាងលើនេះបានអះអាងថា៖
“ក្រុងបាងកក ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី4នៅលើពិភពលោកក្នុងនាមជាទីក្រុងដែលទាក់ចិត្តក្រុម Digital Nomads បំផុត ដោយសារតែតម្លៃនៃការចាយវាយសម្រាប់ការរស់នៅប្រចាំថ្ងៃមានលក្ខខណ្ឌសមរម្យ ហើយការប្រើប្រាស់បណ្ដាញអ៊ីនធឺណេតក៏មានភាពល្អប្រសើរ រួមជាមួយនឹងតម្លៃទាប”
Digital Nomad ត្រូវបានគេកំណត់ទៅលើក្រុមមនុស្សទាំងឡាយណាដែលចូលចិត្តធ្វើដំណើរជុំវិញពិភពលោក និងអាចប្រកបការងារជំនាញរបស់គេលើប្រព័ន្ធឌីជីថលបាន ដោយទាមទារឲ្យពួកគេមានតែកំព្យូទ័រយូរដៃមួយគ្រឿង និងបណ្តាញអ៊ីនធឺណេតតែប៉ុណ្ណោះ។ ទីកន្លែងបំពេញការងាររបស់ពួកគេអាចធ្វើបានគ្រប់ទីកន្លែង រាប់ទាំងនៅការិយាល័យធ្វើការងារផ្លូវការ ទីសាធារណៈ និងហាងកាហ្វេជាដើម។
តាមរយៈ Resume.io បានបង្ហាញដែរថា ចំណាត់ថ្នាក់លេខរៀងទី1សម្រាប់ក្រុម Digital Nomads គឺនៅទីក្រុង វ៉ានឃូវឺររបស់ប្រទេសកាណាដា ទី2 ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក និងលេខរៀងទី3 ទីក្រុងឡុងរបស់ប្រទេសអង់គ្លេស ទី4ទីក្រុងបាងកក ប្រទេស និងទីក្រុងឌូបៃរបស់សហភាពអារ៉ាប់រួមឈរនៅលេខរៀងទី5 ។
លោក Rolf Bax អ្នកជំនាញមតិការបស់ Resume.io បាននិយាយថា ជម្រើសនៃការធ្វើដំណើរសម្រាប់ក្រុម Digital Nomads បានស្ថិតនៅក្នុងចំនួនកំណត់មួយចាប់តាំងតែពីមានបញ្ហារាតត្បាតនៃវីរុសកូវីដ ប៉ុន្តែគេជឿជាក់ថា នៅពេលដែលការធ្វើដំណើរអាចត្រឡប់មកវិញបាននោះក្រុមអ្នកធ្វើការងារលើជំនាញមួយនេះនឹងមានសន្ទុះកើនឡើងខ្លាំងជាក់ជាមិនខាន ជាក់ស្តែងតួលេខនៃក្រុមអ្នកធ្វើការងារបែបនេះនៅអាមេរិកគិតត្រឹមចុងឆ្នាំ2020មានការកើនឡើងដល់ទៅ12ភាគរយរួចទៅហើយ ហើយអាចនឹងបន្តមានកំណើនបន្ថែមទៀតនៅក្នុងឆ្នាំ2021នេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។
Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ
Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ
ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 26/04/2024
Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ