អត្ថប្រយោជន៍ និងហានិភ័យនៃការជួញដូរភាគហ៊ុន

ភ្នំពេញ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យនិយមន័យថា ភាគហ៊ុន គឺជាប្រភេទមូលបត្រកម្មសិទ្ធិដែលតំណាងឱ្យភាពជាម្ចាស់មួយផ្នែកនៅក្នុងក្រុមហ៊ុនសាជីវកម្មមួយ និងសិទ្ធិក្នុងការទាមទារចំណែកនៃទ្រព្យសម្បត្តិ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន ដោយផ្អែកទៅលើសមមាត្រភាគហ៊ុនដែលវិនិយោគិនម្នាក់មាន។ ជាមួយគ្នានេះដែរ ការជួញដូរភាគហ៊ុនអាចផ្តល់អត្ថប្រយោជន៍ ក៏ដូចជាប្រាក់ចំណេញជាដើម ប៉ុន្តែក៏អាចជួបនូវហានិភ័យមួយចំនួនផងដែរ។

អត្ថប្រយោជន៍ ៤ យ៉ាងដែលអ្នកត្រូវវិនិយោគលើភាគហ៊ុនដូចជា៖

ឱកាសវិនិយោគ និងប្រាក់ចំណេញ ជំនួសឱ្យ ឬបន្ថែមលើការបើកអាជីវកម្មផ្ទាល់ខ្លួន ការកាន់កាប់ភាគហ៊ុនផ្តល់ឱ្យវិនិយោគិននូវឱកាសដើម្បីចូលរួមក្នុងអាជីវកម្មដោយមិនចាំបាច់មានជំនាញ និងបទពិសោធន៍ជាក់លាក់ ឬការគ្រប់គ្រងដោយផ្ទាល់នោះទេ ។ ទន្ទឹមនឹងនេះ ការកាន់កាប់ភាគហ៊ុនអាចផ្តល់ផលចំណេញខ្ពស់ ដែលបានមកពីការចែកភាគលាភ និងការចំណេញពីការជួញដូរភាគហ៊ុន។

ផ្តល់លទ្ធភាពសម្រាប់វិនិយោគិនតូចៗ ទីផ្សារភាគហ៊ុនអនុញ្ញាតឱ្យវិនិយោគិនដែលមានប្រាក់សមល្មម អាចវិនិយោគលើក្រុមហ៊ុនធំ ហើយទទួលបានផលចំណេញមកវិញដូចទៅនឹង បុគ្គល ឬស្ថាប័នដែលមានប្រាក់ច្រើន ដោយផ្អែកលើចំនួនភាគហ៊ុនដែលពួកគេកាន់កាប់។

ការធ្វើពិពិធកម្មវិនិយោគ ក្រៅពីប្រភពចំណូលសំខាន់ៗ របស់អ្នកដូចជាប្រាក់ខែ ឬប្រាក់ចំណេញពីអាជីវកម្ម និងប្រាក់ចំណូលបន្ថែមផ្សេងទៀត ដូចជា ការប្រាក់ពីប្រាក់បញ្ញើសន្សំនៅធនាគារ ការជួលផ្ទះ ឬការវិនិយោគលើអចលនទ្រព្យ អ្នកអាចវិនិយោគនៅក្នុងផ្សារហ៊ុនដើម្បីធ្វើពិពិធកម្មវិនិយោគ។

មានទីផ្សារដែលអាចទិញលក់ប្រចាំថ្ងៃការវិនិយោគលើភាគហ៊ុនមានលក្ខណៈពិសេស ជាងការវិនិយោគលើទ្រព្យសកម្មដទៃ ដោយហេតុថាទីផ្សារភាគហ៊ុនមានរចនាសម្ព័ន្ធពេញលេញ ដែលអនុញ្ញាតឱ្យវិនិយោគិន ទិញ លក់ បានប្រចាំថ្ងៃ ។ ក្នុងន័យនេះ វិនិយោគិនអាចបង្វែរភាគហ៊ុន ទៅជាសាច់ប្រាក់បានយ៉ាងងាយតាម រយៈការជួញដូរ ដែលធ្វើឡើងជារៀងរាល់ថ្ងៃ។ ផ្ទុយទៅវិញ ការវិនិយោគដោយផ្ទាល់ទៅក្នុងអាជីវកម្ម ឬ អចលនទ្រព្យ មិនបានផ្តល់លក្ខណៈងាយស្រួលក្នុងការបង្វែរជាសាច់ប្រាក់ ដូចការវិនិយោគលើភាគហ៊ុនឡើយ។

ហានិភ័យ

ការជួញដូរភាគហ៊ុនអាចជួបនូវហានិភ័យមួយចំនួនដែលធ្វើឱ្យថ្លៃនៃភាគហ៊ុនធ្លាក់ចុះ ឬមានការប្រែប្រួលខ្លាំង។ យើងអាចចាត់ថ្នាក់ហានិភ័យទាំងនោះជាបីប្រភេទចម្បងៗ ដូចតទៅ៖

ហានិភ័យជាប្រព័ន្ធ ឬហានិភ័យទីផ្សារ គឺជាភាពមិនច្បាស់លាស់ដែលកើតមានឡើងចំពោះទីផ្សារទាំងមូល និងមិនអាចចៀសវាងបានតាមការធ្វើពិពិធកម្ម ដូចជាហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច ហានិភ័យអតិផរណា ហានិភ័យអស្ថេរភាពនយោបាយ និងហានិភ័យនៃការកើនឡើងអត្រាការប្រាក់ជាដើម។

ហានិភ័យមិនមែនជាប្រព័ន្ធ គឺជាភាពមិនច្បាស់លាស់ដែលកើតមានចំពោះក្រុមហ៊ុនឬវិស័យណាមួយ ដែលអាចកាត់បន្ថយបានដោយការធ្វើពិពិធកម្ម។ ហានិភ័យទាំងនោះរួមមាន អសាធនីយភាពនៃក្រុមហ៊ុន ការកេងបន្លំផ្ទៃក្នុងនៃបញ្ជីគណនេយ្យ និងសកម្មភាពជួញដូរផ្ទៃក្នុងជាដើម។ ហានិភ័យសន្ទនីយភាព សំដៅដល់ហានិភ័យដែលអ្នកទិញនិងអ្នកលក់មិនអាចរកគ្នាឃើញ ដើម្បីជួញដូរនៅពេលត្រូវការ និងនៅថ្លៃសមស្របមួយ ដោយសារកង្វះសន្ទនីយភាពក្នុងទីផ្សារ៕ ប្រភព៖ CSX


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ