fbpx

អត្ថប្រយោជន៍នៃអាជីវកម្មបរិយាប័ន្នក្នុងសង្គមកម្ពុជា

អាជីវកម្មបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធមានភាពច្នៃប្រឌិត និងមានទ្រង់ទ្រាយធំដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ គោលបំណងផ្នែកសង្គមរបស់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្ន គឺត្រូវផ្តល់នូវដំណោះស្រាយដ៏ពេញលេញឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ ចំពោះក្រុមមនុស្ស B40/BoP អាជីវកម្មបរិយាប័ន្នផ្តល់នូវដំណោះស្រាយសម្រាប់ប្រជាជនក្រីក្រតាមរយៈបណ្តាញច្បាស់លាស់ពីរផ្សេងគ្នា៖

  • ឱកាសរកប្រាក់ចំណូលខ្ពស់លើសអត្រាធម្មតា ឬអត្រាជាមធ្យមទូទៅ
  • ផ្តល់ផលិតផលសេវាកម្មពាក់ព័ន្ធមានតម្លៃសមរម្យដល់ជនក្រីក្រ ដើម្បីលើកកម្ពស់ស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ។

ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចដោយសារក្រុមហ៊ុន ឬអាជីវកម្មបែបបរិយាប័ន្នចូលរួមដល់ការផ្តល់ផលវិជ្ជមានដល់សង្គមក្នុងវិសាលភាពធំធេង ការច្នៃប្រឌិត ភាពជោគជ័យនៃអាជីវកម្មផ្ទាល់រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងសម្របខ្លួនដោយជោគជ័យទៅនឹងការផ្លាស់ប្តូរក្នុងរបត់ទីផ្សាររយៈពេលវែង (ចីរភាព និងភាពធន់) ។ ក្រុមហ៊ុនទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការផ្លាស់ប្តូរ និងទ្រទ្រង់ដល់សេដ្ឋកិច្ច។ ហេតុដូចនេះ បានជាបណ្តាអាជីវកម្ម រដ្ឋាភិបាល និងប្រជាជនទូទៅមានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការចូលរួមជំរុញប្រែក្លាយអាជីវកម្មគោលទូទៅព្រមទាំងសហគ្រាស សង្គមបែបប្រពៃណីឱ្យផ្លាស់ប្តូររូបរាងទៅជាការប្រកបអាជីវកម្មបែបបរិយាប័ន្ន។ 

រូបភាពពី៖ Inclusive business

អាជីវកម្មបរិយាប័ន្នពិតជាបានជួយដោះស្រាយនូវបញ្ហាសង្គម និងការរកប្រាក់ចំណូលបន្ថែមក៏ដូចជាការជួយដល់ជីវភាពរស់នៅរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប។ អាជីវកម្មទាំងនោះជាយុទ្ធសាស្ត្រឈ្នះៗសម្រាប់គ្រប់ភាគីរួមមាន៖

  • សម្រាប់រាជរដ្ឋាភិបាល ៖ ការជំរុញ និងលើកកម្ពស់បរិយាប័ន្នសង្គមតាមរយៈការចូលរួមរបស់វិស័យឯកជន
  • សម្រាប់ប្រជាជនក្រីក្រ ៖ ក្នុងការទទួលបាននូវការជួយគាំទ្រដែលមានលក្ខណៈជាប្រព័ន្ធ និងមាននិរន្តរភាព និងករណីអាជីវកម្ម
  • សម្រាប់ក្រុមហ៊ុនអាជីវកម្មបរិយាប័ន្នផ្ទាល់ ៖ ការសម្រេចបាននូវប្រាក់ចំណូលអាជីវកម្មខ្ពស់ជាងមុន បង្កើនឱកាសទីផ្សារថ្មីៗ និងខ្សែច្រវាក់ផ្គត់ផ្គង់ល្អជាងមុន។

គូសបញ្ជាក់ថា អាជីវកម្មបរិយាប័ន្នត្រូវបានសង្កេតឃើញថាជាការចូលរួមចំណែកដ៏សំខាន់ពីវិស័យឯកជន ដើម្បីរួមគ្នាសម្រេចបាននូវ​ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ផ្តោតលើការយកចិត្តទុកដាក់ដល់ក្រុមមនុស្សនៅបាតពីរ៉ាមីត 40ភាគរយ និងការផ្លាស់ប្តូរមានលក្ខណៈជាប្រព័ន្ធប្រកបដោយវិសាលភាពធំធេង។ ហេតុដូចនេះ របៀបវារៈនៃអាជីវកម្មបរិយាប័ន្ន ត្រូវបានសង្កត់ធ្ងន់ជាបន្តបន្ទាប់នៅលើឆាកអន្តរជាតិក្នុងស្ថាប័នបណ្តាប្រទេសអភិវឌ្ឍន៍ដូចជា G20 និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ប្រភព៖ គេហទំព័រក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍


ព្រឹត្តិការណ៍, សេដ្ឋកិច្ច

ចិននៅតែឈរលំដាប់លេខ១ ក្នុងការបណ្តាក់ទុនវិនិយោគ

រហូតមកដល់ដើមត្រីមាសទី៣ ឆ្នាំ២០២១នេះ មហាមិត្តចិន នៅតែជាប្រទេសដែលទម្លាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាង និងស្ថិតនៅលេខរាងកំពូលដដែល
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

យល់ដឹងពីការប្តូរប្រាក់រៀលចាស់ៗនៅធនាគារជាតិនៃកម្ពុជា

សាធារណជនអាចប្តូរប្រាក់រៀល ឬកាសដែលចាស់ៗបាននៅធនាគារជាតិនៃកម្ពុជា ដែលជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា ប៉ុន្តែក្នុងករណីខ្លះធនាគារជាតិក៏
ព្រឹត្តិការណ៍, អចលនទ្រព្យ

អាជ្ញាធររាជធានីភ្នំពេញបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសំណង់ចាស់ៗដើម្បីថែរក្សាជាអគារបេតិកភណ្ឌ

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសំណង់អគារបុរាណនៅតាមខណ្ឌទាំង១៤ ដើម្បីពង្រឹងយន្តការដែលមានស្រាប់ក្នុងការការពារ ថែរក្សាជាអគារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

សិង្ហបុរីដាក់មហិច្ឆិតានាំចូលអគ្គិសនីដែលបញ្ចេញកាបូនកម្រិតទាបឲ្យបាន៣០ភាគរយ

ប្រទេសសិង្ហបុរីបានធ្វើការប្រកាសបង្ហាញអំពីផែនការដ៏ធំមួយក្នុងការនាំចូលអគ្គិសនីមកប្រើប្រាស់ក្នុងប្រទេសឲ្យបានទៅដល់ទំហំ៤ជីហ្គាវ៉ាត់ (GW) ដែលមានកម្រិតកាបូនទាបនៅត្រឹម
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

វិស័យធំៗចំនួន៣ នឹងជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានអត្រា៤,៨% សម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងកំណើននៃអត្រា ៤,៨% សម្រាប់ឆ្នាំ២០២២ ដោយសារតែកំណើននៃវិស័យចំនួន ៣ធំៗ ក្នុងនោះរួមមានវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ខណៈសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានប៉ាន់ស្មានថាមានកំណើនក្នុងអត្រា ២,៤%។ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២…
ជំនួញ, ព្រឹត្តិការណ៍

លោក Trump បង្កើតបណ្តាញសង្គមដ៏ធំមិនចាញ់ Facebook ជាការប្តូរកំហឹង និងការអន់ចិត្តរបស់ខ្លួន

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាន និងកំពុងបង្កើតបណ្តាញសង្គមដ៏ធំមួយ ដើម្បីប្រកួតប្រជែងជាមួយ facebook និង Twitter រួមនឹងបណ្តាញសង្គមផ្សេងទៀត
ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

សេវាធានារ៉ាប់រងឥណទានប្រៀបបានសំណាញ់សុវត្តិភាពហិរញ្ញវត្ថុដើម្បីធានាលទ្ធភាពទូទាត់ឥណទាន

សេវាធានារ៉ាប់រងឥណទានបានផ្តល់នូវសំណាញ់ សុវត្តិភាពហិរញ្ញវត្ថុ ដែលនឹងធានាពីលទ្ធភាពទូទាត់សងបំណុល។ នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ។
ព្រឹត្តិការណ៍, អចលនទ្រព្យ

ទីផ្សារការិយាល័យជួលនឹងកើនឡើងវិញក្រោយរដ្ឋាភិបាលបើកសេដ្ឋកិច្ច

យ៉ាងយូរនៅត្រឹមដើមឆ្នាំ២០២២ ទីផ្សារ និងការផ្គត់ផ្គង់អគារការិយាល័យជួលនៅកម្ពុជា នឹងមានការកើនឡើង ខណៈតម្រូវការជួលនឹងមានកំណើន បន្ទាប់ពីរាជរដ្ឋាភិបាលបើកសេដ្ឋ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

JICA ផ្តល់ថវិកា ៥៨ លានដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាប

រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានផ្តល់ជំនួយដល់រាជរដ្ឋភិបាលកម្ពុជាសម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសៀមរាបចំនួន ៦
ព្រឹត្តិការណ៍, សេដ្ឋកិច្ច

រាជរដ្ឋាភិបាលគ្រោងវិភាជន៍ថវិការហូតប្រមាណ ១,៥៥៧ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនខ្ទង់ចំណាយវិភាជន៍ថវិការដែលអាចកើនដល់ប្រមាណ ១ ៥៥៧លានដុល្លារ ជាមួយនឹងការត្រៀមសម្រាប់ឆ្នាំ២០២២

AMS ECONOMY
@amseconomy