ការបញ្ជាទិញផ្ទះចល័តពីសំណាក់កំពូលមហាសេដ្ឋី Elon Musk ធ្វើឲ្យតម្លៃកើនពី ៥ -១០ ម៉ឺនដុល្លារក្នុង១ខ្នង

បរទេស ៖ Casita ដែលជាម៉ូឌែលគំរូផ្ទះចល័តខ្នាតតូចថ្មីបែបទំនើប មានតម្លៃដំបូងត្រឹម ៤៩ ៥០០ ដុល្លារក្នុងមួយខ្នង និងជាផលិតផលកែ​ច្នៃ​ចុងក្រោយដោយក្រុមហ៊ុន Boxabl ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Las Vegas។

កេរ្ត៍ឈ្មោះរបស់វាចាប់ផ្តើមល្បីល្បាញកាលពីឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុន Boxabl បានប្រកាសថា Casita ដំបូងត្រូវបានបញ្ជា​ទិញ​ដោយអតិថិជនកំបាំងមុខម្នាក់ ហើយបានតម្លើងរួចរាល់នៅក្នុងតំបន់ Boca Chica ដែលក្រោយមកត្រូវបានគេជឿ​ជាក់ថា​បុរសកំបាំង​មុខ​ម្នាក់នោះគឺជាកំពូលបុរសមហាសេដ្ឋី Elon Musk និងកំពុងរស់នៅក្នុងផ្ទះដ៏តូចច្រឡឹងមួយនេះ។

យ៉ាងណាក៏ដោយ ទោះបីជា Boxabl មិនបានធ្វើការអះអាងអំពីដំណឹងនេះក្តី ប៉ុន្តែកាលពីខែមិថុនាកន្លងទៅនេះ លោក Elon Musk បានប្រកាសដោយបើកចំហរនៅលើគណនេយ្យ Twitter ផ្ទាល់ខ្លួនថា គាត់កំពុងរស់នៅក្នុងផ្ទះដ៏តូច និងស្រស់ស្អាតមួយខ្នង​ដែលមាន​តម្លៃ​ត្រឹមតែ ៥ម៉ឺនដុល្លារស្ថិតនៅក្នុងតំបន់ Boca Chica ដោយលោកបានជួលបន្តពីក្រុមហ៊ុន SpaceX ដែលជាអ្នកបានបញ្ជាទិញ ។

តាមការរៀបរាប់របស់អ្នកតំណាងផ្នែកលក់បានបញ្ជាក់ថា ផ្ទះចល័តខ្នាតតូចនេះមានលក្ខណៈពិសេសជាច្រើនដែលគួរឲ្យចាប់អារម្មណ៍​បំផុត។ វា​ត្រូវ​បាន​សាង​សង់ឡើងដោយអ្នកជំនាញ និងមិនបានប្រើសម្ភារៈដែលកែច្នៃចេញពីរោងចក្រជាជំនួយនោះឡើយ ហើយកម្ពស់ផ្ទះ​ជាក់ស្តែង​ប្រមាណ ៦ ម៉ែត្រ​ប៉ុន្តែអាចបត់មកត្រឹមតែ ២,៥ ម៉ែត្រ នៅពេលគេត្រូវការដឹកជញ្ជូន។ ដោយឡែកសេវាដឹក​ជញ្ជូនរបស់វា​ចេញពី​ស្នាក់​ការ​កណ្តាលគឺមានតម្លៃត្រឹមតែ​ ២ ទៅ ១០ ដុល្លារប៉ុណ្ណោះក្នុងមួយម៉ាល ហើយអាចដឹកជញ្ជូនទៅកាន់អតិថិជននៅឆ្លងទ្វីបទៀតផង។

អ្វីដែលកាន់តែប្រណីតនោះគឺនៅត្រង់ថា ទាំងសម្ភារៈប្រើប្រាស់ និងឧបករណ៍បែបបច្ចេកវិទ្យាទំនើបនៅខាងក្នុង ត្រូវបានរចនាឡើងដោយ​ភាព​ផ្ចិតផ្ចង់​ក្នុងរូបភាពជាផ្ទះចល័តដែលមានលក្ខណៈល្អប្លែកពីផ្ទះចល័តទូទៅ  និងស្រដៀងគ្នាទៅនឹងប្រភេទអចលនទ្រព្យសម្រាប់ជំនួស​អ្នកនិយមប្រើប្រាស់អាផាតមិន និងខុនដូនាពេលអនាគត។

ជាការគួរឲ្យកត់សម្គាល់ គិតមកត្រឹមពេលនេះ ផ្ទះចល័ត Casita ប្រមាណជា ១០០ ០០០ ខ្នងហើយត្រូវបានបញ្ជាទិញ ដោយក្នុងនោះ​មាន​ប្រមាណ ៤៧ ០០០ ខ្នងទៀតកំពុងស្ថិតនៅក្នុងដំណើរការផលិត និងត្រៀមដឹកជញ្ជូនចេញទៅឲ្យអតិថិជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។

ប្រជាពលរដ្ឋ​ខ្មែរ​​រីករាយ​នឹង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិប្រកបដោយស្នាមញញឹម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ប្រជាពលរដ្ឋខ្មែរបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងបរិយាកាសសាមគ្គីភាព រំភើប និងសប្បាយរីករាយ ជាមួយនឹងស្នាមញញឹម

ADB ព្យាករវិស័យកសិកម្មនឹងកើនឡើង១,៣%ក្នុងឆ្នាំ២០២៤ និង១,៤% ក្នុងឆ្នាំ២០២៥

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា វិស័យកសិកម្មកម្ពុជា នឹងកើនឡើង១,៣ភាគរយក្នុងឆ្នាំ២០២៤ និង១,៤% ក្នុងឆ្នាំ២០២៥ ។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិនកើនឡើងដល់ ៥,៣ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

រដ្ឋាភិបាលចិនប្រកាសថា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើងក្នុងអត្រា ៥,៣ ភាគរយ ដោយគិតចាប់ពីខែមករា ដល់ខែមីនា លើសពីការព្យាករណ៍ ៤,៨ ភាគរយ

តម្លៃមាសឡើងថ្លៃជាង ២ ៤០០ ដុល្លារក្នុងមួយអោន ដោយសារភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់ ២ ៤៣១ ដុល្លារក្នុងមួយអោន ប៉ុន្តែបានធ្លាក់ចុះបន្តិចនៅថ្ងៃពុធ សប្ដាហ៍នេះនៅត្រឹម ២ ៣៨១ ដុល្លារក្នុងមួយអោន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងតម្លៃជាង៣០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2024

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងតម្លៃជាង៣០លានដុល្លារ បានបើកការដ្ឋានសាងសង់ហើយ គ្រោងនឹងបញ្ចប់នាពេលខាងមុខនេះ

សម្តេចធិបតី ៖ ការគ្រប់គ្រងធនធានទឹកបានកាន់តែល្អ អាចជួយដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/04/2024

ទឹកគឺជាធនធានដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការប្រើប្រាស់ធន​ធានទឹកប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព គឺពិតជារបៀបវារៈសំខាន់ខ្លាំងបំផុត។