ធនាគារអង់គ្លេសរំពឹងថាកំណើនសេដ្ឋកិច្ចឆ្នាំ2021មានល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល70ឆ្នាំចុងក្រោយ

បរទេស៖ នៅសប្តាហ៍នេះធនាគារជាតិនៃប្រទេសអង់គ្លេសបានប្រកាសថាសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ2021នេះអាចមានកំណើនដ៏លឿនបំផុតមិនធ្លាប់មាន​ក្នុងរយៈពេល 70ឆ្នាំចុងក្រោយនេះខណៈដែលបំរាមនានានៅក្នុងប្រទេសចាប់ផ្តើមត្រូវបានដកចេញជាបណ្តើរៗ។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីសេដ្ឋកិច្ចរបស់ខ្លួនបានដាំក្បាលចុះយ៉ាងខ្លាំងរហូតដល់ទៅ 9.9 ភាគរយកាលពីឆ្នាំ2020 ដែលជាអត្រាធ្លាក់ចុះ​ខ្លាំង​បំផុតមិនធ្លាប់មានរបស់អង់គ្លេសក្នុងរយៈពេលប្រមាណ300ឆ្នាំមកហើយ។

លោក​ Andrew Bailey ប្រធានធនាគារជាតិអង់គ្លេសបានលើកឡើងថា សេដ្ឋកិច្ចនៃប្រទេសអង់គ្លេសនៅក្នុងឆ្នាំ2021នេះ អាចនឹងមានសន្ទុះខ្លាំង​ឡើង​វិ​ញខ្លាំងជាងការរំពឹងទៅទៀត។ វាជាដំណឹងដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស  រួមទាំងបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មរួមគ្នា ពោល​គឺកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ2021អាចមានកម្រិតដូចគ្នាទៅនឹងឆ្នាំ2019។

ថ្លែងប្រាប់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ BBC លោក​ Andrew Bailey បានបញ្ជាក់ថា៖

“ក្នុងពេលដែលសមាគមធនាគារនៅក្នុងប្រទេសនៅតែបន្ត​ដាក់​គោលការណ៍​យកអត្រាការប្រាក់ក្នុងកម្រិតដ៏ទាបបំផុត 0.1 ភាគរយនោះគេអាចសង្ឃឹមថារដ្ឋាភិបាលអង់គ្លេសនឹងអាចពិនិត្យមើលក្នុងការចំណាយ​កញ្ចប់​ថវិកាជំនួយក្នុងទំហំអប្បបរិមាមួយប៉ុណ្ណោះ”

លោកថា កត្តាដែលសំខាន់មួយទៀតក្នុងការជួយជំរុញសេដ្ឋកិច្ចអង់គ្លេសឱ្យឡើងខ្លាំងបំផុតនៅក្នុងឆ្នាំនេះ គឺដោយសារតែកំណើននៃការទំនុកចិត្តរបស់​អតិថិជន​ដែលបានកើតឡើងដោយសារល្បឿននៃការចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាព។ កំណើនសេដ្ឋកិច្ចដែលមានទំហំច្រើនជាង 7ភាគរយនៅក្នុង​ឆ្នាំ​នេះ​គឺព្រឹត្តិការសេដ្ឋកិច្ចដែលកើនឡើងខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងតែពីឆ្នាំ1949មកម៉្លេះ។

ជាមួយនឹងការរំពឹងទុកទៅលើកំណើនសេដ្ឋកិច្ចដ៏ល្អមិនធ្លាប់មានខាងលើនេះ ធនាគារជាតិអង់គ្លេសក៏បានព្យាករណ៍ដែរថា អត្រាអ្នកអត់ការងារធ្វើក៏នឹងអាច​ធ្លាក់ចុះមកត្រឹមកម្រិតទាបបំផុតផងដែរ ពោលគឺអាចនៅត្រឹមប្រមាណ 5.5ភាគរយនៅក្នុងឆ្នាំ2021នេះ ដែលវាមានគម្លាតឆ្ងាយគ្នាពីអ្វីដែល​អ្នកជំនាញធ្លាប់​បាន​ធ្វើ​ការព្យាករណ៍ទុកកាលពីខែកុម្ភៈថាមានអត្រាដល់ទៅប្រមាណ 7.7ភាគរយឯណោះ៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារជាតិនៃកម្ពុជាចេញសេចក្តីបំភ្លឺអំពីប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/03/2024

ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបមានកំណើនខ្ពស់ និងគំនិតផ្តួចផ្តើមថ្មីៗកាន់តែច្រើនពីធនាគារជាតិនៃកម្ពុជា

Okra គំរូធុរកិច្ចបរិយាបន្ន ដើម្បីដោះស្រាយបញ្ហាថាមពលស្អាតតម្លៃទាប សំដៅសហគមន៍ក្រីក្រនៅកម្ពុជា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/03/2024

Okra ជាគំរូធុរកិច្ចបរិយាបន្នមួយនៅកម្ពុជាដែលមានដំណើរអាជីវកម្មតាមរយៈការជួយគាំទ្រ និងផ្គត់ផ្គង់ថាមពលស្អាត តម្លៃទាបសំដៅសហគមន៍ក្រីក្រ

ក្រសួងពាណិជ្ជកម្មកម្ពុជា-កូរ៉េ ពិភាក្សាលើការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

មន្ត្រីជាន់ខ្ពស់កម្ពុជា បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

លោកស្រី យូ បូរី ៖ ឌីជីថលពិតជាសំខាន់ក្នុងការជំរុញអាជីវកម្មធុនតូច និងមធ្យម ក៏ដូចជាជំនួញ

ជំនួញ, ព្រឹត្តិការណ៍

• 29/03/2024

បច្ចុប្បន្ននេះ ឌីជីថល បានដើរតួយ៉ាងសំខាន់ក្នុងការបម្រើសេចក្ដីត្រូវការបស់មនុស្ស ដូច្នេះ ចង់ ឬមិនចង់ ប្រជាជនគ្រប់ស្រទាប់ត្រូវតែសម្របខ្លួនឱ្យទាន់បរិបទ

តម្លៃប្រេងឡើងថ្លៃលើសពី ៨៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលការផ្គត់ផ្គង់នៅតែបន្តមានភាពតឹងតែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ ៨៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ៨២,៦៣ ដុល្លារក្នុងមួយបារ៉ែល

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/03/2024

ដំណឹងល្អ ! ស្ពានអាកាស​មរតក​តេជោ​ ដំណាក់កាលទី​១ នឹង​ដាក់ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែមេសា​តទៅ

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ និងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ចុះ MOU ដើម្បីជួយលើកកម្ពស់ការអប់រំ និងចំណេះដឹងហិរញ្ញវត្ថុ

អាជីវកម្មបរិយាបន្ន VinaSamex ជួយសម្រួលជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាម

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

អាជីវកម្មបរិយាបន្ន VinaSamex កំពុងជួយជីវភាពប្រជាជនក្រីក្រនៅខេត្តភាគខាងជើងនៃប្រទេសវៀតណាមឱ្យមានលទ្ធភាពធូរធាជាងមុន

My Dream Home ធរុកិច្ចបរិយាបន្នបង្កើតឡើងដើម្បីបំពេញក្តីសុបិនពលរដ្ឋដែលមានជីវភាពខ្វះខាតអាចសាងសង់ផ្ទះផ្ទាល់ខ្លួន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/03/2024

My Dream Home ជាអ្នកជំនាញផលិតឥដ្ឋបរិស្ថាន ឬ Eco-brick ដែលមានតម្លៃទាប ងាយស្រួលប្រើប្រាស់ និងពុំចាំបាច់មានជំនាញក្នុងការងារជាជាងសំណង់ឡើយ

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 29/03/2024

ចិន គឺជាប្រភពទុនវិនិយោគបរទេសធំជាងគេរបស់កម្ពុជា និងរួមចំណែកប្រមាណ ៨៨% នៃទុនវិនិយោគបរទេសសរុប