អង់គ្លេសពិចារណាលក់រោងចក្រផលិតបន្ទះឈីបដ៏ធំបំផុតរបស់ខ្លួនទៅឲ្យក្រុមហ៊ុនចិន

បរទេស៖​ នៅសប្តាហ៍នេះទីប្រឹក្សាផ្ទាល់ទទួលបន្ទុកកិច្ចការងារសន្តិសុខជាតិរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបានចាប់ផ្តើមធ្វើការស្ទាបស្ទង់ទៅលើសំណើមួយដែលធ្វើឡើងដោយក្រុមហ៊ុនចិនក្នុងការទិញយករោងចក្រផលិតបន្ទះឈីបកំព្យូទ័រមួយដ៏ធំបំផុតនៅក្នុងចក្រភពអង់គ្លេស។ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយថា លោកបានស្នើទៅលោក Sir Stephen Lovegrove រួចហើយដើម្បីពិនិត្យពិច្ច័យទៅលើសំណើសុំទិញយករោងចក្រ Newport Wafer Fab ពីសំណាក់ក្រុមហ៊ុនរបស់ចិន Nexperia។ 

Nexperia ជាក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន និងស្ថិតនៅក្រោមចំណុះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Wingtech ។ បច្ចុប្បន្ន វាមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសហូឡង់ និងកំពុងដំណើរការអាជីវកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស។ លោកសាស្ត្រាចារ្យ Dr. Drew Nelson ជាប្រធានរោងចក្រ Newport Wafer Fab ដែលនឹងត្រៀមចាកចេញពីតំណែងទៅហើយនោះបាននិយាយថា កិច្ចព្រមព្រៀងនៃការទិញលក់រោងចក្រនេះគឺត្រូវតែធ្វើឡើងដើម្បីធានាទៅដល់អនាគតរបស់ខ្លួន ជាពិសេសនៅក្នុងប្រតិបត្តិការផលិតបន្ទះឈីបនេះតែម្ដង។ កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុនចិនមួយនេះទទួលរងនូវសំពាធមួយចំនួនពាក់ព័ន្ធទៅនឹងកិច្ចការងារពាណិជ្ជកម្មរវាងរដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិកក្រោមអាណិត្តរបស់លោកប្រធានាធិបតី Donald Trump ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះស្ថានការណ៍ត្រូវបានប្រែប្រួលក្រោយពេលអំណាចនៃការគ្រប់គ្រងសហរដ្ឋអាមេរិកកំពុងស្ថិតនៅជាមួយនឹងប្រធានាធិបតីអាណត្តិថ្មី លោក Joe Biden ហើយអង់គ្លេសក៏បានចាកចេញពីប្លុកអឺរ៉ុបជាផ្លូវការរួចទៅហើយដែរ៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Kukula Solar ធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍ក្រីក្រ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គំរូអាជីវកម្មបរិយាបន្នរបស់ Kukula Solar គឺការធ្វើការជាមួយអ្នកលក់ផលិតផលថាមពលពន្លឺព្រះអាទិត្យជាស្ត្រី និងយុវជនពីសហគមន៍មូលដ្ឋាន ដើម្បីជំរុញការធ្វើទីផ្សារផលិតផលពន្លឺព្រះអាទិត្យ និងផ្តល់ការគាំទ្របន្ថែមដូចជាការជួសជុល និងសេវាកម្មអតិថិជនក្នុងសហគមន៍របស់ពួកគេ

ព្រែកជីក​ហ្វូណន​តេជោ​ គ្រោង​សង់​សន្ទះទឹកចំនួន​៣ និងកំពង់ផែរណប​ចំនួន​៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

គម្រោ​ងព្រែកជីក​របស់​កម្ពុជា គ្រោងនឹង​សង់​កំពង់ផែរណន​នៅតាមបណ្ដោយគម្រោងនោះ​ចំនួន​បី និង​មានគម្រោងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនិងភស្តុភារកម្មផងដែរ​

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/04/2024

ពិភពលោកឆ្ពោះទៅរកថាមពលកាបូនកម្រិតទាប ប៉ុន្តែត្រូវគ្រប់គ្រងឲ្យមានប្រសិទ្ធភាពលើវត្ថុធាតុដើមកម្រ

ចំណេះដឹងពីទីផ្សារអចលនទ្រព្យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 25/04/2024

ដោយសារតែបញ្ហារាតត្បាតនៃជំងឺកូវីដបានរុញច្រានឲ្យមនុស្សជាច្រើនធ្លាក់ចូលទៅក្នុងបញ្ហាវិបត្តិនៃហិរញ្ញវត្ថុ រហូតមានអ្នកខ្លះបានបង្ខំចិត្តសម្រេចប្រកាសលក់ទ្រព្យសម្បត្តិព្រមទាំងអចលនវត្ថុរបស់ខ្លួននៅក្នុងតម្លៃទាប

ការចេះបង្កើតទម្លាប់សន្សំ​លុយជួយបញ្ចៀសពីកម្ចីក្រៅផ្លូវការ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 25/04/2024

ការចេះបង្កើតទម្លាប់សន្សំ និងការចាត់ចែង ទុកដាក់លុយកាក់ឱ្យបានត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់ណាស់ ហើយថែមទាំងអាចជួយឱ្យជៀសផុតពីបំណុលមានអត្រាការប្រាក់ខ្ពស់

សហគមន៍កសិកម្មទំនើប ៖ ការរួមគ្នាចងក្រងជាសហគមន៍ គឺដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានលើកឡើងពីការរួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ប្រៀបបានទៅនឹងការប្រមូលផ្តុំគ្នាទៅជាចង្កឹះមួយបាច់ធំ ដែលមានភាពរឹងមាំ

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ីគ្រោងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួនទៅកាន់ប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/04/2024

ក្រុមហ៊ុនរុករករ៉ែដ៏ធំរបស់រុស្ស៊ី Norilsk Nickel គ្រោងនឹងផ្លាស់ប្តូរប្រតិបត្តិការមួយចំនួននៃផលិតកម្មទង់ដែងទៅកាន់ប្រទេសចិន បន្ទាប់ពីរងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច។

សាច់ក្រកបាត់ដំបង រូបមន្តតពីគ្រួសារ មានទីផ្សារទាំងក្នុង និងក្រៅតំបន់

ជំនួញ, ព្រឹត្តិការណ៍

• 25/04/2024

សិប្បកម្មផលិតសាច់ក្រកមួយនៅខេត្តបាត់ដំបង កំពុងផលិត និងផ្គត់ផ្គង់សាច់ក្រកក្នុងទីផ្សារ មិនថាលក់រាយក្នុងតំបន់ ឬបោះដុំទៅតាមម៉ាត និងអាហារដ្ឋាន

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ