«សេវាប៊េងកាសួរេន» កំពុងផ្តល់ភាពងាយស្រួលដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រង

ភ្នំពេញ៖ ដើម្បីបង្កើនភាពងាយស្រួលដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រង ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឲ្យធនាគារចំនួន ២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៤ ផ្តល់សេវា ប៊េងកាសួរេន (Bancassurance) តាមរយៈម៉ូលឌែលណែនាំអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១ ផ្តល់សេវា ប៊េងងកាសួរេន តាមរយៈម៉ូលឌែលភ្នាក់ងារ។

អគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានថ្លែងថា ការគាំទ្រដល់ការអភិវឌ្ឍវិស័យធានារ៉ាប់រង និងការបង្កើនលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាធានារ៉ាប់រង ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវប្រកាសស្តីពីលក្ខខណ្ឌសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធ្វើអាជីវកម្ម ប៊េងកាសួរេន ក្នុងគោលដៅកំណត់ក្របខណ្ឌបទប្បញ្ញត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្រោមឱវាទរបស់ធនាគារជាតិនៃកម្ពុជា  ដែលមានបំណងប្រកបអាជីវកម្ម​ ប៊េងកាសួរេន អាចផ្តល់សេវា​ ប៊េងកាសួរេន ទៅកាន់អតិថិជនរបស់ខ្លួនក្រោមរូបភាពជាម៉ូលឌែលណែនាំអតិថិជន ឬម៉ូឌែលភ្នាក់ងារ។

ឯកឧត្តមបានថ្លែងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យធនាគារចំនួន ២២ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៤ ផ្តល់សេវា ប៊េងកាសួរេន តាមរយៈម៉ូលឌែលណែនាំអតិថិជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ១ ផ្តល់សេវាប៊េងងកាសួរេនតាមរយៈម៉ូលឌែលភ្នាក់ងារ។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានថ្លែងដូច្នេះថា៖

«ការអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រកបអាជីវកម្ម ប៊េងកាសួរេន បានបង្កើនភាពងាយស្រួលដល់សាធារណជនក្នុងការទទួលបានសេវាធានារ៉ាប់រង ដូចជាសេវាធានារ៉ាប់រងសុខភាព សេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងខ្នាតតូចដទៃទៀត តាមរយៈបណ្តាញចែកចាយ នៅតាមសាខារបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលមាននៅគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា»

បន្ថែមពីនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន ក៏បានភ្ជាប់សេវាធានារ៉ាប់រង ឥណទានដែលផ្ដល់ដោយក្រុមហ៊ុនធានារ៉ាប់រងជាដៃគូជាមួយសេវាឥណទានរបស់អតិថិជនផងដែរ។ សេវាធានារ៉ាប់រងឥណទានផ្តល់នូវសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ (Financial Safety Net) ដែលនឹងធានាពីលទ្ធភាពទូទាត់សងបំណុលនៅពេលអតិថិជនជួបប្រទះបញ្ហាអាជីវកម្ម ឬបញ្ហាសុខភាពដែលប៉ះពាល់ដល់ប្រភពចំណូលក្នុងការទូទាត់សងឥណទានរបស់ខ្លួន ដើម្បីជៀសវាងការលក់ទ្រព្យធានា និងទូទាត់បំណុលរបស់អតិថិជន។ ជាការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុកម្ពុជា យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ រាជរដ្ឋាភិបាលបានអនុម័តដោយកំណត់នូវផែនការសកម្មភាពចំនួន ១១៥ ហើយក្នុងនោះមានផែនការសកម្មភាពចំនួន ២៣ ដែលត្រូវបានកំណត់ ដើម្បីគាំទ្រដល់វិស័យធានារ៉ាប់រងនៅកម្ពុជា តាមរយៈសកម្មភាពអាទិភាពចំនួន ០៤ រួមមាន ៖ ១/-ការបង្កើនការយល់ដឹង ពីការធានារ៉ាប់រងជាសាធារណៈ និងកិច្ចគាំពារអតិថិជន ២/-ការបង្កើនលទ្ធភាពទទួលបានសេវាធានារ៉ាប់រង និងបង្កើនបណ្តាញចែកចាយផលិតផលធានារ៉ាប់រង ៣/-ការបង្កើតប្រភេទផលិតផល ធានារ៉ាប់រងនិងធានារ៉ាប់រងកាតព្វកិច្ច និង ៤/-ការលើកទឹកចិត្តផ្នែកពន្ធដារដើម្បីជំរុញលទ្ធភាព ទទួលបានសេវាធានារ៉ាប់រង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ