«ហាងបាយស្លឹកចេក» អាជីវកម្មផ្គត់ផ្គង់អាហារតាម Mobile App កំពុងទាក់ទាញចំណាប់អារម្មណ៍

ភ្នំពេញ ៖ ស្ថិតនៅក្នុងសម័យកាលនៃវិបត្តិជំងឺឆ្លងកូវីដ19 ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍នេះ រាល់ការធ្វើអាជីវកម្មទិញលក់ភាគច្រើនត្រូវបាន​អនុវត្តតាម​បច្ចេកវិទ្យា ឬបណ្តាញOnline។ នៅក្នុងចំណោមអាជីវកម្មទាំងអស់នោះ ហាងបាយស្លឹកចេក ក៏កំពុងក្លាយជាអាជីវកម្មផ្គត់ផ្គង់​អាហារដ៏​មាន​ប្រជាប្រិយភាពផងដែរ។

ហាងបាយស្លឹកចេក ជាឈ្មោះអាហារដ្ឋានដែលផ្គត់ផ្គង់អាហារពេល (អាហារពេលព្រឹក និងពេលថ្ងៃត្រង់) ដោយការបញ្ជាទិញតាមរយៈបច្ចេកវិទ្យា Online មានការដឹកជញ្ជូនដល់ទីកន្លែងអតិថិជនយ៉ាងទាន់ចិត្ត និងកំពុងមានប្រជាប្រិយភាព ដោយការប្រើប្រាស់ស្លឹកចេកជាសម្ភារៈទ្រាប់ វេចខ្ចប់ រួមជាមួយនឹងប្រអប់ក្រដាស់ដែលគិតគូរទៅលើអនាម័យ និងបរិស្ថានជាចម្បង។

អ្នកស្រី លាន ចន្ទលាមី ជាម្ចាស់ហាង «បាយស្លឹកចេក» បានប្រាប់ឱ្យដឹងថា គាត់បានបើកមុខរបររកស៊ីមួយនេះជិត3ឆ្នាំហើយ ដោយដំបូងឡើយអ្នកស្រី​វេចខ្ចប់​បាយដាក់ក្នុងប្រអប់ស្នោធម្មតា ប៉ុន្តែមានទ្រាប់ស្លឹកចេកនៅពីក្រោម ហើយក្រោយមកបានប្ដូរមកប្រើប្រអប់ក្រដាស និងច្រកក្នុងថង់បរិស្ថានដែល​ងាយរលាយជំនួសវិញ។

អ្នកស្រីថា ចំពោះប្រអប់ក្រដាស់ និងថង់បរិស្ថានដែលត្រូវបានប្រើប្រាស់នៅក្នុងការវេចខ្ចប់ចំណីអាហាររបស់ «ហាងបាយស្លឹកចេក» គឺងាយរលាយជាង​ប្លាស្ទីកទូទៅ ដែលជាផ្នែកមួយជួយដល់បរិស្ថាន ទាស់ត្រង់ថាការចំណាយទៅលើថ្លៃដើមនៃសម្ភារៈទាំងនេះមានកម្រិតខ្ពស់បន្តិច។ យ៉ាងណាក៏ដោយ បើទោះជាវាមានតម្លៃថ្លៃជាងប្រអប់ស្នោ និងថង់ប្លាស្ទិចធម្មតា ក៏អ្នកស្រីនៅតែរីករាយក្នុងការចំណាយ ព្រោះអ្នកស្រីបានផ្តោតសំខាន់ទៅលើសុខភាព​របស់អតិថិជន ហើយក៏ជាការបង្ហាញពីទឹកចិត្តស្រឡាញ់បរិស្ថានផងដែរ។

ហាងបាយស្លឹកចេក មានលក់ជាប្រភេទអាហារពេលព្រឹក និងថ្ងៃត្រង់ចាប់ពីម៉ោង 8ព្រឹកដល់ម៉ោង 2រសៀល ដែលមានដូចជា បាយសាច់គោងៀត បាយពងទាចៀនត្រីប្រម៉ា បាយឆ្អឹងជំនីជ្រូក និងបាយត្រីឆ្ពឹនចៀន ដែលអតិថិជនអាចធ្វើការកម្ម៉ង់ទិញតាម App ផ្សេងៗបានងាយស្រួល។ ក្រៅពីបាយ និងមុខម្ហូប៤មុខខាងលើ «ហាងបាយស្លឹកចេក» ក៏មានលក់ជាប្រភេទម្ហូបមិនទាន់ចម្អិនដែលមានលាយផ្សំគ្រឿងរួចជាស្រេចសម្រាប់អតិថិជនដែលមាន​ភាព​មមាញឹកនឹងការងារ ឬអាជីវកម្មផ្សេងៗ ដោយគ្រាន់តែទិញយកទៅផ្ទះ ហើយបើកភ្លើងចម្អិនតែបន្តិចក៏អាចទទួលទានរួមជាមួយគ្រួសារបានភ្លាមៗ។ ដោយឡែក​សម្រាប់អតិថិជនដែលតែងគាំទ្រហាងមួយនេះភាគច្រើនជាអ្នកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជន អង្គការ រួមទាំងអ្នកបម្រើការងារនៅក្នុង​ក្របខណ្ឌ​រដ្ឋផងដែរ ហើយចំណុចពិសេសដែលអាចទាក់ចិត្តអតិថិជនបាន គឺរសជាតិ អនាម័យ សោភ័ណភាពនៃការវេចខ្ចប់ និងការបង្ហាញ​ពីក្ដី​ស្រឡាញ់​បរិស្ថាន។

អ្នកស្រី លាន ចន្ទលាមី បានមានប្រសាសន៍ថា ៖ «ភ្ញៀវភាគច្រើនរបស់យើងគឺគាត់ជាអ្នកស្រឡាញ់បរិស្ថាន ព្រោះយើងខ្ចប់ប្រអប់ក្រដាស ហើយថង់ដែល​យើង​ប្រើជាប្រភេទថង់ងាយរលាយជាងថង់ធម្មតា និយាយឱ្យចំទៅគឺយើងកាត់បន្ថយប្លាស្ទិចតាមដែលអាចធ្វើទៅបាន ហើយនៅថ្ងៃខាងមុខនេះ ខ្ញុំនឹងឈប់​ប្រើស្លាបព្រាជ័រ ប្ដូរមកប្រើស្លាបព្រាដែលច្នៃពីស្រទបស្លាវិញម្ដង។ មួយវិញទៀត ចំពោះការដាំបាយរបស់យើង គឺប្រើអង្ករដំណើបខ្មៅលាយ​ជាមួយ​អង្ករ​ធម្មតា ដែលធ្វើឱ្យមានពណ៌ និងរសជាតិពិសេសប្លែកពីគេ»។ អ្នកស្រីបញ្ជាក់ផងដែរថា ៖«យើងមិនចម្អិនទុកទេ ទាល់តែអ្នកដឹកមកដល់ទើបយើងរៀបចំខ្ចប់ ដោយសារយើងចម្អិនប្រើពេលលឿន ហើយយើងប្រើប្រអប់ក្រដាស ចឹងវាឆាប់ទន់គឺយើងមិនចង់ឱ្យភ្ញៀវញ៉ាំម្ហូប-បាយត្រជាក់នោះទេ»។

អ្នកស្រីបានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា កាលពីមិនទាន់កើតមានព្រឹត្តិការណ៍ ២០កុម្ភៈ នៃការរាតត្បាតជំងឺឆ្លងក្នុងសហគមន៍ ចំនួននៃការលក់ចេញ​អាចមាន​ពី​ចន្លោះពី 150-160ប្រអប់ក្នុងមួយថ្ងៃ តែបច្ចប្បន្ននេះលក់បានប្រមាណ 50-70 ប្រអប់ប៉ុណ្ណោះ មានការធ្លាក់ចុះជាងពាក់កណ្តាល។ ពាក់ព័ន្ធទៅនឹង​តម្លៃ​រ​បស់បាយស្លឹកចេកវិញ ជាធម្មតាបាយ1ប្រអប់មានតម្លៃ 3.5ដុល្លារ​ ប៉ុន្តែសម្រាប់ការបញ្ជាទិញតាម App មានការបញ្ចុះតម្លៃរហូតដល់30ភាគរយ ដែលទូទាត់ជាប្រាក់រៀលនៅសល់ត្រឹមប្រមាណ1ម៉ឺនរៀលប៉ុណ្ណោះសម្រាប់បាយម្ហូប1ប្រអប់។

ជាមួយនឹងការរៀបរាប់ពីអាជីវកម្មផ្គត់ផ្គង់អាហារតាមប្រព័ន្ធអេឡិចត្រូនិក (Mobile App)ខាងលើ អ្នកស្រី ចន្ទលាមី បានបញ្ជាក់ថា អាជីវកម្មមួយ​នេះ​បាន​ចាប់ផ្តើមលើកដំបូងជាមួយដើមទុនប្រមាណ 2500ដុល្លារតែប៉ុណ្ណោះ ដោយគ្រានោះអ្នកស្រីបានបានទិញរទេះ រួមជាមួយនឹងសម្ភារៈប្រើប្រាស់​ចាំបាច់មួយចំនួន ប៉ុន្តែជាអកុសល អាជីវកម្មមួយនេះត្រូវបានផ្អាកវិញមួយរយៈពេល។​ មិនយូរប៉ុន្មានអ្នកស្រីក៏បានសម្រេចចិត្តចាប់ផ្តើមជាលើកទីពីរ​ជាមួយ​នឹងការផ្លាស់ប្ដូរយុទ្ធសាស្ត្រលក់តាម Online និងការកម៉្មង់ទិញតាមរយៈ Mobile App ដឹកជញ្ជូនដល់ទីកន្លែង ហើយក៏ទទួលបានភាព​រីកចម្រើន​រហូតមកដល់សព្វថ្ងៃ។

អ្វីដែលជាភាពប្រឈម និងផលលំបាកក្នុងកិច្ចដំណើរការអាជីវកម្មចំណីអាហារក្នុងសម័យបច្ចេកវិទ្យាមួយនេះ គឺភាពគ្មានជំនាញលើការគ្រប់គ្រងបុគ្គលិក មិនមានចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេសបច្ចេកទេស App ប៉ុន្តែក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកស្រីបានយល់ដឹងកាន់តែ​ច្រើន​ជាង​មុន ជាពិសេសផែនការយុទ្ធសាស្ត្រក្នុងការធ្វើអាជីវកម្មបែបសម័យOnline ដែលកំពុងមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន។ នៅក្នុងឱកាសនេះ អ្នកស្រី​ក៏បាន​ថ្លែងអំណរគុណចំពោះបណ្តាអតិថិជនដែលទាំងតែងផ្តល់ការគាំទ្រមកលើសេវាផ្គត់ផ្គង់អាហាររបស់ហាងបាយស្លឹកចេក ហើយនៅថ្ងៃខាងមុខ​នេះ អ្នកស្រី​នឹងពង្រីកអាជីវកម្មនេះនៅលើទីផ្សារឱ្យកាន់តែធំទូលាយ​ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនបន្ថែមទៀត៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់​ពីតម្លៃសន្មត​ក្នុង​ការទិញ-លក់អចលនទ្រព្យ​​ ដែល​អ្នកវិនិយោគគួ​រតែដឹង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

តម្លៃសន្មត​ដែល​គេប្រើប្រាស់ក្នុងវិស័យអចលនទ្រព្យ​គឺមានសារ​សំខាន់​សម្រាប់​ម្ចាស់​ក្រុមហ៊ុន ឬអ្នកគ្រប់​គ្រង​ក្រុមហ៊ុន​ ជាពិសេសនៅក្នុងពេលដែលមានការទិញ-លក់

រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយវិនិយោគ គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

គណៈកម្មាធិការវិនិយោគ និងគម្រោងសហគ្រាសធុនតូច និងមធ្យមអាស៊ាន បានពិភាក្សាដើម្បីស្វែងរកធាតុចូលសម្រាប់ធុរកិច្ចឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀត​ណាម

អាជីវកម្មសង្គម Okra ផ្ដល់អគ្គិសនីដល់ប្រជាជននៅតំបន់ដាច់ស្រយាល និងលើកស្ទួយថាមពលស្អាត

ជំនួញ, ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍

• 23/04/2024

ក្រុមហ៊ុន Okra បានកំណត់យកប្រជាជននៅតាមតំបន់ដាច់ស្រយាលជាប្រជាជនគោលដៅ ក្នុងការជួយសម្រាលការចំណាយថ្លៃអគ្គិសនីរបស់ពួកគេ។

កម្ពុជា រំពឹង​ទទួលបានការ​វិនិយោគ​ និងទេសចរ​ពីប្រទេស​ចិន​បន្ថែ​ម​ក្រោយដំណើរទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការ​បរទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជារំពឹងថា​​ ក្នុងឆ្នាំ២០២៤​នេះ នឹងទទួលបាន​វិនិយោគិន ​និង​ទេសចរពីប្រទេ​សចិន​បន្ថែមទៀត​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ចិន​

Olam Agri ជំរុញការបណ្តុះបណ្តាលកសិករលើផលិតកម្មស្រូវ ដើម្បីជួយពួកគេបង្កើនប្រាក់ចំណូល

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/04/2024

Olam ផ្តល់កម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយសម្រាប់ដល់កសិករជាដៃគូដែលផ្តោតទៅលើលក្ខខណ្ឌ និងគោលដៅរបស់កសិករជាមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។

ផែនការហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ក្រុមគ្រួសារនីមួយៗ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/04/2024

គ្រួសារនីមួយៗតែងតែងមានក្តីស្រមៃចង់មានរំហូរសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃសម្រាប់ចំណាយលើការរស់នៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញវិស័យទេសចរណ៍ និងបង្កើនជើងហោះហើរត្រង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/04/2024

កម្ពុជា-ចិន បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ការហោះហើរត្រង់ និងយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»

ក្រុងរុនតាឯក និងពាក់ស្នែង បាន និងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/04/2024

រាជរដ្ឋាភិបាល​ បានជំរុញឱ្យ​រៀបចំ​បង្កើត​បុរីជនបទនៅតាម​បណ្ដាខេត្ត​នានា​ទូទាំង​ប្រទេស ​ដើម្បីលើកកម្ពស់​ដល់សុខុមាលក្នុងការ​រស់នៅ​របស់ប្រជាពលរដ្ឋ

ផ្លែដូងស្រស់របស់កម្ពុជា ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

ផ្លែដូងស្រស់របស់កម្ពុជាទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/04/2024

កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣