ប៉េកាំង ជាប់ឈ្មោះជាក្រុងដែលមានមហាសេដ្ឋីខ្ទង់ពាន់លានដុល្លារច្រើនជាងគេលើពិភពលោក

បរទេស៖ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្ដីពីមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេដែលចេញផ្សាយដោយកាសែត Forbes កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុងប៉េកាំងប្រទេសចិន បានក្លាយទៅជាទីប្រមូលផ្តុំទៅដោយមហាសេដ្ឋីដែលទ្រព្យខ្ទង់ពាន់លានដុល្លារច្រើនជាងគេបំផុតនៅលើសាកលលោក។

ប្រភពដដែលបានបញ្ជាក់ទៀតថា កាលពីឆ្នាំ2020 មហាសេដ្ឋីពាន់លានដុល្លារថ្មីចំនួន33 រូបត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនៅក្នុងទីក្រុងប៉េកាំង​ដែលមានន័យថា​បច្ចុប្បន្ននេះ​ចំនួនសេដ្ឋីខ្ទង់ពាន់លានដុល្លារនៅទីក្រុងនេះមានរហូតទៅដល់ 100នាក់ ខណៈដែលទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានត្រឹមតែ 99 នាក់​ដែល​​កន្លងមកធ្លាប់តែតែជាទីក្រុងលំដាប់កំពូលដែលមានមហាសេដ្ឋីច្រើនជាងគេអស់រយៈពេល 7 ឆ្នាំជាប់គ្នា។

ប្រភពដដែលបានបង្ហាញថា កត្តាសំខាន់ៗដែលបានធ្វើឲ្យមានកំណើនដ៏ច្រើននៃកំពូលមហាសេដ្ឋីនៅក្នុងទីក្រុងប៉េកាំងបែបនេះ ដោយសារតែរដ្ឋាភិបាលក្រុង​ប៉េកាំងបានធ្វើកិច្ចការងារយ៉ាងល្អក្នុងការគ្រប់គ្រង និងលុបបំបាត់បញ្ហារាតត្បាតកូវីដនៅទូទាំងប្រទេសបូករួមទាំងការកើនឡើងនៃក្រុមហ៊ុនបច្ចេកវិទ្យាព្រមទាំង​ទីផ្សារភាគហ៊ុនរបស់ពួកគេផងដែរ។

និយាយពីមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងទីក្រុងប៉េកាំងវិញរួមមាប លោក Zhang Yiming ស្ថាបនិកក្រុមហ៊ុនកម្មវិធីចែករំលែកវីដេអូ TikTok និងជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន ByteDance ផងដែរ ដែលមានទ្រព្យសម្បត្តិកើនឡើងដល់ 35.6 ពាន់លានដុល្លារ ខណៈដែលនៅ​ទីក្រុង​ញូវយ៉ក​វិញកំពូលអ្នកមានទ្រព្យច្រើនជាងគេពេលនេះគឺលោក Michael Bloomberg ដែលជាអតីតអភិបាលក្រុង និងមានទ្រព្យរហូតទៅដល់ 59 ពាន់​លានដុល្លារ។

ទាំងចិន និងអាមេរិក ត្រូវបានគេមើលឃើញថា បានកើនឡើងនៃចំនួនក្រុមហ៊ុនបច្ចេកវិទ្យាធំៗយ៉ាងច្រើនមិន​ធ្លាប់ឃើញមានក្នុងអំឡុងពេលបញ្ហារាតត្បាត​កូវីដ​នេះ​ដោយសារតែមនុស្សភាគច្រើនត្រូវសម្ងំនៅផ្ទះ ហើយបានចាប់ផ្តើមនិយមធ្វើការទិញទំនិញអនឡាញ និងមានទំនោរទៅរកបច្ចេកវិទ្យាសម្រាប់កិច្ចការងារ ​ប្រចាំថ្ងៃដែលទាំងអស់នេះសុទ្ធតែជាកត្តាអាចឲ្យមហាសេដ្ឋីនានាដែលជាស្ថាបនិក និងជាអ្នកវិនិយោគទៅលើអាជីវម្មបច្ចេកវីទ្យាថ្មីៗក្តោបបានឱកាសចំណេញ​យ៉ាង​ច្រើន៕

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/03/2024

ក្រុមហ៊ុន លីហ៊្វូដ សឺវីស ចាប់ដៃជាមួយក្រុមហ៊ុន យូនីលឹវើ ខេមបូឌា ដើម្បីលើកកម្ពស់ការផ្តល់ជូនផលិតផលនៅកម្ពុជា

ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ការចិញ្ចឹមសត្វគោនិងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះសហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនិងថែមទាំងមានឈ្មោះជា អ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោក

វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/03/2024

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី «វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ»

ប្រើជំនាញកសិកម្មបើកកសិដ្ឋានចិញ្ចឹមឃ្មុំទទួលបានផលជោគជ័យគួរឱ្យជាទីមោទនៈ

ជំនួញ, ព្រឹត្តិការណ៍

• 28/03/2024

បារាយណ៍ហាន់នី ជាកសិដ្ឋានចិញ្ចឹមឃ្មុំមួយត្រូវបានបង្កើតឡើងដោយនិស្សិតជំនាញវិទ្យាសាស្ត្រព្រៃឈើ ហើយប្រើប្រាស់ជំនាញនេះមកចិញ្ចឹមឃ្មុំអាចប្រមូលផលបាន ១តោនក្នុងមួយរដូវកាល

ច្បាប់​វិនិយោគថ្មី ៖ រាជរដ្ឋាភិបាល​លើកទឹកចិត្ត ​និងអនុគ្រោះ​លើ​សកម្មភាព​វិនិយោគ​តាមវិស័យ​ចំនួន​១៩

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/03/2024

ច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា​កំពុង​ទទួលបាន​កា​រចាប់អារម្មណ៍​ និងទាក់ទាញ​វិនិ​យោ​គិនមកពីក្រៅប្រទេស​ជាបន្តបន្ទាប់​ឱ្យចូលមកវិនិយោគ ​និងពង្រីក​ការ​វិនិ​យោគ​បន្ថែមនៅក្នុងប្រទេស​កម្ពុជា

World Bank ៖ កម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួនក្នុងការបង្កើនចំនួន​យានយន្ត​​អគ្គិសនីនៅលើដងផ្លូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

World Bank បានឱ្យដឹងថា ប្រទេសកម្ពុជាអាចសម្រេចគោលដៅដ៏មានមហិច្ឆតារបស់ខ្លួន ក្នុងការបង្កើនចំនួនយានយន្តអគ្គិសនីនៅលើដងផ្លូវ

យុវជនសម័យថ្មីមានទំនោរគាំទ្រអាជីវកម្មបែបទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

ជាការពិត ការហូរចូលមកនូវប្រព័ន្ធឌីជីថល បានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាដែលកាន់តែមានភាពទំនើបកម្មជាងមុន ជាពិសេសបណ្តាមិត្តយុវវ័យកាន់តែមានទំនោរគាំទ្រទៅលើអ្វីដែលថ្មី ប្លែក និងទំនើប...

អាជីវកម្មបរិយាបន្នចំនួន ៤ ដែលជួយដល់កសិករខ្នាតតូចនៅប្រទេសឥណ្ឌា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/03/2024

ស្របពេលដែលអាជីវកម្មបរិយាបន្នបន្តរីកចម្រើន និងច្នៃប្រឌិត ពួកគេមិនត្រឹមតែលើកកំពស់កសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយត្រួសត្រាយសម្រាប់កសិកម្មឥណ្ឌាផងដែរ

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ នៅក្រុងព្រះសីហនុ ជំរុញការវិនិយោគ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/03/2024

«ទេសចរណ៍ផ្តល់ឱកាសសម្រាប់ទាំងអស់គ្នា» ជាប្រធានបទនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ ដែលធ្វើឡើងនៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៦-៣០ ខែមីនា ឆ្នាំ២០២៤

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ បិទបញ្ចប់ជាមួយនឹងក្តីសង្ឃឹមសម្រាប់អនាគតផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/03/2024

ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍លើកទី២ បានបញ្ចប់ទៅយ៉ាងជោគជ័យ ជាមួយនឹងការអបអរសាទរយ៉ាងក្លៀវក្លានៃកិច្ចសហប្រតិបត្តិការភាពច្នៃប្រតិដ្ឋ