អង់គ្លេសត្រៀមខ្លួនក្លាយជាសមាជិកមួយទៀតនៃ​​​កតិកាសញ្ញាពាណិជ្ជកម្មដ៏ធំរបស់អាស៊ីប៉ាស៊ីហ្វិក

តូក្យូ ៖ ប្រទេសដែលជាសមាជិកទាំងអស់នៃកិច្ចព្រមព្រៀងទូលំទូលាយ និងវិវឌ្ឍន៍ទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Comprehensive and Progressive Agreement for Trans-Pacific Partnership ) ឬហៅកាត់ថា CPTPP កាលពីថ្ងៃពុធម្សិលមិញ បានឈានទៅដល់ការយល់ព្រមគ្នាជាផ្លូវការមួយដែលអនុញ្ញាតឲ្យចក្រភអង់គ្លេសក្នុងដំណើរការស្នើសុំចូលរួមកតិកាសញ្ញាពាណិជ្ជកម្មជាមួយគ្នា។

នៅក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសចំនួន 11 តាមរយៈ Video Call រួចមករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនៃប្រទេសជប៉ុន លោក Yasutoshi Nishimura បានថ្លែងស្វាគមន៍យ៉ាងខ្លាំងចំពោះដំណើរការចូលរួមរបស់អង់គ្លេស។

លោក Nishimura បាននិយាយថា ៖ «ខ្ញុំគិតថា វាគឺជាកិច្ចការងារដ៏ធំមួយ ជាទស្សនៈយុទ្ធសាស្ត្ររបស់ជប៉ុនក៏ដូចជាអង់គ្លេសផងដែរក្នុងការបង្កភាពកាន់តែងាយស្រួលពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងគ្នានឹងគ្នា។ អង់គ្លេសចូលរួមជាមួយនឹង CPTPP នឹងនាំយកមកនូវផលិតផលក្នុងស្រុកសរុប (GDP) បន្ទាប់បន្សំបន្ថែមទៀតមកឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកដែលវានឹងធ្វើឲ្យកតិកាសញ្ញានេះមានរូបភាពប្រហាក់ប្រហែលទៅនឹងកតិកាសញ្ញារបស់សហភាពអឺរ៉ុបជាមិនខាន ហើយក៏ជាសញ្ញាដ៏ខ្លាំងមួយដែលអាចប្រាប់​ទៅកាន់ដៃគូពាណិជ្ជកម្មរបស់យើងនៅជំវិញពិភពលោកផងដែរ»។

គួរឲ្យដឹងដែរថា ចក្រភពអង់គ្លេសបានដាក់ពាក្យស្នើសុំចូលរួមនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP នេះតាំងតែពីខែកុម្ភៈមកម្ល៉េះដែលត្រូវបានអ្នកជំនាញមើលឃើញថាវាគឺជាការបើកទ្វារ និងឱកាសក្នុងការស្វែងរកទីតាំងថ្មីនៅក្រោយការចាកចេញពីប្លុកអឺរ៉ុប និងដើម្បីអាចកសាងឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀតផងដែរ។

ផលចំណេញដ៏លេចធ្លោ​មួយនៃអ្នកដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP នោះគឺថាបណ្តាសមាជិកទាំងអស់ដែលមានរួមទាំង ជប៉ុន កាណាដា អូស្ត្រាលី វៀតណាម ញូវហ្សឺឡេន សិង្ហបុរី ម៉ិចស៊ីកូ ប៉េរូ ប្រ៊ុយណេ ឈីលី និងម៉ាឡេស៊ីផងដែរ ដែលនឹងចាំបាច់ធ្វើការបង់ពន្ធត្រឹមតែ 5 ភាគរយប៉ុណ្ណោះចំពោះគ្រប់ផលិតផលនាំចេញទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់